ប៉ៃលិន៖ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ គណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តប៉ៃលិន បានដឹកសន្លឹកកិច្ចការបេក្ខជន ព្រមទាំងសំណុំ ឯកសារ ពាក់ព័ន្ធនឹងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកមណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ក្រោយពីដំណើរការសំណេរ រយៈពេលពីរថ្ងៃ បានបញ្ចប់ទៅដោយជោគជ័យ ក្រោមការត្រួតពិនិត្យ ដោយអង្គភាពប្រឆាំងអំពើពុករលួយ និងការការពារសុវត្ថិភាព ដោយកម្លាំងប្រដាប់អាវុធ។ អត្ថបទ៖ សុខ វិច្ឆ័យ...
ប្រែសម្រួល ឈូក បូរ៉ា ភ្នំពេញ៖ កម្ពុជា គ្រោង នឹង ប្តូរ ឈ្មោះ ផ្លូវ ហាយវ៉េ ដ៏ សំខាន់ បំផុត របស់ ខ្លួន ផ្លូវជាតិលេខ៤ ទៅជាមហាវិថី ដូណាល់ ត្រាំ ដេីម្បីតបស្នងចំពោះ...
ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅសមាគមមិត្តភាពកម្ពុជា-ចិន មានរៀបចំកម្មវិធីទស្សនាភាពយន្តដែលមានចំណងជើងថា ប្រទេសខ្ញុំ បុព្វការីខ្ញុំ ក្រោមកិច្ចសម្របសម្រួលពីស្ថានទូតចិន ប្រចាំកម្ពុជា។ ថ្លែងទៅកាន់អង្គពិធីដែលមានអ្នកចូលរួមសរុបចំនួន៨០រូបអញ្ជើញមកពីសមាគមមិត្តភាពកម្ពុជា-ចិន យុវជនគណបក្សប្រជាជនកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមអ.ម.ត. សមាគមនិកាយចិនទៀជីវនៅកម្ពុជា និងសាកលវិទ្យាល័យទួនហ្វា លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិ សមាគមមិត្តភាពកម្ពុជា-ចិន...
រតនគិរី ៖ លោក វ៉េង ហៀង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារសម្របសម្រួលផ្គូរផ្គងទីផ្សារការងារ ជូនពលករ នៅក្នុងក្រុមហ៊ុន ថាកូអាហ្រ្គី(THACO AGRI) ស្ថិតនៅនៅឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីសម្របសម្រួល តាមដានការទទួល យកបងប្អូនពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ...
បរទេស ៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្កើនវោហាសាស្ត្រប្រឆាំងរុស្ស៊ី ដោយហៅប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថាជា “មំសាសី” និងរៀបរាប់ចំណុចនិយាយ ដែលធ្លាប់ស្គាល់របស់អង្គការណាតូ អំពីការគំរាមកំហែងរបស់រុស្ស៊ី ដែលបង្ហាញអំពីភាពត្រឹមត្រូវ នៃការជំរុញ របស់សហភាពអឺរ៉ុប សម្រាប់ការពន្លឿនការធ្វើយោធា។ យោងតាមសារព័ត៌មាន...
បរទេស៖ សេដ្ឋវិទូកំពូលអាមេរិកលោក Richard Wolff បាននិយាយថា ពន្ធ 50% របស់ប្រធានាធិបតីអាមេរិក Donald Trump លើការនាំចូលរបស់ឥណ្ឌា គឺអាចឡងថយក្រោយវិញ និងជំរុញឱ្យប្រទេសអាស៊ីខាងត្បូងកាន់តែខិតទៅជិតសមាជិក BRICS ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងវគ្គមួយនៃ...
ឡាអេ៖ បណ្តាប្រទេសអ៊ឺរ៉ុបរួម ទាំងហូឡង់ ស៊ុយអែត និង ស្លូវេនី បានអំពាវនាវឱ្យសហភាពអឺរ៉ុប បង្កើនសម្ពាធលើអ៊ីស្រាអែល និងចាត់វិធានការកាន់តែខ្លាំង ទាក់ទងនឹងស្ថានភាពហ្គាហ្សា។ ដោយលើកឡើងពីវិបត្តិមនុស្សធម៌ “មិនអាចអត់ឱនបាន” នៅតំបន់ហ្គាហ្សា និងការពង្រីកការតាំងទីលំនៅនៅតំបន់ West Bank ហូឡង់ និងស៊ុយអែត បានជំរុញឱ្យប្រទេសជាសមាជិកសហភាពអឺរ៉ុប បង្កើនសម្ពាធលើអ៊ីស្រាអែល។ នៅក្នុងលិខិតមួយចុះថ្ងៃទី២៧ ខែសីហា...
ហាវ៉ាណា៖ ប្រទេសគុយបា បានថ្កោលទោសការដាក់ពង្រាយយោធា របស់សហរដ្ឋអាមេរិកនៅក្នុងសមុទ្រការ៉ាប៊ីន ក្រោមលេសនៃការប្រយុទ្ធប្រឆាំងនឹង ការជួញដូរគ្រឿងញៀននៅក្នុងតំបន់។ ក្រសួងការបរទេសគុយបាបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទង្វើដ៏គ្រោះថ្នាក់នេះតំណាងឱ្យការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងការបង្ហាញកម្លាំង ដែលបំផ្លាញអធិបតេយ្យភាព និងការប្តេជ្ញាចិត្តដោយខ្លួនឯងរបស់ ប្រជាជននៅអាមេរិកឡាទីន និងតំបន់ការាបៀន” ។ ប្រទេសគុយបា បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាវេណេហ្ស៊ុយអេឡា ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ដោយហៅការចោទប្រកាន់នេះថា “ជាលេសមិនសមហេតុផល និងគ្មានមូលដ្ឋាន”...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលក់អាវុធយុទ្ធភណ្ឌ និងបរិក្ខារពាក់ព័ន្ធនានា ទៅកាន់ប្រទេសអ៊ុយក្រែន ដែលអាចធ្វើទៅបាន ក្នុងតម្លៃប៉ាន់ស្មាន ៨២៥លានដុល្លារអាមេរិក។ អ្នកម៉ៅការសំខាន់នឹងជា 5 Technologies និង CoAspire ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិក មិនបានដឹងពីកិច្ចព្រមព្រៀងណាមួយ ដែលបានស្នើឡើងទាក់ទងនឹងការលក់នេះទេ។ អ៊ុយក្រែននឹងប្រើប្រាស់មូលនិធិ ពីប្រទេសដាណឺម៉ាក ហូឡង់ ន័រវែស និងហិរញ្ញប្បទានយោធាបរទេសពីសហរដ្ឋអាមេរិក សម្រាប់ការទិញនេះ...
បរទេស: គណបក្សភឿថៃ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដឹកនាំ ការបង្កើតរដ្ឋាភិបាលបន្ទាប់របស់ប្រទេសថៃ ដោយទទូចថា ដៃគូសម្ព័ន្ធរបស់ខ្លួនកំពុងឈរយ៉ាងរឹងមាំ។ សារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហានេះថា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីស្នាក់ការគណបក្សកាលពីថ្ងៃសុក្រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Phumtham Wechayachai បានបញ្ជាក់ថា រដ្ឋាភិបាលបច្ចុប្បន្ននៅតែ “កាន់ដៃគ្នាយ៉ាងមាំ” និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការ។ ការថ្លែងនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំដែលបានធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញក្នុងការដកសិទ្ធិលោកស្រី...