ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ប្រកាសថា កងកម្លាំងរបស់កម្ពុជា មិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពាន លើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាង កម្ពុជានិងថៃ ឡើយ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ថា នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សម្តេចមិននឹកស្មានទាល់តែសោះថា ដើម្បីឲ្យបានកាន់តំណែងបន្ត នាយករដ្ឋមន្រ្តីថៃ លោកអានុទីន បានយកជីវិតទ័ព និងប្រជាពលរដ្ឋខ្លួនធ្វើជាទុន ដើម្បីធ្វើសង្គ្រាមជាមួយកម្ពុជា។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីសម្តេចបានបង្ហាញវីដេអូ និងរូបភាពជាច្រើនសន្លឹករបស់លោក អនុទីន ដែលបានមកជាមួយលោកស្រី បាន ស្រីមុំ ក្នុងភោជនីយដ្ឋានមួយកន្លែង...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា បានបង្ហាញរូបភាពរណ្ដៅគ្រាប់ធ្លាក់ចូល ក្នុងសាលាបឋមសិក្សាបុស្សធំ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូនេះ ចម្ងាយ១០ម៉ែត្រ ពីរោងសិស្សហូបបាយ ៕
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តឱ្យបណ្ដាខេត្តជាប់ព្រំដែនរវាង កម្ពុជា-វៀតណាម បន្តរួមគ្នាកសាងតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីផលប្រយោជន៍រួម។ ការលើកទឹកចិត្តរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ផាម មិញជិញ...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធ ចំពោះការចោទប្រកាន់ របស់សារព័ត៌មានថៃថា “កម្ពុជាចល័តសព្វាវុធធុនធ្ងន់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ” គឺជារឿងមិនពិតនោះទេ ។ យោងតាមសេចក្តីប្រកាសព័ត៌មានលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា បានកត់សម្គាល់បន្ថែមថា...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិ លោកស្រី ម៉ាលី សុជាតា បានថ្លែងថា មកដល់វេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃ បានបាញ់ប្រហារ មកលើប្រជាជនស៊ីវិល នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានប្រើប្រាស់ អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅ...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឱ្យដឹងថា កងកម្លាំងយោធាថៃបាននិងកំពុងបំផ្លាញសន្តិភាព រំលោភសិទ្ធិមនុស្ស និងបំពានតម្លៃស្នូលរបស់អាស៊ាន «ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ” ។ ការលើកឡើងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បន្ទាប់ពីយោធាថៃ បានប្រព្រឹត្តមកលើបូរណភាពដែនដី និងប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៥ ដោយបានធ្វើសកម្មភាពបាញ់ប្រហារដោយប្រើអាវុធគ្រប់ធន់ រួមទាំងយន្តហោះ ចម្បាំង...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើដល់សហគមន៍អន្តរជាតិ និងតំបន់ឱ្យថ្កោលទោស និងដាក់សម្ពាធលើប្រទេសថៃ បន្ទាប់ពីបន្តការឈ្លានពានរបស់កងកម្លាំងយោធាថៃ មកលើកម្ពុជា គឺជាការបំផ្លាញសន្តិភាព និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ គ.ស.ម.ក. នៅថ្ងៃទី៨ ធ្នូ នេះ ថា គ.ស.ម.ក. មានការព្រួយបារម្ភយ៉ាងខ្លាំង និងធ្វើការថ្កោល ទោសយ៉ាងដាច់អហង្ការចំពោះអំពើអមនុស្សធម៌ ព្រៃផ្សៃ...
ភ្នំពេញ ៖ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃចំនួន៤ខេត្ត ត្រូវបានបិទទ្វារសរុប ៣៧៧សាលា ។ ក្នុងនោះមានគ្រូបង្រៀន៣១៩៧នាក់ និងប៉ះពាល់សិស្សសរុប ៧៨៥៨៥នាក់៕
ភ្នំពេញ ៖ ព្រះសង្ឃ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារបានបន្តនិមន្តនិងភៀសខ្លួនពីតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាពជាង១ពាន់គ្រួសារ ។ពួកគាត់បានគេចពីការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា ក្រោយការផ្ទះអាវុធបានចាប់ផ្តើមនៅម៉ោង ៦និង៥៥នាទីព្រឹក ចាប់ពីភូមិសាស្រ្តជប់គគីរ រហូតដល់ភូមិសាស្ត្រអូរស្មាច់ ។ ក្នុងនោះយោធាថៃ បានប្រើប្រាស់អាវុធធុនធ្ងន់ ចូលដល់ភូមិប្រជាពលរដ្ឋរស់នៅចម្ងាយ ពី៤-៥គីឡូម៉ែត្រពីព្រំដែន។ បច្ចុប្បន្នប្រជាពលរដ្ឋសង្កាត់អូរស្មាច់ ក្នុងក្រុងសំរោង និងឃុំគោកមន មានភូមិថ្មដូន ភូមិហនុមាន ភូមិជប់គគីរ ភូមិមនោរម្យ១ មនោរម្យ២...