ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ណែនាំអ្នកដឹកជញ្ជូនម្ហូបអាហារ ឬទំនិញក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងស្មារតីគោរពច្បាប់ ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ និងរក្សាសេចក្ដីថ្លៃថ្នូរ ។ ការណែនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយអនុវត្តជាផ្លូវការ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលរដ្ឋបាលរបស់លោក បានធ្វើជាមួយប្រទេសជប៉ុន កាលពីខែកក្កដា ទីបំផុតបានកាត់បន្ថយពន្ធលើ រថយន្តជប៉ុន និងការនាំចូលផ្សេងទៀត។ បទបញ្ជាប្រតិបត្តិ ដែលចេញផ្សាយដោយសេតវិមានបាននិយាយថា សហរដ្ឋអាមេរិក នឹងកាត់បន្ថយពន្ធលើរថយន្តពីប្រទេសជប៉ុនមកត្រឹម ១៥ ភាគរយពីអត្រាបច្ចុប្បន្ន ២៧.៥ ភាគរយស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ការរញ្ជួយដីកម្រិត៥,៦រិចទ័រ បានវាយប្រហារភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ដែលស្ថិតនៅក្នុងជម្រៅប្រមាណ ជា១៤គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Jalalabad រដ្ឋធានីនៃខេត្ត Nangarhar ។ ការរញ្ជួយចុងក្រោយនេះកើតឡើងបន្ទាប់ពីមានការរញ្ជួយដី ជាបន្តបន្ទាប់ដែលបានបំផ្លិចបំផ្លាញខេត្ត Nangarhar និងខេត្ត Kunar, Laghman និង...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មេដឹកនាំកំពូលនៃប្រទេសចិន និងកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងសារជាថ្មី អំពីចំណងមិត្តភាពដ៏យូរអង្វែង រវាងប្រទេសជិតខាងទាំងពីរ ដោយសន្យាថានឹងមានការអភិវឌ្ឍន៍បន្ថែមទៀត នៃទំនាក់ទំនងទ្វេភាគី។ សារទាំងនេះបានកើតឡើង នៅពេលដែលលោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានាធិបតីចិន បានជួបពិភាក្សាជាមួយលោក Kim Jong...
ភ្នំពេញ ៖ ទោះបីបច្ចុប្បន្នមានក្រុមអ្នកសង្កេតការណ៍ មកពីប្រទេសមួយចំនួន ចុះទៅដល់ព្រំដែនកម្ពុជា-ថៃក៏ដោយ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា នៅតែមានគោលជំហរ ឲ្យបង្កើតក្រុមអ្នកសង្កេតការណ៍បន្ថែមទៀត ដើម្បីចុះទៅពិនិត្យ តាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-កម្ពុជា ក្រោយការផ្ទុះអាវុធដាក់គ្នា រវាងកងទ័ពនៃប្រទេសទាំងពីរ ។ លោក ជា ធីរិទ្ធ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានបង្ហាញក្តីបារម្ភ ចំពោះសកម្មភាពថ្មីៗ ដែលក្រុមយោធាថៃ បានរាយបន្លាលួសចូលដែនដីកម្ពុជា ។ជាមួយនឹងក្តីបារម្ភនេះ សម្តេចក៏ចង់ឲ្យមហាអំណាចសហរដ្ឋអាមេរិក ក្រោមការដឹកនាំ របស់លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បន្តតាមដានសកម្មភាពនានា ដែលកំពុងកើតមានឡើង នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ លោក ជា...
ភ្នំពេញ៖ កញ្ញា Wu Xiaolin អគ្គនាយករងនៃក្រុមប្រឹក្សាទេសចរណ៍សានយ៉ា អមដំណើរដោយក្រុមបុគ្គលិកនៃក្រុមប្រឹក្សាទេសចរណ៍សានយ៉ា និងតំណាងប្រតិបត្តិករទេសចរណ៍នៅទីក្រុងហៃអាន បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ គោលបំណងសំខាន់នៃដំណើរនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងទីក្រុងសានយ៉ា និងប្រទេសកម្ពុជា។ កាលពីដើមខែមិថុនា ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅលើការបង្កើនប្រសិទ្ធភាពផ្លូវសេរីភាពថ្មីទី៥ ដែលនឹងតភ្ជាប់ពីភ្នំពេញ-សានយ៉ា-សិង្ហបុរី។ ជាមួយនឹងផ្លូវដែលកំពុងដំណើរការយ៉ាងរលូន ហើយទីក្រុងសានយ៉ាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាឆ្នេរសមុទ្រអាស៊ាន លើកទី 6 នៅឆ្នាំ 2026 យុទ្ធនាការនេះមានគោលបំណងពង្រីកបណ្តាញទីផ្សារ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ទូរទស្សន៍ BBC រដ្ឋាភិបាលទីក្រុងឡុងដ៍ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមានការអំពាវនាវ នៅក្នុងកិច្ចប្រជុំអនឡាញមួយ រវាងមេដឹកនាំ នៃរដ្ឋសមាជិករបស់ប្លុកនេះ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងគៀវគឺជិតនឹងទទួលអាវុធរយៈចម្ងាយឆ្ងាយពីអ្នកគាំទ្រ លោកខាងលិចរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជា សម្ព័ន្ធនៃឆន្ទៈនោះហើយ ។ យ៉ាងណាក្តីសម្រាប់ការអះអាង និងបញ្ជាក់បន្ថែមគឺរដ្ឋាភិបាលអង់គ្លេស មិនបានប្រាប់ឈ្មោះប្រទេសជាក់លាក់ដែលមានគម្រោងចែកចាយ ឬប្រភេទអាវុធ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា សម្ព័ន្ធមិត្តលោកខាងលិចចំនួន២៦ប្រទេសបានប្តេជ្ញាជាផ្លូវការក្នុងការដាក់ពង្រាយកងទ័ព តាមផ្លូវគោក សមុទ្រ ឬផ្លូវអាកាសទៅកាន់ប្រទេសអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ត្រូវបានយល់ព្រម។ បន្ទាប់ពីកិច្ចប្រជុំកំពូល នៃប្រទេសចំនួន៣៥ ដែលដាក់ឈ្មោះថា “សម្ព័ន្ធនៃឆន្ទៈ” ប្រធានាធិបតីបារាំង បាននិយាយថាការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ កម្លាំងធានា របស់ពួកគេនឹងត្រូវបានសម្រេចចិត្ត...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ ដោយដកស្រង់សម្តីរបស់សមាគមស្បៀងអាហារវៀតណាមថា វៀតណាមបាននាំចេញអង្ករជិត ៥,៩លានតោន ដែលមានតម្លៃជាង ៣ ពាន់លានដុល្លារអាមេរិក ចាប់ពីដើមឆ្នាំនេះ ដល់ថ្ងៃទី១៥ ខែសីហា។ ទំហំនាំចេញបានកើនឡើង ២.៨៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលតម្លៃនាំចេញបានធ្លាក់ចុះ ១៦ ភាគរយធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ កាលពីសប្តាហ៍មុន តម្លៃនាំចេញអង្កររបស់វៀតណាម បានឡើងដល់កម្រិតខ្ពស់បំផុត...