មណ្ឌលគិរី ៖ រថយន្តធន់ធំចំនួន 2គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកកែវសីមា ធ្វើការឃាត់ និងបញ្ជូនទៅកាន់សង្កាត់រដ្ឋបាលព្រៃឈើ ចុងផ្លាស់-ស្រែព្រះ ។ ការឃាត់រថយន្តទាំងនោះ បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី 19 ខែសីហា ឆ្នាំ 2025 តាមបណ្ដោយផ្លូវឆ្ពោះទៅច្រកទ្វាទ្វេភាគីឡ៉ាប៉ាខេ ក្នុងភូមិអូរអាម ឃុំស្រែកខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្តែងក្តីសង្ឃឹមថាលោក និងប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេឡិនស្គី នឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ ក្នុងគោលបំណងបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ លោក ដូណាល់ ត្រាំ ដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំជាមួយលោក ហ្សេឡិនស្គី ក្នុងទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងចូលរួមក្នុងការផ្តល់ការការពារ និងសន្តិសុខ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យក្រសួងការបរទេស នៃប្រទេសរុស្សីលោកស្រី Maria Zakharova បាននិយាយថា វត្តមានរបស់កងទ័ពណាតូ ក្នុងប្រទេសអ៊ុយក្រែន ដោយមិនគិតពីលេស ឬសេណារីយ៉ូនោះ គឺពិតជាមិនអាចទទួលយកបានសម្រាប់រុស្ស៊ីនោះទេ។ យ៉ាងណាក្តីលោកស្រី បានចោទប្រកាន់បន្ថែមថា ទីក្រុងឡុងដ៍ថាបានប៉ុនប៉ង ធ្វើឱ្យខូចដំណើរការការទូត ដែលកំពុងបន្តឆ្ពោះទៅរកដំណោះស្រាយ ដោយសន្តិវិធីនៃជម្លោះអ៊ុយក្រែន ដោយទីក្រុងម៉ូស្គូ...
ភ្នំពេញ ៖ “ទីបំផុតពួកយើងទទួល បានយុត្តិធម៌ហើយ” នេះជាសំឡេងរបស់ជនរងគ្រោះម្នាក់ឈ្មោះហុង រិទ្ធីរក្ស ក្នុងចំណោមជនរងគ្រោះ៤នាក់ ដែលរងគ្រោះពីការបាញ់ប្រហារគ្មានញញើតដៃ របស់អតីតឧកញ៉ា ស្រី ស៊ីណា ក្រោយតុលាការកំពូលបានតម្កល់ សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ទុកជាបានការដដែល នាព្រឹកថ្ងៃ១៩ សីហានេះ ។ យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់យុវជន ហុង រិទ្ធីរក្សដែលជាជនរងគ្រោះពីការបាញ់ប្រហាររបស់អតីតឧកញ៉ា ស្រី ស៊ីណា...
ពោធិ៍សាត់-លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូ ចុះជួបសួរសុខទុក្ខ និងលើកទឹកចិត្ត លោកស្រី ឃឿន សាវន័្ត រស់នៅសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ត្រូវជាភរិយា លោក ញ៉ន...
តូក្យូ៖ ប្រភពដែលស្គាល់ពីទំនាក់ទំនងទ្វេភាគីបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកឆ្មាំឆ្នេរសមុទ្រដ៏ធំមួយ ដែលមានឈ្មោះថា SeaGuardian ដើម្បីត្រួតពិនិត្យ ប្រជុំកោះសេនកាគូ ក្នុងសមុទ្រចិនខាងកើត ចំពេលមានការលុកលុយម្តងហើយ ម្តងទៀត ចូលទៅក្នុងដែនទឹកក្បែរនោះដោយនាវាចិន ។ ការប្រើប្រាស់យន្តហោះ MQ-9B SeaGuardian ដែលជាយន្តហោះសាកល្បងពីចម្ងាយផលិត ដោយសហរដ្ឋអាមេរិក បំពាក់ដោយរ៉ាដាទំនើបបំផុត ត្រូវបានគេរំពឹងថា នឹងជួយពង្រឹងសន្តិសុខ នៅក្នុងដែនទឹករបស់ប្រទេសជប៉ុន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បានបញ្ជាក់ពីព័ត៌មានលម្អិត នៃការសន្ទនាដែលប្រធានាធិបតី Vladimir Putin បានជួបជាមួយសមភាគី អាមេរិកលោក Donald Trump ដែលបានទូរស័ព្ទទៅកាន់ទីក្រុងមូស្គូ បន្ទាប់ពីផ្អាកជំនួបជាមួយលោក Vladimir Zelensky និងអ្នកគាំទ្រអឺរ៉ុបខាងលិចរបស់គាត់។ ការចរចានៅសេតវិមាន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានត្រៀមខ្លួនរួចជាស្រេចក្នុង ការទទួលយកការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន នេះបើតាមការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងអំឡុងកិច្ចប្រជុំជាមួយមេដឹកនាំអឺរ៉ុបកាលពីថ្ងៃចន្ទ។ លោកTrump កំពុងធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky និងអ្នកគាំទ្រអឺរ៉ុបសំខាន់ៗ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង សាធារណការនិង ដឹកជញ្ជូន លោក ផន រឹម បានអោយដឹងថា គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)សាងសង់បាន៤១% ហើយ ។ ស្ពាននេះបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក...
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ មានជនភៀសសឹកបន្តស្នាក់នៅ មណ្ឌលសុវត្ថិភាពសរុបចំនួន ១០,៧៨៤គ្រូសារ ស្មើនឹងចំនួនមនុស្ស ៣៥,៥២៧នាក់ ខណៈជនភៀសសឹក បានវិលត្រឡប់ទៅលំនៅដ្ឋាន ចំនួន៦៦៦ គ្រួសារ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជនភៀសទាំងនោះមកពីខេត្តចំនួន៤ រួមមាន ៖ ឧត្តរមានជ័យ , បន្ទាយមានជ័យ ,...