ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា សុខភាពបឋម គឺជាការផ្តោតសំខាន់លើសុខភាព និងសុខុមាលភាព ដោយផ្តោតលើការទទួលបានសេវាសុខភាពសម្រាប់បុគ្គល ម្នាក់ៗ និងសម្រាប់សហគមន៍។ នេះជាប្រសាសន៍របស់លោករដ្ឋមន្រ្តីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពិនិត្យលទ្ធផលនៃការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមឆ្នាំ២០២៤ និងផែនការសកម្មភាព ឆ្នាំ២០២៥ នាព្រឹកថ្ងៃ២៧ មករា។ សិក្ខាសាលានេះ ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃប្រតិបត្តិការ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឈានទៅសម្រេចបាននូវផែនទីបង្ហាញផ្លូវឆ្ពោះ...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ប៉ុន្តែលើកទឹកចិត្តឱ្យរាជធានី-ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី-ខេត្ត។ យោងតាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ញើទៅកាន់ប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា «ក្រសួងអប់រំ យុវជន...
ប្រទេស ម៉ិកស៊ិក មិនអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិក ដឹកជនភៀសខ្លួនខុសច្បាប់ ចុះចតក្នុងទឹកដីរបស់ខ្លួន ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ប្រឈមនឹងការជាប់ ពន្ធនាគារអស់មួយជីវិត ឬកាត់ទោសប្រហារជីវិត ក្រោយតុលាការចោទប្រកាន់ ជាផ្លូវការពីបទបះបោរ លោក Trump នឹងធ្វើការសម្រេចចិត្ត ទៅលើអនាគត របស់កម្មវិធី TikTok នៅក្នុងរយៈពេល៣០ថ្ងៃ នាយករដ្ឋមន្ត្រីវៀតណាម...
គៀវ៖ កាលពីថ្ងៃអាទិត្យ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ុយក្រែន បានវាយលុកទៅលើទីតាំងរបស់ក្រុមហ៊ុនចម្រាញ់ប្រេង ឈ្មោះថា Ryazan ស្ថិតនៅភាគខាងលិចនៃប្រទេសរុស្ស៊ី ដែលជាការវាយប្រហារលើកទី២ បើគិតទៅមិនលើសពី ១សប្តាហ៍នោះទេ ។ យោងតាមសេចក្តីថ្លែងការណ៍បានដាក់ថា ការផ្ទុះ និងការបាញ់ប្រហារត្រូវបានកត់ត្រានៅក្នុងតំបន់គោលដៅ បន្ទាប់ពីការវាយប្រហាររួច ។ សេចក្តីថ្លែងការណ៍បានដាក់ថា “រោងចក្រចម្រាញ់ប្រេង Ryazan គឺជារោងចក្រចម្រាញ់ប្រេង...
បរទេស៖ សារព័ត៌មាន NBC News និង Reuters បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់សម្តីមនុស្សដែលដឹងពីបញ្ហានេះថា ប្រទេសម៉ិកស៊ិកបានបដិសេធមិនអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិក ដឹកជននិរទេសចុះចតនៅលើទឹកដីរបស់ខ្លួននោះទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់ពីចូលកាន់តំណែងកាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអាសន្ននៅព្រំដែនភាគខាងត្បូង...
ភ្នំពេញ៖ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ បង្កើនការយកចិត្តទុកដាក់ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ តាមរយៈការចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មេក្រូតាមម៉ូតូកង់បី ណែនាំមិនឱ្យដុតផាវ ជាដាច់ខាត ជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។ ការណែនាំ របស់លោក ឃួង ស្រេង ខាងលើនេះ...
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញ លោក ហ៊ែល តូនី អនុប្រធានអចិន្ត្រៃយ៍ អាជ្ញាធរទន្លេសាប តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច លុបឈ្មោះក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ចំនួន២៦ក្រុមហ៊ុន ដែលប្រកាសក្ស័យធន និងពុំមានសកម្មភាព បម្រើសេវាកម្ម ៕
វាគ្មិនកិតិ្តយស៖ លោក សាស្ត្រាចារ្យ មាស រ៉េនរិទ្ធ ព្រឹទ្ធបុរសជាន់ខ្ពស់ សាកលវិទ្យាល័យ បៀប្រាយ ចូលរួមទស្សនាការផ្សាយផ្ទាល់ 🚨 កម្មវិធី “សន្ទនាសេដ្ឋកិច្ច” Episode 1 នៅលើ៖Facbook: DAP News https://www.facebook.com/dapnewsfb/YouTube: DAP News https://www.youtube.com/@DAPNewsofficial🗓 កាលបរិច្ឆេទ៖...
ភ្នំពេញ៖ Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍នៅកម្ពុជា បានប្រកាសពីសមិទ្ធផល ដែលចូលរួមលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងឌីជីថលនៅកម្ពុជា។ ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុននេះ បានបន្ថែមអង់តែនសេវាថ្មីៗ ប្រមាណជា ៤៧៥ ទីតាំង និងសម្រេចបាននូវអង់តែនសរុបចំនួន៤ ០០០ ទីតាំង។ ការពង្រីកសេវាទូរសព្ទនេះ នឹងជួយសម្រួលគុណភាពសេវាទូរសព្ទឱ្យកាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់។ ទន្ទឹមនឹងសមិទ្ធផលនេះដែរ Smart ក៏បានពង្រឹងសេវា ចំនួន ២៥០០ Sectors នៅតាមបណ្តាស្ថានីយ៍អង់តែនដែលបានសាងសង់រួច ព្រមទាំងបំពាក់ឧបករណ៍ថ្មីៗសម្រាប់ស្ថានីយជាង ៨០០ ដើម្បីអាចផ្គត់ផ្គង់នូវកំណើននៃតម្រូវការបណ្ដាញសេវាទូរសព្ទក្នុងពេលបច្ចុប្បន្ន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជួយបង្កើនគុណភាពសេវាទូរសព្ទកាន់តែប្រសើរ សម្រាប់ជាង ២០០ ទីតាំងជាងបន្ថែមទៀតដែលនេះបានឆ្លុះបញ្ចាំងពីសក្ដានុពលរបស់ក្រុមហ៊ុន Smart ក្នុងការបន្តផ្គត់ផ្គង់ និងចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៃវិស័យទូរគមនាគមន៍នៅពាសពេញផ្ទៃប្រទេស។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Smart Axiata បានវិនិយោគលើការពង្រីកបណ្ដាញសេវា ដោយចំណាយទុនប្រមាណជា ៥០ លានដុល្លារ។ ការវិនិយោគនេះ បង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងការពង្រីកការភ្ជាប់បណ្ដាញសេវាទៅកាន់គ្រប់តំបន់នៅទូទាំងប្រទេស។ សមិទ្ធផលនេះមិនត្រឹមតែសបញ្ជាក់ពីយុទ្ធសាស្រ្តក្នុងការផ្ដល់សេវាកាន់តែទូលំទំលាយប៉ុណ្ណោះទេ តែនេះក៏ជាកាតាលីករនៃការអភិវឌ្ឍន៍ដ៏សំខាន់ ដែលស្របទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ របស់រដ្ឋាភិបាលកម្ពុជាផងដែរ។ សេវាទូរសព្ទកាន់តែទំលំទូលាយ...