ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ស្នើដល់ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ទាក់ទងទៅសារព័ត៌មាន France 24 និងថ្នាក់ដឹកនាំរបស់អ្នកនិពន្ធ ដើម្បីពិនិត្យ និងកែតម្រូវភ្លាមៗ នូវខ្លឹមសារដែលបំភាន់ និងគ្មានមូលដ្ឋាននៃព័ត៌មាន ទាក់ទងនឹងភាពតានតឹង នៅព្រំដែនកម្ពុជា-ថៃ៕
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានសម្រេចផ្អាកដំណើរការការបង្រៀន និងរៀន ជាបណ្តោះអាសន្នសម្រាប់គ្រឹះស្ថានសិក្សា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ដើម្បីធានាសុខសុវត្ថិ ភាពដល់លោកគ្រូ...
ឧត្តរមានជ័យ ៖ លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ បានជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណជនទូទៅអំពីស្ថិតិជន ភៀសសឹកបានជម្លៀស មកមណ្ឌលសុវត្ថិភាពទាំង៦ នៃ ៤ស្រុក ក្នុងខេត្តឧត្តរមានជ័យ គិតត្រឹមម៉ោង ៨ព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ មានចំនួន សរុប ៣...
ភ្នំពេញ ៖ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញ ដឹកនាំធ្វើបទបង្ហាញជូន អង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការ សហប្រជាជាតិ ប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ៕
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានរាយការណ៍ ពីស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងយោធភូមិភាគ ទី៥ និងយោធភូមិភាគទី៤ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដូចតទៅ ៖ ភាគីថៃបានបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃ បានចុះហត្ថលេខា...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា នៅវេលាម៉ោង ៥និង៣០នាទី ដល់ម៉ោង៦និង១០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារ ដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ ១០៥មម មកលើទីតាំងអូរភ្លុកដំរី គិតមកដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយ៕
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា នៅវេលាម៉ោង ៤និង៥៨នាទី ដល់វេលាម៉ោង៥និង២៥នាទី យោធាថៃ បានប្រើប្រាស់ដ្រូនខ្នាតធំហោះស៊ើបការណ៍ និងដ្រូនទម្លាក់គ្រាប់បែក ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល ហើយយោធាថៃ បានធ្វើសកម្មភាពបាញ់ ផ្សែងពុលមកលើតំបន់នោះ៕
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិបានថ្លែងថា ភាគីថៃបានបង្ហោះដ្រូនស៊ើបការណ៍ នៅក្នុងភូមិសាស្រ្តបឹងត្រកួន និងបានពង្រីកចូលទៅ ក្នុងភូមិសាស្រ្តបឹងព្រីង ក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យ និងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង ដោយប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ច្រើនប្រភេទមកលើទីតាំងទាំងនោះ ៕
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញត្តិបន្ទាន់ទៅ ឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ, ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក និងស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ ក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា ពាក់ព័ន្ធនឹងករណីការប្រើប្រាស់ កម្លាំងយោធារបស់ថៃ បន្តឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា។...
ភ្នំពេញ៖ ក្រុមជនសង្ស័យ ដែលបានធ្វើសកម្មភាព លួចយកទូរសព្ទដៃ ពីបងប្អូនប្រជាពលរដ្ឋ៧នាក់ ដើរលេងនៅ លើផ្លូវថ្មើជើងចតុមុខ (Walk street) កាលពីពេលថ្មីៗនេះ ត្រូវបានសមត្ថកិច្ចប៉ូលីសការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានហើយ ហើយទូរសព្ទដៃទាំងអស់ ដែលចោរលួចយក ក៏ត្រូវបានសមត្ថកិច្ចរកឃើញមកវិញ និងបានប្រគល់ ជូនជនរងគ្រោះរួចរាល់ កាលពីល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។...