នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកឆែប សហការជាមួយ ក្រុមការងារចម្រុះ រួមមាន មន្រី្ដគយនិងរដ្ឋាករខេត្តកំពង់ធំ-ព្រះវិហារ មានលោក ជាប សៅ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ធំ លោក លឹម សាលួត មន្រ្ដីការិយាល័យផលិតផលនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ...
បើតាមអ្នកនាំពាក្យដដែល ការបង្ហោះផ្សាយរបស់ Facebook Page នេះគឺជាព័ត៌មានក្លែងក្លាយ! ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ សូមឈប់ផ្សព្វផ្សាយនិងកុំចែករំលែកព័ត៌មាននេះ! សូមប្រជាពលរដ្ឋតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ និងកុំជឿលើការបង្ហោះផ្សាយរបស់គណនីដែលគ្មានប្រភពច្បាស់លាស់៕
ភ្នំពេញ ៖ មន្ត្រីជំនាញក្រសួងបរិស្ថានរួមជាមួយមន្ត្រីមន្ទីរបរិស្ថានខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរ កំពុងចុះពិនិត្យទៅលើហេតុប៉ះពាល់បរិស្ថាន ដែលអាចកើតចេញពីប្រេងភន្ធនៈ នៃទូររថភ្លើងទឹកប្រេង ធ្លាកចេញពីផ្លូវ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា មន្ត្រីជំនាញក្រសួងបរិស្ថានត្រូវបានចាត់ទៅដល់ទីកន្លែងផ្ទាល់ កាលពីសៀលថ្ងៃទី១៦ ខែសីហានេះ នេះដើម្បីពិនិត្យ ទីតាំងលេចធ្លាយប្រេងចេញស៊ីទែនប្រេងដឹកជញ្ជូនតាមផ្លូវដែក។...
ភ្នំពេញ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥៖ រោងចក្រអង្គរឌែរីប្រូដាក ខូអិលធីឌី ត្រូវបានបើកដំណើរការនៅខែឧសភា ឆ្នាំ២០១៥ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ មកដល់ពេលនេះមានអាយុកាលជិត ១០ ឆ្នាំហើយ។ ក្រុមហ៊ុនបណ្តាក់ទុនប្រមាណជាង 5០ លានដុល្លារ ហើយក៏កំពុងតែស្វែងរកឱកាសបណ្តាក់ទុនលើវិស័យដទៃទៀតដូចជា៖ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះលើផ្ទៃដីប្រមាណ ១,០០០ ហិចតា...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានសម្តែងក្តីសង្ឃឹមថា ជំនួបនាពេលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅរដ្ឋ Alaska អាចត្រួសត្រាយផ្លូវ សម្រាប់កិច្ចចរចាបីផ្លូវ។ លោក ហ្សេឡិនស្គី បានសរសេរនៅលើទំព័រ X...
ថ្ងៃទី១៥ ខែសីហា ខណៈពេលថ្លែងសុន្ទរកថាក្នុង “ពិធីចូលរួមរំលែកទុក្ខចំពោះអ្នកស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមលោកលើកទី២ នៅទូទាំងប្រទេស” លោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុនមិនបានលើកឡើងពីទំនួលខុសត្រូវរបស់ជប៉ុន ក្នុងការឈ្លានពានបណ្តាប្រទេសនានានៃទ្វីបអាស៊ី ។ នៅថ្ងៃដដែល លោកបានចូលបច្ច័យដល់ស្តូបយ៉ាស៊ូគូនី ហើយសមាជិកមួយចំនួននៃគណៈរដ្ឋមន្ត្រីក៏បានទៅគោរពវិញ្ញានក្ខន្ធ នៅស្តូបយ៉ាស៊ូគូនីនៅថ្ងៃដដែលដែរដែលបានរងការរិះគន់យ៉ាងទូលំទូលាយពីសំណាក់មជ្ឈដ្ឋានមតិអន្តរជាតិ ។ នាពេលថ្មីៗកន្លងទៅនេះ បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ១១៩១៣នាក់...
តាមទិន្នន័យនៃវេទិកាតាមបណ្តាញអ៊ីនធឺណែតឱ្យដឹងថា គិតរហូតដល់ម៉ោង៧ និង៤០នាទី ថ្ងៃទី ១៥ ខែសីហា បរិមាណសរុបនៃការលក់សំបុត្រភាពយន្ត (បូករួមទាំងការកក់សំបុត្រ)ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅឆ្នាំ២០២៥ (ពីខែមិថុនា ដល់ខែសីហា)បានលើសពី៩២០០លានយាន់ប្រាក់ចិន ។ ក្នុងនោះ ខ្សែភាពយន្ត «ហាងថតរូបណានជីង»(Dead To Rights)ដែលជាខ្សែភាពយន្តស្តីពីសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងប្រទេសចិន ចាប់ពីបានចាក់បញ្ចាំងនៅថ្ងៃទី ២៥ ខែកក្កដាមក បរិមាណសរុបនៃការលក់សំបុត្រភាពយន្តបានលើសពី២៤០០លានយាន់ប្រាក់ចិន ដែលកាន់លំដាប់ថ្នាក់ទីមួយក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក លឿង តាមក្វាង...
ភ្នំពេញ៖ លោក ហេង សួរ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងជាថ្មីថា លេខទូរសព្ទ ១២៩៧ មិនមែនជាទេវាតា ប៉ុន្តែអាចជួយឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ។ លោកបានថ្លែងបែបនេះ ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការចុះឈ្មោះស្វែងរកការងារ ដល់សមាជិក សមាជិកា ស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
កណ្តាល៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនា យុវជនស្រុកខ្សាច់កណ្តាល ខេត្តកណ្កាល និងសហការី នៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាពលករទើបអញ្ជើញមកពីប្រទេសថៃ ចំនួន២០៥នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល។ នៅក្នុងពិធីសំណេះសំណានេះ គឺមានការអញ្ជើញចូលរួមផងដែរ ពីលោក ចេង ឌីណា...