ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា អាម៉េរិកបញ្ចុះអត្រាពន្ធ១៩% គឺជាអត្រាល្អមួយជួយជំរុញទាក់ទាញ វិនិយោគិនមកបណ្តាក់ទុន នៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អាម៉េរិក កាន់តែល្អប្រសើរជាងមុន។ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាសហរដ្ឋអាម៉េរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne...
តេអេរ៉ង់៖ ប្រទេសនៅអឺរ៉ុបចំនួនបីគឺ បារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលហៅថា E3 ក៏ដូចជាសហភាពអឺរ៉ុប បានជូនដំណឹងដល់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ អំពីចេតនារបស់ពួកគេ ក្នុងការដាក់ទណ្ឌកម្មឡើងវិញ លើទីក្រុងតេអេរ៉ង់។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy រដ្ឋមន្ត្រីការបរទេសបារាំង Jean-Noel Barrot រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់...
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានលើកពីតម្រូវការបន្ទាន់ក្នុងកិច្ចការបោសសម្អាតយុទ្ធភ័ណ្ឌគ្រឿងផ្ទុះ ដែលបន្សល់ទុកពីជម្លោះប្រដាប់អាវុធ ៥ថ្ងៃ រវាងកម្ពុជា-ថៃ នៅចំពោះមុខអ្នកតំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ក្នុងនោះរួមមាន ៖ គ្រាប់ទម្លាក់ពីលើអាកាស គ្រាប់បែកចង្កោម និងគ្រាប់ផ្លោង ជាដើម។ ការលើកឡើងរបស់ ទេសរដ្ឋមន្រ្តី លី...
វ៉ាស៊ីនតោន៖ សំណើររបស់រដ្ឋាភិបាល មួយបានបង្ហាញកាលពីថ្ងៃពុធ ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បង្កើនការពង្រឹងការអនុវត្តច្បាប់ អន្តោប្រវេសន៍នៅទូទាំងប្រទេស សហរដ្ឋអាមេរិក កំពុងផ្ដល់ទិដ្ឋាការរយៈពេលខ្លី សម្រាប់និស្សិត អ្នកសារព័ត៌មាន។ នាយកដ្ឋានសន្តិសុខមាតុភូមិបានឲ្យដឹងថា ខ្លួនកំពុងស្វែងរកការរឹតបន្តឹងច្បាប់ស្តីពីទិដ្ឋាការ F សម្រាប់និស្សិតអន្តរជាតិ ទិដ្ឋាការ J សម្រាប់ភ្ញៀវទេសចរ ដែលត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរ និងទិដ្ឋាការ I...
ម៉ានីល ៖ អូស្ត្រាលី កាណាដា និងហ្វីលីពីន បានដាក់ពង្រាយនាវាចម្បាំង និងយន្តហោះចំនួនបីគ្រឿង កាលពីថ្ងៃពុធ សម្រាប់សមយុទ្ធប្រឆាំង នឹងការគម្រាមកំហែងពីលើអាកាស ចេញពីតំបន់ជម្លោះសមុទ្រចិនខាងត្បូង ដែលកងកម្លាំងចិន បានប្រើសមយុទ្ធប្រថុយប្រថាន ដើម្បីព្យាយាមបណ្តេញយន្តហោះ និងកប៉ាល់របស់ទីក្រុងម៉ានីល ។ យោធាហ្វីលីពីនបានឲ្យដឹងថា សមយុទ្ធកងទ័ពជើងទឹកនៅភាគខាងកើតនៃតំបន់ Scarborough Shoal ត្រូវបានបញ្ចប់ដោយសុវត្ថិភាព ប៉ុន្ដែប្រទេសនេះមិនបាននិយាយអំពីការជួបជាមួយឆ្មាំសមុទ្រ...
បាត់ដំបង ៖ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញត្រួតពិនិត្យការស្ថាបនាផ្លូវ និងការសាងសង់ផ្ទះ ព្រមទាំងការស្តារប្រឡាយឡើងវិញ សម្រាប់បម្រើជូនអតីតយុទ្ធជន ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ក្នុងពេលចុះពិនិត្យ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកា ចំនួន ប្រាំមួយលាន ប្រាំបួនសែន ប្រាំម៉ឺនរៀល (៦,៩៥០,០០០រៀល) និងអង្ករចំនួន២៩ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន...
ឧត្តរមានជ័យ ៖ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ព្រមទាំង អ្នកសារព័ត៌មានកម្ពុជាជាច្រើននាក់ ក៍អញ្ជើញចុះយកព័ត៌មាន និងធ្វើបទសម្ភាសន៍ជាមួយ ថ្នាក់ដឹកនាំពាក់ព័ន្ធ នៅទីតាំងជាច្រើន រួមទាំងទីប្រជុំជន ដែលរងការបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់ពីយន្តហោះថៃ នាពេលកន្លងមក នៅខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ។
បរទេស៖ កម្លាំងទ័ព Burapha របស់ថៃ បានចេញប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី២៨ ខែសីហា ដោយកំណត់តំបន់ Ban Nong Chan ក្នុងខេត្តស្រះកែវ ជាប់កម្ពុជា ជាតំបន់ត្រួតពិនិត្យសន្តិសុខ។ ហ្វេសប៊ុករបស់ Khaosod English បានផ្សាយថា សេចក្តីប្រកាសច្បាប់អាជ្ញាសឹកនេះ បញ្ជាក់ថា បន្ទាប់ពីកម្ពុជា បាននាំមនុស្សទៅញុះញង់កុបកម្ម...
បរទេស៖ ប្រទេសចិន បានចំណាយប្រាក់ ២១ ពាន់លានដុល្លារ សម្រាប់សមយុទ្ធយោធា នៅច្រកសមុទ្រ តៃវ៉ាន់ សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង និងប៉ាស៊ីហ្វិកខាងលិច កាលពីឆ្នាំមុន ពោលគឺជិត ៤០% ខ្ពស់ជាងឆ្នាំ ២០២៣, នេះបើយោងតាមការប៉ាន់ប្រមាណ របស់រដ្ឋាភិបាលតៃវ៉ាន់ ដោយផ្អែកលើការតាមដានយន្តហោះ និងកប៉ាល់របស់ខ្លួន និងធ្វើការលើថ្លៃប្រេងឥន្ធនៈ និងការចំណាយផ្សេងទៀត។...