ថ្ងៃទី ១ ខែកញ្ញា “មហោស្រពភាពយន្តរុស្ស៊ីឆ្នាំ២០២៥”ដែលសហការរៀបចំដោយរដ្ឋបាលជាតិខ្សែភាពយន្តចិន និងក្រសួងវប្បធម៌នៃសហព័ន្ធរុស្ស៊ី បានបើកធ្វើនៅបណ្ណសារដ្ឋានភាពយន្តចិន ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញចូលរួមពិធីបើក ព្រមទាំងថ្លែងសុន្ទរកថា ។ លោក Shen Haixiong បានថ្លែងថា ការដែលរៀបចំមហោស្រពភាពយន្ត...
បរទេស ៖ ប្រទេសបែលហ្ស៊ិកនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ , នេះបើតាមរដ្ឋមន្ត្រីការបរទេស Maxime Prevot បាននិយាយនៅថ្ងៃអង្គារ ដោយនេះបានបន្ថែមសម្ពាធអន្តរជាតិ លើអ៊ីស្រាអែល បន្ទាប់ពីមានវិធានការស្រដៀងគ្នាដោយអូស្ត្រាលី អង់គ្លេស កាណាដា និងបារាំង ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែក តាមចលនារំដោះប្រទេសស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សោកនាដកម្មនេះបានកើតឡើង កាលពីថ្ងៃអាទិត្យនៅក្នុងភូមិ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ភាពរឹងមាំក្នុងការបំពេញតួនាទី របស់មន្រ្តីសុខាភិបាល ធ្វើឲ្យសម្រេចបានគោលដៅ និងទទួលបានលទ្ធផលល្អ តាមការរំពឹងទុក ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត លោកសាស្ត្រាចារ្យ ឈាង រ៉ាបានលើកឡើងពីសារៈសំខាន់ និងខ្លឹមសារនៃកិច្ចប្រជុំ ដើម្បីជូនថ្នាក់ដឹកនាំគ្រប់ផ្នែក...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនីហ្វេសប៊ុកឈ្មោះ Sam Rainsy ដែលបានចោទប្រកាន់ទាំងបំពានថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹង ការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃ ដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ពាន់លានដុល្លារ តាមរយៈឈ្មួញកណ្តាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែ មូលនិធិសន្តិសុខសង្គមថៃ បដិសេធមិនព្រមលក់ឱ្យ...
ភ្នំពេញ ៖ ក្នុងសិក្ខាសាលាជាតិ ស្តីពីការពង្រឹងការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ នៅមូលដ្ឋានសុខាភិបាល និងការចាប់ផ្តើមជាផ្លូវការ នៃគម្រោងស្រាវជ្រាវបែបអនុវត្ត នៅកម្ពុជា នាថ្ងៃ១ កញ្ញា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា បញ្ហាភាពស៊ាំនៃថ្នាំផ្សះប្រឆាំងមេរោគ គឺផ្តើមពីបុគ្គលម្នាក់ៗ ដែលត្រូវយកចិត្តទុកដាក់ ពិចារណា និងគោរពបទដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវ មុនការសម្រេចប្រើប្រាស់។ សាស្រ្តាចារ្យរដ្ឋមន្រ្តី...
ហ្សាការតា ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានចេញសេចក្តីថ្លែងការណ៍មួយ ទាក់ទងនឹងបាតុកម្មនាពេលថ្មីៗនេះ ដែលបានបន្តនៅក្នុងតំបន់ជាច្រើន នៅទូទាំងប្រទេស ដោយសង្កត់ធ្ងន់ថា រដ្ឋនឹងរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ស្របតាមច្បាប់។ លោកបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា គណបក្សនយោបាយបានចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ចំពោះសមាជិកសភារបស់ខ្លួន ដែលបានប្រព្រឹត្តិខុស រួមទាំងការដកសមាជិកភាព ប្រាក់ឧបត្ថម្ភ និងការបំពេញទស្សនកិច្ចការងារ...
កាប៊ុល៖ ក្រសួងមហាផ្ទៃរបស់ប្រទេសនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅខេត្ត Kunar និង Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់ ៦២២ នាក់ និង ១៥៥៥ នាក់ផ្សេងទៀតបានរងរបួស។ ចំនួនអ្នកស្លាប់នៅក្នុងខេត្ដ Kunar បានកើនឡើងដល់ ៦១០ នាក់ ដោយមនុស្ស ១៣០០ នាក់បានរងរបួស...
ភ្នំពេញ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ Xiaomi បានណែនាំស្មាតហ្វូនស៊េរីថ្មី REDMI 15C ដែលមានការរចនាដ៏ប្រណីត និងទាន់សម័យជាមួយនឹងអេក្រង់ធំទំហំ 6.9 អ៊ីញ ដើម្បីជាជំនួយដល់ទស្សនីយភាពប្រចាំថ្ងៃ។ ក្រៅពីភ្ជាប់ដោយថ្មធំ និងការសាកថ្មលឿន¹ REDMI 15C ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវដំណើរការគួរឲ្យទុកចិត្តសម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ។ REDMI 15C មានរូបរាងស្ដើង...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២ ខែកញ្ញានេះ បានជំរុញឱ្យអង្គការក្រៅរដ្ឋាភិបាល និងសមាគម ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត សហការផ្ដល់ព័ត៌មាន របស់ពលករខ្មែរដែលមិនទាន់ មានការងារធ្វើមកក្រសួងការងារ ដើម្បីអាចឱ្យក្រសួងជួយសម្របសម្រួលរកការងារជូន ។ការជំរុញនេះ គឺធ្វើឡើងក្រោយពេលដែលសង្គមស៊ីវិលមួយចំនួន បានលើកឡើងពីការព្រួយបារម្ភចំពោះឱកាសការងាររបស់បងប្អូនប្រជាពលករ ដែលទើបត្រឡប់ពីប្រទេសថៃ ។ លោក ស៊ុន មេសា...