(ភ្នំពេញ)៖ ក្រោយស្ថានភាពតានតឹងភ្លាមៗនៅតាមបន្ទាត់ព្រំដែន ជីប ម៉ុង ប្រកាសឧបត្ថម្ភថវិកាចំនួន ៣ លានដុល្លារ អង្ករ ៣០០ តោន និងទឹកពិសាកម្ពុជាចំណុះ ១.៥ លីត្រ ចំនួន ៣ ម៉ឺនកេស ជូនដល់ប្រជាជនភៀសសឹក និងវីរកងទ័ពជួរមុខកម្ពុជា។ ជីប ម៉ុង ដែលជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ១០០% តែងឆ្លើយតបយ៉ាងសកម្មទៅតាមស្ថានភាពប្រែប្រួលជាក់ស្តែង ដោយបានខ្នះខ្នែងរៀបចំថវិកា ស្បៀងអាហារ និងទឹកពិសាកម្ពុជា ភ្លាមៗដើម្បីប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកនៅតាមបន្ទាត់ព្រំដែន បង្ហាញពីស្មារតីតែមួយការពារបូរណភាពទឹកដី ជួយយកអាសារបងប្អូនខ្មែរក្នុងគ្រាលំបាក និងរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែន។ ក្រុមហ៊ុន ជីប ម៉ុង ដែលមានពហុពាណិជ្ជកម្មជាង ១៤ បានឧបត្ថម្ភទឹកប្រាក់ជាហូរហែ ដែលមកដល់បច្ចុប្បន្នសរុបជិត ៦ លានដុល្លារ រួមបញ្ចូលសម្ភារៈប្រើប្រាស់ចំបាច់ជូនដល់កងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន ព្រមទាំងទឹកពិសាកម្ពុជា និងភេសជ្ជៈរាប់ម៉ឺនកេស ជូនដល់បងប្អូនភៀសសឹក និងកងទ័ពជួរមុខ ក្នុងកាលៈទេសៈលំបាក ដើម្បីជាតិ និងប្រជាជនខ្មែរ។ ខ្មែរស្រលាញ់ខ្មែរ! ខ្មែរ រួបរួមគ្នា ដើម្បីកងទ័ពខ្មែរ ការពារបូរណភាពទឹកដីពេញដោយភាពអង់អាចក្លាហាន!
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកគ្រោងនឹងហៅទូរស័ព្ទទៅមេដឹកនាំថៃ និងកម្ពុជា បន្ទាប់ពីការប៉ះទង្គិចនៅតាមព្រំដែន បានផ្ទុះឡើងម្តងទៀត ជម្លោះមួយក្នុងចំណោមជម្លោះទាំងប្រាំបី ដែលមេដឹកនាំសហរដ្ឋអាមេរិកនិយាយថា លោកបានបញ្ចប់ ដោយការគំរាមកំហែងពន្ធគយ និងគោលនយោបាយ “សន្តិភាពតាមរយៈកម្លាំង” របស់រដ្ឋបាលរបស់លោក។ យោងតាមសារព័ត៌មាន Bloomberg ចេញ ផ្សាយនៅថ្ងៃទី១០ ខែធ្នូ...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានថ្លែងថា គោលដៅ នៃការបាញ់ប្រហារ ការពារខ្លួនរបស់វីរកងទ័ពកម្ពុជា ផ្តោតសំខាន់តែទៅលើគោលដៅយោធាថៃ តែប៉ុណ្ណោះ ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី « បច្ចុប្បន្នភាព ស្តីពីស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការវាយប្រហារ...
ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានជួបជាមួយប្រធានាធិបតី អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនាស្គី ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដើម្បីពិភាក្សាអំពីសន្តិភាពអ៊ុយក្រែន។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋាភិបាលអង់គ្លេស បន្ទាប់ពីកិច្ចប្រជុំ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយ កាលពីថ្ងៃចន្ទថា ទីប្រឹក្សាសន្តិសុខជាតិ នៃប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសនៅអឺរ៉ុប នឹងធ្វើការរួមគ្នា លើការកែប្រែកំណែ ចុងក្រោយ នៃផែនការសន្តិភាព ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន។ នៅពេលឆ្លើយសំណួរ របស់អ្នកកាសែតនៅលើ WhatsApp កាលពីថ្ងៃចន្ទ...
ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានថ្លែងថា រហូតមកដល់ម៉ោង៩ ជាងព្រឹកថ្ងៃទី១០ ធ្នូនេះ ក្រុមយោធាថៃ នៅតែបន្តសកម្មភាព យ៉ាងគឃ្លើនបើការបាញ់ប្រហារ មកលើកម្ពុជាយ៉ាងខ្លាំងក្លា ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសំណូមពរសប្បុរសជន ជួយទិញស្រូវធ្វើអំបុក ឬជួយទិញអំបុក ពីប្រជាជន យកទៅចែក ជូនកងទ័ព ឬជនភៀសសឹក ខណៈ សម្ដេច ថា «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ ខែធ្នូ...
ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន អំពី «ការបន្តអនុវត្តវិធានការ ជួយសម្រាលបន្ទុក ដល់ប្រជាជនដែលរងផលប៉ះពាល់ ពីជម្លោះព្រំដែនកម្ពុជា-ថៃ»។ យោងតាមស្ថានភាពតានតឹងកើតឡើងជាថ្មី តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់ដល់ការរស់នៅ និងការប្រកបរបររបស់ប្រជាជន សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា...
តាមទិន្នន័យថ្មីបំផុត ដែលចេញផ្សាយដោយរដ្ឋាភិបាលចិននៅថ្ងៃទី ៨ ខែធ្នូ បង្ហាញឱ្យឃើញថា ទំហំនាំចេញនាំចូលទំនិញ សរុបរបស់ប្រទេសចិន ក្នុងរយៈពេល ១១ ខែដើមនៃឆ្នាំ ២០២៥ គឺ មានចំនួន ៤១,២១ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៣,៦ ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំមុន ។...
កាលពីថ្ងៃទី៨ខែធ្នូ រដូវកាលប្រើប្រាស់ ទំនិញគុណភាពល្អ នៃក្រុង Putian និងសកម្មភាពពាក់ព័ន្ធ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជនខេត្ត Fujian បានចាប់ដំណើរការនៅក្រុង Putian ខេត្ត Fujian ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ...