សេអ៊ូល ៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានឲ្យដឹងថា ពួកគេបានចោទប្រកាន់ប្រធានាធិបតី កូរ៉េខាងត្បូងលោក Yoon Suk Yeol ជុំវិញការចោទប្រកាន់ ពីបទបះបោរទាក់ទង នឹងការដាក់ច្បាប់អាជ្ញាសឹក រយៈពេលខ្លីរបស់លោកកាលពីខែមុន ។ ជាមួយនឹងការចោទប្រកាន់នេះលោក Yoon បានក្លាយជាប្រធានាធិបតីកាន់តំណែង ដំបូងគេក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ដែលត្រូវបានចោទប្រកាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។...
ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាយករដ្ឋមន្រ្តីថៃលោក Paetongtarn Shinawatra បានបញ្ជាឲ្យដឹកជញ្ជូន សាធារណៈដោយឥតគិតថ្លៃ ក្នុងទីក្រុងបាងកករយៈពេលមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី ២៥ ខែកុម្ភៈ ដើម្បីការផ្លាស់ប្តូរមួយ ក្នុងការដោះស្រាយការបំពុល បរិយាកាសដ៏គួរឲ្យព្រួយបារម្ភនៅរដ្ឋធានីប្រទេសនេះ ។ យោងតាមទិន្នន័យចុងក្រោយពីក្រុមហ៊ុន IQAir ដែលមានមូលដ្ឋាននៅប្រទេសស្វីស...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញ ចុះពិនិត្យការងារ អន្តរាគមន៍បូមទឹក សង្គ្រោះស្រូវប្រាំង ដែលកំពុងខ្វះខាតទឹក ស្រោចស្រពប្រមាណ ៣៨៥ ហិកតា របស់បងប្អូនប្រជាកសិករប្រមាណ ៥០១គ្រួសារ ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង...
បាកដាដ ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia al-Sudani បានអំពាវនាវ កាលពីថ្ងៃអាទិត្យ សម្រាប់កិច្ចខិតខំប្រឹងប្រែង បង្រួបបង្រួមក្នុងចំណោម ប្រទេសក្នុងតំបន់ ដើម្បីគាំទ្រដល់ស្ថិរភាពនៅមជ្ឈិមបូព៌ា ។ លោក Al-Sudani បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលជួប ជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan ដែលកំពុងធ្វើទស្សនកិច្ច។ ...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា យុវជនត្រូវហាត់ពុតលត់ដំខ្លួន ជាមួយការងារ ដោយមិនត្រូវរុញរា ក្នុងការធ្វើការងារលំបាកៗឡើយ ហើយត្រូវរៀនសូត្រពីការងារជាប្រចាំ ធ្វើបែបនេះទើបក្លាយខ្លួនជាមនុស្សពូកែ និងមានប្រយោជន៍ សម្រាប់គ្រួសារ និងសង្គម។ ការលើកឡើងរបស់លោក ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសដែលលោក...
HELSINKI ៖ អាជ្ញាធរបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃអាទិត្យថា អាជ្ញាធរអយ្យការស៊ុយអែត បានរឹបអូសកប៉ាល់ ដែលសង្ស័យថា បានបំផ្លាញខ្សែកាបអុបទិកដែលដាក់នៅក្រោមទឹក ដែលតភ្ជាប់ពីប្រទេសឡាតវី និងដែនកោះ Gotland របស់ប្រទេសស៊ុយអែត ។អាជ្ញាធរខាងលើបានបញ្ជាក់ថា ការស៊ើបអង្កេតឧក្រិដ្ឋកម្មលើការសង្ស័យថា មានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរត្រូវបានចាប់ផ្តើម ទោះបីជាវាមិនបានបង្ហាញឈ្មោះកប៉ាល់ ឬសញ្ជាតិក៏ដោយ ។ យោងតាមកាសែតស៊ុយអែត Expressen...
អាតែន៖ កាលពីថ្ងៃអាទិត្យ មានមនុស្សប្រមាណ៣០.០០០នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅសភាក្រិច ដើម្បីទាមទាររកយុត្តិធម៌ សម្រាប់ឧប្បត្តិហេតុរថភ្លើង កាលពីឆ្នាំ២០២៣នៅទីក្រុង Tempi ស្ថិតនៅភាគកណ្តាល នៃប្រទេសក្រិច ដែលបានឆក់យកជីវិតមនុស្សអស់ចំនួន៥៧នាក់ ។គេបានដឹងថា បាតុកម្មដែលរៀបចំដោយសមាគមគ្រួសារជនរងគ្រោះត្រូវបានគាំទ្រ ដោយគណបក្សប្រឆាំង និងសហជីពកម្មករ ។ គ្រួសារទាំងនោះបានចោទ ប្រកាន់ទៅលើរដ្ឋាភិបាលថា បានចាត់ចែងការស៊ើបអង្កេតខុស ដោយចោទប្រកាន់ថា ជា “ការបិទបាំង” ព័ត៌មានលម្អិតសំខាន់ៗ...
ភ្នំពេញ ៖ គណៈប្រតិភូក្រុមហ៊ុន LipCo Foods របស់ប្រទេសប៉ូឡូញ បានបង្ហាញពីផែនការ របស់ខ្លួន ក្នុងការបង្កើតរោងចក្រកែច្នៃ ចំណីអាហារ នៅប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ ។ ការលើកឡើងរបស់ គណៈប្រតិភូក្រុមហ៊ុន LipCo Foods នាឱកាសលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១...
ទូតជប៉ុន ចាប់អារម្មណ៍ខ្លាំង ចំពោះវឌ្ឍនភាព នៃការសាងសង់ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ និងសន្យាឱ្យមានជើងហោះហើរត្រង់ រវាងកម្ពុជា-ជប៉ុន ទៅថ្ងៃមុខ លោក ខ្វៃ អាទិត្យា ៖ គុណភាពខ្យល់នៅព្រឹកនេះ ល្អណាស់ អង្គសន្និបាតគណបក្សប្រជាជន ប្ដេជ្ញាមិនឱ្យកម្លាំងអមិត្ត ឬក្រុមជ្រុលនិយម មកបំផ្លាញសេចក្ដីសុខប្រជាជនឡើយ ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” សម្រេចបានប្រមាណ ៤៥%...
ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការ និងលើកទិសដៅការងារ នាថ្ងៃ២៧ មករា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញ និងបង្កើនការផលិត សារអប់រំសុខភាពបន្ថែមទៀត ដើម្បីផ្សព្វផ្សាយដល់សាធារណជន អំពីការថែទាំសុខភាព និងត្រូវចូលរួមអនុវត្តទាំងអស់គ្នា។ ជាមួយគ្នានេះ សាស្រ្តចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់បញ្ហាសុខភាពបឋម និងត្រូវបង្កើនការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់...