បន្ទាយមានជ័យ៖ ក្នុងស្មារតីរួម “ខ្មែរតែមួយ” ជួយគ្នាក្នុងគ្រាអាសន្ន លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់តាំងក្រុមការងារនាំយកអំណោយ ទៅប្រគល់ជូនរដ្ឋបាល ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ដូចគ្នានឹងខេត្តឧត្តរមានជ័យដែរ ការបន្តនាំយកជំនួយសប្បុរសធម៌ ជូនដល់រដ្ឋបាលខេត្តនាពេលនេះ គឺសម្រាប់ចាត់ចែងចែកជូនដល់ វីរកងទ័ព ដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ផ្ដល់ជូន គ្រួសារ វីរកងទ័ព ៣គ្រួសារ និងប្រជាពលរដ្ឋភៀសសឹក ៤៣ គ្រួសារ សរុប ៤៦...
បន្ទាយមានជ័យ៖ ក្នុងស្មារតីរួម “ខ្មែរតែមួយ” ជួយគ្នាក្នុងគ្រាអាសន្ន លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់តាំងក្រុមការងារនាំយកអំណោយ ទៅប្រគល់ជូនរដ្ឋបាល ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ដូចគ្នានឹងខេត្តឧត្តរមានជ័យដែរ ការបន្តនាំយកជំនួយសប្បុរសធម៌ ជូនដល់រដ្ឋបាលខេត្តនាពេលនេះ គឺសម្រាប់ចាត់ចែងចែកជូនដល់ វីរកងទ័ព ដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ស្វាគមន៍និងគាំទ្រគំនិតផ្តួចផ្តើមរបស់លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការឈប់បាញ់នាយប់ថ្ងៃ១៣ ធ្នូនេះរវាងកម្ពុជា-ថៃ ដោយមានការតាមដានត្រួតពិនិត្យដោយ ក្រុមត្រួតអ្នកសង្កេតការអាស៊ាន (AOT) និងចូលរួមដោយសហរដ្ឋអាមេរិក៕
ភ្នំពេញ ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានជំរុញឲ្យកម្ពុជា-ថៃ បញ្ឈប់ការឈប់បាញ់នៅម៉ោង១០ យប់ថ្ងៃទី១៣ ខែធ្នូនេះ ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៣ ធ្នូនេះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង របស់ម៉ាឡេស៊ីចំពោះស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃនេះ ហើយបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមា បញ្ឈប់រាល់ទម្រង់នៃអរិភាព និងជៀសវាងសកម្មភាពយោធាបន្ថែមទៀត រួមទាំងការប្រើប្រាស់កម្លាំង...
ភ្នំពេញ៖ឈរលើស្មារតីខ្មែរជួយខ្មែរ ឧកញ៉ា ស្រី ចាន់ថន ក្នុងនាមខ្ញុំបាទជាពលរដ្ឋខ្មែរម្នាក់ សូមចូលរួមឧបត្ថម្ភត្រីខ ខ្ញុំ សរុបចំនួន ១០,០០០យួរ(មួយម៉ឺនយួរ) ដែលជាផលិតផលខ្មែរ ជូនដល់ពលរដ្ឋភៀសសឹក និងវីរកងទ័ពយើងដែលកំពុងមានតម្រូវការចាំបាច់ក្នុងកាលៈទេសៈប្រទេសកម្ពុជាយើងរងការឈ្លានពាន។ សូមឱ្យវីរកងទ័ពកម្ពុជា ជួបតែសំណាងល្អឈ្នះអស់មាសត្រូវដែលមកឈ្លានពានប្រទេសយើង ។
ភ្នំពេញ ៖ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទគូសបញ្ជាក់ថា គោលដៅនៃការវាយ ការពារខ្លួនរបស់កម្ពុជា គឺផ្តោតលើតែគោលដៅ របស់យោធាថៃតែប៉ុណ្ណោះ មិនមែនសំដៅលើគោលដៅ ជនស៊ីវិល និងទីកន្លែងស៊ីវិលនោះទេ ។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តនូវរាល់ កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ និង ច្បាស់លាស់បំផុត។កម្ពុជាទាមទារឱ្យបណ្តាញសារព័ត៌មានថៃ ទាំងផ្លូវការ និងក្រៅផ្លូវការ បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅដើម្បីបំភាន់បោកប្រាស់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សកាន់អំណាច បានស្នើរាជរដ្ឋាភិបាលកម្ពុជា ជួយការពារសុវត្ថិភាព របស់ប្រជាពលរដ្ឋថៃ ដែលកំពុងមានវត្តមាននៅកម្ពុជា។ សម្តេតេជោ បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាមុននេះបន្តិចថា ប៉ុន្មានថ្ងៃមកនេះ កងទព័ថៃ បានឈ្លានពាន វាយប្រហារ និងសម្លាប់ប្រជាជនកម្ពុជា ដោយគ្មានការរើសមុខ និង...
ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អំពាវនាវឲ្យសប្បុរសជន ចូលរួមបរិច្ចាគ ទាំងសម្ភារៈ ថវិកា ដើម្បីជួយឧបត្ថម្ភគាំទ្រ ដល់កងកម្លាំងប្រដាប់អាវុធ ដ៏អង់អាចក្លាហាន ដែលបានលះបង់អ្វីៗទាំងអស់ រួមទាំងអាយុជីវិត ដើម្បីការពារទឹកដី និងទប់ទល់សកម្មភាព ឈ្លានពានរបស់កងទ័ពថៃ ព្រមទាំងជួយដល់ភៀសសឹកនាដោយសារសង្រ្គាម នៅតាមបណ្តោយព្រំដែនខ្មែរ-ថៃផងដែរ ៕