ភ្នំពេញ៖ ក្នុងដំណើរដឹកនាំគណៈប្រតិភូ វិស័យទេសចរណ៍កម្ពុជា ចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិ ទីក្រុងហូជីមិញលើកទី១៩ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារ ជាមួយលោក Nguyễn Văn Hùng រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នាសណ្ឋាគារ Rex...
កណ្តាល៖ ខណៈដែលនៅសល់រយៈពេល៤ថ្ងៃទៀត អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកដំណើរការនោះ ជើងហោះហើរដំបូងគេ ដែលនឹងត្រូវចុះចតមុនគេនៅទីនេះ គឺជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Angkor ដែលនឹងមកដល់នៅម៉ោង៨ព្រឹកតែម្តង បន្ទាប់មកជាយន្តហោះរបស់ក្រុមហ៊ុន Singapor Airline ដែលជាប្រភេទយន្តហោះខ្នាតធំ។ ថ្លែងបញ្ជាក់ក្រោយការរៀបចំពិធីក្រុងពាលី និងពុទ្ធាភិសេក «ព្រះពុទ្ធបដិមា» ទម្ងន់៩តោន និងកម្ពស់៩ម៉ែត្រ ដើម្បីតម្កល់ជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា សេចក្តីថ្លែងការណ៍របស់មន្ត្រីសហភាពអឺរ៉ុប គឺពោរពេញទៅដោយភាពលំអៀងខាងមនោគមវិជ្ជា ដោយគ្មានសុភវិនិច្ឆ័យជាមូលដ្ឋានជាប្រវត្តិសាស្ត្រ ហើយបង្កឱ្យមានការប្រជែងគ្នា និងការប្រឈមមុខដាក់គ្នា។ អ្នកនាំពាក្យចិនលោក Guo Jiakun បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខនៃគណៈកម្មាធិការអឺរ៉ុប ដែលបាននិយាយថា ប្រទេសចិន ឈរជាមួយរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើងក្នុងអំឡុងពេលពិធីរំលឹកនេះ មិនត្រឹមតែជាការប្រឆាំងទៅនឹងប្រព័ន្ធអន្តរជាតិប៉ុណ្ណោះទេ។...
ភ្នំពេញ)៖ ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កម្មវិធីសិន្និសីទសារព័ត៌មានចាប់ឆ្នោតចែកពូល A ពូល B ដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ IPCC KUN KHMER CHAMPIONSHIP បានប្រព្រឹត្តិឡើងកាលពីថ្ងៃទី ០៣ ខែកញ្ញា កន្លងទៅ ដោយម្ចាស់ជ័យលាភីខ្សែក្រវាត់នឹងទទួលបានប្រាក់រង្វាន់ចំនួន ១ ម៉ឺនដុល្លារ។ ថ្លែងក្នុងកម្មវិធីនេះ អ្នកឧកញ៉ា លាង ម៉េង បញ្ជាក់យ៉ាងច្បាស់ថាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង ក្រុមហ៊ុនមេ ជីប ម៉ុង នឹងនៅតែរក្សាឆន្ទៈ ក្នុងនាមជាក្រុមហ៊ុនឯកជនវិនិយោគដោយកូនខ្មែរ ដែលបន្តដើរតួនាទីជាឆ្អឹងខ្នងដ៏សំខាន់ ដឹកមុខលើការជួយគាំទ្រវិស័យកីឡាគុនខ្មែរ និងវិស័យកីឡាជាច្រើនទៀត ព្រមទាំងជួយត្រឡប់ទៅសង្គមវិញឱ្យកាន់តែខ្លាំងក្លា ប្រសិនបើបងប្អូននៅតែបន្តគាំទ្រគ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស។ ជាមួយគ្នានេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសបង្ហាញផលិតផលថ្មីមួយទៀតជាផ្លូវការ គឺ ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា មានរចនារូបរាងថ្មីយ៉ាងទាក់ទាញ ព្រមទាំងមានរសជាតិថ្មីប្លែក បង្កើនថាមពលខ្លាំង ឆ្ពោះទៅរកភាពជោគជ័យ។ នេះជាសមិទ្ធផលថ្មីផ្ទួនៗគ្នារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោយមានការគាំទ្រខ្លាំងលើផលិតផលខ្មែរ ដោយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ទើបតែបញ្ចេញផលិតផលថ្មី ២ ប្រភេទគឺ CAMBODIA COLA និង CAMBODIA BLACK BEER ផងដែរ។ មិនត្រឹមតែជាផលិតផលខ្មែរ ដែលមានការគាំទ្រខ្លាំងនោះទេ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែចូលរួមសហការជាមួយស្ថាប័នផ្សេងៗក្នុងស្រុក ក្នុងការជួយជ្រោមជ្រែងកីឡាគ្រប់ប្រភេទ ដើម្បីជួយជំរុញឱ្យវិស័យកីឡានៅកម្ពុជាកាន់តែមានការអភិវឌ្ឍ ជាពិសេស បង្កើនគុណភាពកីឡាករលើឆាកអន្តរជាតិ។ វើក ជាអ្នកជំរុញវិស័យកីឡាកម្ពុជា ឲ្យឈ្នះមេដាយមាសគ្រប់ព្រឹត្តិការណ៍ប្រកួតកីឡាខ្នាតអន្តរជាតិ!
ខណៈកុមារ លើពិភពលោកភាគច្រើន កំពុងសប្បាយរីករាយ នឹងកុមារភាពដ៏គ្មានកង្វល់ ដែលមានស្ករគ្រាប់និងហ្គេម កុមារជិត១លាននាក់ ក្នុងតំបន់ហ្កាហ្សា កំពុងយកកំប៉ុងទទេ មកច្រកទឹកភ្លៀង ដើម្បីស្វែងរកឱកាសរស់រាន ក្នុងសំឡេងបំផ្ទុះគ្រាប់បែក ។ រូបភាពដែលគួរឱ្យស្រក់ទឹកភ្នែកនេះ បានធ្វើឱ្យយើងគិត ដល់ពាក្យមួយឃ្លា របស់លោក Xi Jinping ប្រធានរដ្ឋចិន ៖ សន្តិភាពប្រៀបដូចជាខ្យល់ កាអាសនិងពន្លឺថ្ងៃ...
ពេលផ្តល់បទសម្ភាសន៍ផ្តាច់មុខ ជាមួយអ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកស្រីCynthia Chennault កូនស្រីរបស់លោកឧត្តម សេនីយ Claire Lee Chennault ស្ថាបនិកក្រុមខ្លាហោះ របស់អាមេរិក បានរំលឹកឡើងវិញ ពីបទពិសោធដែលមិនអាចបំភ្លេចបាន របស់លោកឪពុកខ្លួន ដែលបានប្រកៀស្មាគ្នា ជាមួយប្រជាជនចិន ក្នុងអំឡុង ពេលសង្រ្គាមប្រជាជនចិនប្រឆាំង នឹងការឈ្លានពានរបស់ជប៉ុន ហើយក៏បានបង្ហាញ ពីក្តីសង្ឃឹមរបស់លោកស្រី ដែលចង់បន្តវេនចំណងមិត្តភាព...
ថ្ងៃទី ៤ ខែកញ្ញា លោក Yukio Hatoyama អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានអញ្ជើញចូលរួមសកម្មភាពរំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពាន របស់ជប៉ុន និងថ្ងៃជ័យជម្នះ នៃសង្គ្រាមពិភពលោកប្រឆាំង នឹងហ្វាស៊ីសនៅប្រទេសចិន បានត្រឡប់ទៅកាន់ជប៉ុនវិញ ពេលទើបដល់ព្រលានយន្តហោះក្រុងតូក្យូ លោកក៏បានផ្តល់បទសម្ភាសន៍ ផ្តាច់មុខជាមួយអ្នកសារព័ត៌មាន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។ លោកបានថ្លែងថា...
បាងកក ៖ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រទេសថៃបានសេចក្តីប្រកាសពីការតែងតាំងមន្រ្តីយោធាសរុប៨៦២នាក់ ក្នុងនោះរួមមានទាំងមេបញ្ជាការធំៗ ហើយការចូលកាន់តំណែងជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ តទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod។សម្រាប់ក្នុងចំណោមការតែងតាំងមេបញ្ជាការជាន់ខ្ពស់ នៅក្នុងកងទ័ពជើងគោកថៃ គឺរួមមានដូចជា ឧត្តមសេនីយ៍ Worayos Lueangsuwann មេបញ្ជាការរងយោធភូមិភាគទី១ ត្រូវបានដំឡើងឋានៈជាមេបញ្ជាការភូមិភាគ១,...
បរទេស៖ មេដឹកនាំគណបក្ស Bhumjaithai Anutin Chanvirakul ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បន្ទាប់ពីមានការប៉ុនប៉ង ដ៏ជោគជ័យមួយ ដែលគាំទ្រ ដោយបក្សប្រជាជនរបស់ថៃ ។ សម្ព័ន្ធភាពបានយកឈ្នះបេក្ខជនបក្សភឿថៃ លោក Chaikasem Nitisiri ដោយអនុញ្ញាតឱ្យលោក Anutin បង្កើតរដ្ឋាភិបាលភាគតិច ។ យោងតាមសារព័ត៌មាន The...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែន បានស្នើទៅសហរដ្ឋអាមេរិកនូវទម្រង់ថ្មីមួយ សម្រាប់ការពារដែន អាកាសអ៊ុយក្រែន ។ លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើ X បន្ទាប់ពីកិច្ចសន្ទនា របស់លោកជាមួយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថា “អ៊ុយក្រែនបានស្នើសុំទម្រង់...