វ៉ាស៊ីនតោន៖ តម្លៃប្រេងមានការប្រែប្រួលតិចតួច ក្នុងការជួញដូរនៅថ្ងៃពុធនេះ ដោយសារទីផ្សារបានពិចារណា ពីការប្រកាសអាសន្នថាមពលជាតិ របស់លោកប្រធានាធិបតីអាមេរិក នៅថ្ងៃដំបូងរបស់គាត់នៅក្នុងមុខតំណែង និងឥទ្ធិពលរបស់ខ្លួនទៅលើការផ្គត់ផ្គង់ ។ អនាគតនៃតម្លៃប្រេងឆៅ ដែលបង្ហាញដោយក្រុមហ៊ុន Brent បានថយចុះ៣សេន មកនៅត្រឹមតម្លៃ ៧៩,២៦ដុល្លារក្នុង១បារ៉ែល ខណៈដែលតម្លៃប្រេងឆៅនាពេលអនាគត របស់អាមេរិកដែលបង្ហាញដោយក្រុមហ៊ុនសារជីវកម្ម West Texas Intermediate (WTI) សម្រាប់ការចែកចាយនៅខែមីនា...
បរទេស៖ រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានដកឧត្តមនាវីទោ Linda Fagan ដែលជាស្ត្រីដំបូងគេដែលដឹកនាំសេវាកម្មយោធា របស់សហរដ្ឋអាមេរិក ក្នុងមុខតំណែងជាប្រធានឆ្មាំឆ្នេរសមុទ្រ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងសន្តិសុខមាតុភូមិ (DHS) ដែលគ្រប់គ្រងឆ្មាំឆ្នេរសមុទ្រមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើមួយកាលពីថ្ងៃអង្គារ សម្រាប់ការធ្វើអត្ថាធិប្បាយលើការបណ្តេញលោកស្រី Fagan...
ហ្សាការតា៖ យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ របស់ទីក្រុងហ្សាការតា បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ក្រុមអ្នកជួយសង្គ្រោះ បានទាញយកសាកសពជនរងគ្រោះម្នាក់ ដែលបានស្លាប់នៅក្នុង អំឡុងពេលមានភ្លើងឆេះផ្សារទំនើប នៅក្នុងទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៩នាក់ ។ លោក Mohamad Yohan អ្នកនាំពាក្យមកពីទីភ្នាក់ងារកាត់បន្ថយ គ្រោះមហន្តរាយទីក្រុងហ្សាការតា បានឲ្យដឹងថា សពត្រូវបានគេប្រទះឃើញនៅវេលាម៉ោង២រសៀល ។ ...
ភ្នំពេញ ៖ រយៈពេលមួយខែធ្នូ ឆ្នាំ២០២៤កន្លងមកនេះ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានផ្តល់សេវាសរុបចំនួន ៣៦២.៣២៣សេវាទៀត ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងទទួលបានចំណូលជាង ៨០០លានរៀល ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើន...
កំពង់ធំ: ស្របតាមសម័យកាលប្រទេសជាតិ មានភាពរីកចម្រើន កំណើនសម្ភារៈមធ្យោបាយ របស់បងប្អូនប្រជាពលរដ្ឋ កើនឡើងឥតឈប់ឈរ ខេត្តកំពង់ធំ ជាខេត្តមួយ ដែលស្ថិតនៅចំនុចកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់តភ្ជាប់ពីខេត្តមួយ ទៅខេត្តមួយទៀត ជាសរសៃឈាម គមនាគមន៍ និងសេដ្ឋកិច្ចជាតិ ចរន្ត អ្នកប្រើប្រាស់ផ្លូវមានភាពមមាញឹក ពីមួយថ្ងៃ ទៅមួយថ្ងៃ គួរឱ្យកត់សម្គាល់ ។...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈជូនដំណឹងដល់និយោជក កម្មករនិយោជិត អ្នកផ្តល់ការអប់រំបណ្ដុះបណ្តាល អ្នកស្វែងរកការងារ ទាំងក្នុងប្រទេស និងក្រៅប្រទេស សិស្ស និស្សិត និងសាធារណជន ជ្រាបថា ដោយទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្រសួងបានប្រកាស ដាក់ឱ្យដំណើរការ “បញ្ជរសេវាសាធារណៈ ចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” តាមប្រព័ន្ធ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។ វិស័យសាធារណការ និងដឹកជញ្ជូន ត្រូវបានកំណត់នៅក្នុងបញ្ចកោណទី២ “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង”...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេសមិន ដែលនាំគ្នាធ្វើសកម្មភាពអ្វី ដើម្បីបម្រើផលប្រយោជន៍ជាតិនោះទេ គឺមានតែអង្គុយ រកនឹកគ្រប់មធ្យោបាយធ្វើយ៉ាងណា ដើម្បីបំផ្លិចបំផ្លាញជាតិខ្លួនឯង។ កិច្ចសន្ទនាជាមួយអ្នកនាំពាក្យ ស្តីពី ភាពពិសពុលនៃចលនាបដិវត្តន៍ពណ៌ ដែលក្រុមជ្រុលនិយមអនុវត្តន៍ ដោយបរាជ័យនៅកម្ពុជា នាថ្ងៃ២២ មករា...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនដំណឹងដល់សាធារណជន ជាពិសេសពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ទាំងអស់ ឱ្យបានជ្រាបថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលថៃ បានប្រកាសអំពីស្ថានភាព គុណភាពខ្យល់បានធ្លាក់ចុះ ជាពិសេសកំហាប់ភាគល្អិតនិចល PM 2.5 មានការកើនឡើង លើសកំណត់ស្តង់ដា ជាហានិយភ័យបង្កផលប៉ះពាល់ ចំពោះសុខភាពប្រជាពលរដ្ឋថៃ...
ភ្នំពេញ ៖ បន្ថែមពីការជួយរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវ ជូនប្រជាកសិករ រាជរដ្ឋាភិបាល បានបន្តជួយអន្តរាគមន៍បូមទឹក ជួយសង្គ្រោះស្រូវប្រាំង ជូនប្រជាកសិករ ដើម្បីធានាថា នឹងមិនមានស្រូវប្រាំងប្រជាកសិករ ណារងការខូចខាត។ តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា...