នៅថ្ងៃទី២៧ ខែកុម្ភៈ ពិធីចាប់ដំណើរការព្រឹតិ្តការណ៍ប្រកួតបច្ចេកវិទ្យាមនុស្សយន្តពិភពលោក និងការប្រកួតរត់ប្រណាំងសុខនយន្តលើកដំបូងរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន( CMG ) បានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ លោកShen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន, លោក Guo Lei សមាជិកបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងលោក Chen Xuedong សមាជិកបណ្ឌិត្យសភាវិស្វកម្មចិនជាដើមបានរួមគ្នាប្រកាសបើកព្រឹត្តិការណ៍នេះ។ ថ្លែងក្នុងសុន្ទរកថា...
ឃុនមីង៖ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន ប្រទេសចិន លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រីខេត្តសៀមរាប បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យចិន ដែលបានយកចិត្តទុកដាក់ជួយព្យាបាលកុមារកម្ពុជាចំនួន ៥រូបដែលបានទៅទទួលការវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើត។ ក្នុងពេលជជែកជាមួយគណៈគ្រប់គ្រងមន្ទីរពេទ្យបេះដូង Fuwai លោកអភិបាលរងបានគូសបញ្ជាក់ពីការគាំទ្រនិងកិច្ចសម្របសម្រួលរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងអង្គការYUNDI ដែល ចាប់ពីឆ្នាំ២០១៩ មកបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គពាក់ព័ន្ធនានាក្រោមកិច្ចសម្របសម្រួលពីរដ្ឋបាលសាលាខេត្តសៀមរាប និងស្ថានទូតចិនប្រចាំកម្ពុជា ក្នុងការចុះពិនិត្យសុខភាពកុមារនៅក្នុងស្រុកបន្ទាយស្រី...
ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស អនុប្រធានប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានយកអំណោយដ៏ថ្លៃថ្លា របស់លោកជំទាវបណ្ឌិត ពេជ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្ត ដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម ។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ...
បរទេស៖ FBI បានចោទពួក Hacker ដែលមានទំនាក់ទំនងនឹងកូរ៉េខាងជើងថា បានប្រព្រឹត្តិការលួចដ៏ធំបំផុតមួយនៃរូបិយប័ណ្ណគ្រីបតូ ដែលគេស្គាល់ជាសាធារណៈ ដោយបានរឹបអូសយកបានលុយឌីជីថល ដែលមានតម្លៃប្រហែល ១,៥ ពាន់លានដុល្លារពីក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ការលួចកាលពីដើមខែនេះផ្តោតលើរូបិយបណ្ណឌីជីថល Bybit ដែលជាការដោះដូរគ្រីបតូ ដ៏ធំបំផុតមួយរបស់ពិភពលោក...
ភ្នំពេញ ៖ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) បានស្វែងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ ក្នុងឱកាសនៃជំនួប, លោកបណ្ឌិត Yun...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីសំណាក់ ដ្ឋលេខាធិការប្រចាំការដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង ដោយឡែក ជាទីប្រឹក្សាក្រសួង, ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu មានសេរីភាពក្នុងការធ្វើទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ ដោយមិនខ្លាចការឃុំខ្លួនក្រោមដីកាចាប់ខ្លួន របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) , នេះបើតាមលោក Friedrich Merz មេដឹកនាំសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) របស់ប្រទេសអាល្លឺម៉ង់ និងជាអធិការបតីថ្មីរបស់ប្រទេសនេះបាននិយាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥...
ភ្នំពេញ ៖ ក្រុមអ្នកអភិរក្ស កាលពីពេលថ្មីៗនេះបានប្រទះឃើញ ហ្វូងសត្វទន្សោងមួយហ្វូង កំពុងនាំគ្នាដើររកចំណី យ៉ាងសុខសាន្តនៅដែនជម្រកសត្វព្រៃភ្នំត្នោត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ហ្វូងសត្វទន្សោង ដែលថតបានដោយកាម៉េរ៉ា មានចំនួនជាង ១០ ក្បាល មានទាំងញី ឈ្មោល និងកូនតូចៗ ទៀតផង។ ទន្សោងជាប្រភេទជីវៈចម្រុះកម្រ និងជាប្រភេទ ជិតផុតពូជលើពិភពលោក ហើយបានចុះក្នុងបញ្ជីក្រហម របស់អង្គការ...
កំពង់ធំ៖ លោក សាយ គឹមឡម ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង តំណាងលោក ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកអញ្ជើញ ជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសីលាបុកគ្រឹះ សាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកបានបន្ថែមថា ក្នុងនាមប្រធានគណបក្សស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ថោ ជេដ្ឋា...