បរទេស៖ អាជ្ញាធរ របស់ប្រទេសប៊ុលហ្គារី បាននិយាយថា មិនមានភស្តុតាងណាមួយ ដែលរុស្ស៊ីបានជ្រៀត ជ្រែកជាមួយយន្តហោះ របស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ក្នុងអំឡុងពេលហោះហើរ ទៅកាន់ប្រទេសប៊ុលហ្គារី នាពេលថ្មីៗនេះនោះទេ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានរៀបចំយ៉ាងប្រញាប់ប្រញាល់ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីប៊ុលហ្គារី Rosen Zhelyazkov...
បរទេស ៖ ក្រុមហ៊ុនការពារជាតិកោះតៃវ៉ាន់ មួយបានចុះហត្ថលេខា លើអនុស្សរណៈ យោគយល់គ្នា ជាមួយគណៈប្រតិភូ អ៊ុយក្រែន និងប៉ូឡូញ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងបច្ចេកវិទ្យាយន្តហោះ គ្មានមនុស្សបើក (UAV) ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចព្រមព្រៀង ដែលត្រូវបានប្រកាស...
បរទេស ៖ លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ដ្រីថៃ បានចុះចតនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ជំនួសឲ្យសិង្ហបុរី ដែលលោកបានអះអាងថា ទៅពិនិត្យសុខភាព ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ថា យន្តហោះរបស់ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា គិតត្រឹមម៉ោង ១១...
សៀមរាប: នៅថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមកិច្ចដឹកនាំរបស់លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត។ លោក ប្រាក់ សោភ័ណ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំ ថា...
ភ្នំពេញ៖ លោក ជា កុសល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ និងបើកវគ្គបណ្តុះបណ្តាលដំបូង នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍វិជ្ជាជីវៈ និងវិញ្ញាបនបត្រជំនាញ ចិន-កម្ពុជា ក្នុងគម្រោងហ៊ុយជៀង។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោកស្រី...
កំពង់ស្ពឺ៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជាឲ្យកំលាំងផ្នែកគ្រឿងញៀននៃអធិការស្រុក ចុះស្រាវជ្រាវដោយមានការចូលរួមពីកំលាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះនិពាន្វ ធ្វេីការឃាត់ខ្លួនមុខសញ្ញាសង្ស័យ២នាក់ បានត្រួតពិនិត្យនិងដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន៦កញ្ចប់តូច,ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូ១គ្រឿង ។ បច្ចុប្បន្នសមត្ថកិច្ចគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកដេីម្បីបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដចាត់ការតាមច្បាប់៕ ដោយ៖ ណារិទ្ធ|ដើមអម្ពិលប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
រដ្ឋសភារបស់ប្រទេសថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី៥ ខែកញ្ញានេះ ខណៈមេដឹកនាំគណបក្ស Bhumjaithai ប្រមូលបានសំឡេងគាំទ្រយ៉ាងច្រើន លោក Putin ឆ្លើយតបទៅនឹងការប្រមាថ របស់លោក Merzជុំវិញបញ្ហាឧក្រិដ្ឋកម្មសង្គ្រាម ចិនធ្វើព្យុហយាត្រាយោធា សម័យសង្រ្គាមលោកលើកទីពីរ បង្ហាញពីការរួបរួម ជាមួយរុស្ស៊ី និងកូរ៉េខាងជើង លោក ដូណាល់ ត្រាំ ចេញសារព្រមានទៅលោក ពូទីន ដោយបញ្ជាក់ថា...
បរទេស: អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ត្រូវបានប៉ូលិសអន្តោប្រវេសន៍ចាប់ខ្លួននៅអាកាសយានដ្ឋានដនមឿង បន្ទាប់ពីព្យាយាមឡើងយន្តហោះឯកជនទៅកាន់ប្រទេសសិង្ហបុរី។ លិខិតឆ្លងដែនរបស់គាត់ក៏ត្រូវបានរឹបអូសផងដែរ។ សារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញានេះថា លោកថាក់ស៊ីន គ្រោងហោះទៅប្រទេសសិង្ហបុរី ដើម្បីពិនិត្យសុខភាព ដោយសន្យាថានឹងត្រលប់មកវិញក្នុងរយៈពេលពីរថ្ងៃ ដើម្បីស្តាប់សាលក្រមរបស់តុលាការស្តីពីការស្នាក់នៅមន្ទីរពេទ្យជាការឆ្លើយតបទៅនឹងរបាយការណ៍ព័ត៌មាន អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា គ្រោងនឹងចាកចេញពីប្រទេសថៃតាមយន្តហោះឯកជនពី M JET នៅអាកាសយានដ្ឋានដនមឿង។...
(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន ទើបតែបញ្ចេញផលិតផលថ្មី ២ មុខត្រឹមប៉ុន្មានថ្ងៃមុនសោះ ឥឡូវ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការប្រកាសសម្ពោធស្វាគមន៍សមាជិកថ្មីបន្ថែមទៀតគឺ «ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា» ថាមពលដ៏ជោគជ័យ បានធ្វើការចែកចាយលើទីផ្សារចាប់ពីពេលនេះតទៅ ។ ផលិតផលខ្មែរថ្មី «ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា» ត្រូវបានបង្កើតឡើងស្របតាមតម្រូវការបងប្អូនខ្មែរដើម្បីផ្តល់ថាមពល កម្លាំង រសជាតិឆ្ងាញ់ ក្លិនឈ្ងុយ ផ្សំឡើងពីតូរីន, វីតាមីន B3, B5, B6, B12 ជំនួយខួរក្បាល និងបង្កើនថាមពលខ្លាំងក្លា ឆ្ពោះទៅរកភាពជោគជ័យ។ លើសពីនេះ ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា ក៏ផ្តល់ឱកាសឈ្នះរង្វាន់ដូចជា៖ រថយន្ត FORD PICK UP RANGER (XL) ស៊េរីថ្មី, រង្វាន់ទឹកប្រាក់ ៧៧៧ ដុល្លារ, និងរង្វាន់ទឹកប្រាក់ជាច្រើនទៀត។ ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា! ផលិតផលខ្មែរ កម្លាំងខ្មែរ!ស្តង់ដារអន្តរជាតិ! ខ្មែរ ប៊ែវើរីជីស តែងតែផ្តោតសំខាន់លើការផលិតនូវភេសជ្ជៈ ដែលមានគុណភាពស្តង់ដាអន្តរជាតិដល់ទីផ្សារក្នុងស្រុក បូកផ្សំជាមួយរសជាតិ និងបង្កើនភាពសម្បូរបែបនៃផលិតផលខ្មែរ ដោយបច្ចុប្បន្ន...
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ” ជូនដល់មន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោក លោកជំទាវ...