ខេត្តត្បូងឃ្មុំ ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើប្រតិបត្តិការបង្ក្រាបករណីលួចទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗនៅតំបន់រដ្ឋបាលខេត្ត ដោយឃាត់ខ្លួនជនសង្ស័យ ៣ នាក់ និងកំពុងតាមចាប់បក្ខពួក ៦ នាក់ទៀតដែលបានរត់គេចខ្លួន។ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានបណ្តឹងពីប្រជាពលរដ្ឋអំពីការបាត់បង់ទ្រព្យសម្បត្តិជាបន្តបន្ទាប់ កាលពីថ្ងៃទី ២៣, ២៦, ២៧ និង ៣០ ខែសីហា ឆ្នាំ២០២៥។ ក្រោយការស៊ើបអង្កេត កម្លាំងជំនាញបានកំណត់មុខសញ្ញា...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកស្រី Louise Araneta-Marcos នឹងអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងផ្នែកខាងលិច នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ដែលមានវឌ្ឍនភាព ២៣%ហើយ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៥។ យោងតាមគេហទំព័ហ្វេសប៊ុករបស់ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ...
ឆ្នាំនេះគឺខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសថ្ងៃទី៣ ខែកញ្ញា ប្រទេសចិនបានរៀបចំពិធីត្រួតពលនិងព្យុហយាត្រាយ៉ាងឱឡារិក។ ថ្ងៃទី៣ ខែកញ្ញា កាលពី១០ឆ្នាំមុន ប្រទេសចិនបានរៀបចំពិធីត្រួតពលនិងព្យុហយាត្រាដើម្បីរំលឹកខួបទី៧០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។ រយៈពេល១០ឆ្នាំកន្លងផុតទៅ ប្រទេសចិនបានរំលឹកពេលវេលាដ៏មហិមានេះតាមរបៀបដដែល។តើការរៀបចំពិធីត្រួតពលនិងព្យុហយាត្រាបង្កប់អត្ថន័យដូចម្ដេច?ហេតុអ្វីត្រូវរៀបចំសកម្មភាពត្រួតពលនិងព្យុហយាត្រានៅថ្ងៃជ័យជម្នះ៣កញ្ញា? ប្រទេសចិនរៀបចំសកម្មភាពត្រួតពលនិងព្យុហយាត្រា ដើម្បីរំលឹកថ្ងៃជ័យជម្នះដ៏មហិមានៃសង្គ្រាមរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនគឺត្រូវចងចាំប្រវត្តិសាស្ត្រ រំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាពនិងត្រួសត្រាយពេលអនាគត។ ការរំលឹកគឺដើម្បីចងចាំ។រយៈពេល៨០ឆ្នាំមុន ក្រោមទង់នៃរណសិរ្សបង្រួបបង្រួមជាតិ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនដែលផ្តួចផ្តើមនិងបង្កើតឡើងដោយបក្សកុម្មុយនីស្តចិន ប្រជាជនចិនតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញក្នុងរយៈពេល ១៤ឆ្នាំបានយកឈ្នះលើអ្នកឈ្លានពានយោធានិយមជប៉ុនដ៏សាហាវយង់ឃ្នង ទទួលបានជ័យជម្នះដ៏អស្ចារ្យក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។...
“នេះជាផលិតផលសាធារណៈ ដ៏សំខាន់មួយដែលប្រទេសចិន ផ្តល់ជូនពិភពលោក បន្ទាប់ពីគំនិតផ្តួចផ្តើមសកលទាំងបី ” “គំនិតផ្តួចផ្តើមថ្មីមួយនេះ មានសារសំខាន់ក្នុងការ ដោះស្រាយបញ្ហាប្រឈមលើវិស័យ អភិបាលកិច្ចសកល នាពេលបច្ចុប្បន្ន ” ។ ល ។ មជ្ឈដ្ឋានមតិអន្តរជាតិ បានចាប់អារម្មណ៍យ៉ាងខ្លាំង លើគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដែលលោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងជាលើកដំបូងក្នុងកិច្ចប្រជុំ...
ប៉ៃលិន ៖ លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញចុះវាស់វែង និងកំណត់ដីចំណីផ្លូវជាក់ស្តែង ពីចំណុច ធនាគារកាណាឌីយ៉ា រហូតដល់ចំណុចផ្លូវបំបែក ការរ៉ាស់សាំង មាន មាន ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីពង្រីកផ្លូវ និងកែលម្អសោភ័ណភាពក្រុង ឱ្យមានភាពទាក់ទាញ ស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ល្អប្រសើរ។...
នៅវេលាម៉ោង ៨ យប់ថ្ងៃទី៣ ខែកញ្ញា រាត្រីសមោសរ អបអរខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះ នៃសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស ក្រោមប្រធាន បទ «សច្ចយុត្តិធម៌ប្រាកដជាឈ្នះ» បានរៀបចំធ្វើនៅវិមាន សភាប្រជាជនក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំចិន មានលោក Xi Jinping ប្រធានរដ្ឋចិនជាដើម...
ថ្ងៃទី ៣ ខែកញ្ញា នៅលើវិមានធានអានមិន មានទិដ្ឋភាព គួរឱ្យចាប់អារម្មណ៍មួយ។ មុន បើកពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះលើសង្គ្រាម ប្រជាជនចិន ប្រឆាំងការឈ្លានពាន របស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំង នឹងហ្វាស៊ីស ពេលឡើងលើវិមានធានអានមិន លោកXi Jinping ប្រធានរដ្ឋចិនបានចាប់ដៃ យ៉ាងស្និទ្ធស្នាលជាមួយតំណាងសមមិត្តចាស់ និង អតិតយុទ្ធជនដែលធ្លាប់ចូលរួមសង្គ្រាម...
ភ្នំពេញ ៖ រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងជំនួបជាមួយអាណាព្យាបាល និងកុមារទាំង៣រូប ដែលត្រូវទៅទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃ លើជំងឺបេះដូង ពីកំណើត លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន បានថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារនិងអង្គពាក់ព័ន្ធនានា ដែលតែង បានយកចិត្តទុកដាក់...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងសារជាថ្មី អំពីការត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវអ៊ុយក្រែន គឺប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី នៅទីក្រុងមូស្គូ។ លោកបានសង្កត់ធ្ងន់ថា ការរៀបចំកិច្ចប្រជុំដើម្បីជាប្រយោជន៍នៃកិច្ចប្រជុំគឺជា «ផ្លូវគ្មានកន្លែងទៅ» ហើយការពិភាក្សាបែបនេះត្រូវតែមានអត្ថន័យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា...