ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធ ចំពោះការចោទប្រកាន់ របស់សារព័ត៌មានថៃថា “កម្ពុជាចល័តសព្វាវុធធុនធ្ងន់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ” គឺជារឿងមិនពិតនោះទេ ។ យោងតាមសេចក្តីប្រកាសព័ត៌មានលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា បានកត់សម្គាល់បន្ថែមថា...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិ លោកស្រី ម៉ាលី សុជាតា បានថ្លែងថា មកដល់វេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃ បានបាញ់ប្រហារ មកលើប្រជាជនស៊ីវិល នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានប្រើប្រាស់ អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅ...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឱ្យដឹងថា កងកម្លាំងយោធាថៃបាននិងកំពុងបំផ្លាញសន្តិភាព រំលោភសិទ្ធិមនុស្ស និងបំពានតម្លៃស្នូលរបស់អាស៊ាន «ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ” ។ ការលើកឡើងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បន្ទាប់ពីយោធាថៃ បានប្រព្រឹត្តមកលើបូរណភាពដែនដី និងប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៥ ដោយបានធ្វើសកម្មភាពបាញ់ប្រហារដោយប្រើអាវុធគ្រប់ធន់ រួមទាំងយន្តហោះ ចម្បាំង...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើដល់សហគមន៍អន្តរជាតិ និងតំបន់ឱ្យថ្កោលទោស និងដាក់សម្ពាធលើប្រទេសថៃ បន្ទាប់ពីបន្តការឈ្លានពានរបស់កងកម្លាំងយោធាថៃ មកលើកម្ពុជា គឺជាការបំផ្លាញសន្តិភាព និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ គ.ស.ម.ក. នៅថ្ងៃទី៨ ធ្នូ នេះ ថា គ.ស.ម.ក. មានការព្រួយបារម្ភយ៉ាងខ្លាំង និងធ្វើការថ្កោល ទោសយ៉ាងដាច់អហង្ការចំពោះអំពើអមនុស្សធម៌ ព្រៃផ្សៃ...
ភ្នំពេញ ៖ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃចំនួន៤ខេត្ត ត្រូវបានបិទទ្វារសរុប ៣៧៧សាលា ។ ក្នុងនោះមានគ្រូបង្រៀន៣១៩៧នាក់ និងប៉ះពាល់សិស្សសរុប ៧៨៥៨៥នាក់៕
ភ្នំពេញ ៖ ព្រះសង្ឃ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារបានបន្តនិមន្តនិងភៀសខ្លួនពីតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាពជាង១ពាន់គ្រួសារ ។ពួកគាត់បានគេចពីការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា ក្រោយការផ្ទះអាវុធបានចាប់ផ្តើមនៅម៉ោង ៦និង៥៥នាទីព្រឹក ចាប់ពីភូមិសាស្រ្តជប់គគីរ រហូតដល់ភូមិសាស្ត្រអូរស្មាច់ ។ ក្នុងនោះយោធាថៃ បានប្រើប្រាស់អាវុធធុនធ្ងន់ ចូលដល់ភូមិប្រជាពលរដ្ឋរស់នៅចម្ងាយ ពី៤-៥គីឡូម៉ែត្រពីព្រំដែន។ បច្ចុប្បន្នប្រជាពលរដ្ឋសង្កាត់អូរស្មាច់ ក្នុងក្រុងសំរោង និងឃុំគោកមន មានភូមិថ្មដូន ភូមិហនុមាន ភូមិជប់គគីរ ភូមិមនោរម្យ១ មនោរម្យ២...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបង្ហាញរបាយការណ៍ស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោយយោធាថៃបើកការបាញ់ប្រហារមកលើកម្ពុជាតាំងពីម៉ោង៥ព្រឹកនេះ ។ របាយការណ៍របស់អ្នកនាំពាក្យមានដូចតទៅ ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទីព្រឹក ការបើកការវាយប្រហារនេះធ្វើឡើង នៅក្នុងតំបន់អានសេះ នៅប្រាសាទតាមាន់ធំ នៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា គិតមកត្រឹមម៉ោង ១១ព្រឹកនេះ យោធាថៃនៅបន្តបាញ់ប្រហារមកលើកងទ័ព និងលើទីតាំងជនស៊ីវិលកម្ពុជានៅឡើយ ។ កងកម្លាំងកម្ពុជាបាននិងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕
ឧត្តរមានជ័យ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅត្រឹមម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៥នេះ នៅខេត្តឧត្តរមានជ័យ មានជនស៊ីវិលស្លូតត្រង់ចំនួន ៣នាក់ (ស្រី ១នាក់) បានរងគ្រោះថ្នាក់ដោយការវាយប្រហារពីកម្លាំងយោធាថៃ និងកំពុងជួយសង្គ្រោះពីក្រុមគ្រូពេទ្យ៕ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកបស់ លោក...
ភ្នំពេញ ៖ លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងបញ្ជាក់ថា សកម្មភាពយ៉ាងគគ្លើនរបស់យោធាថៃបានបាញ់គ្រាប់ប្រភេទមកលើកម្ពុជា បានបង្កឲ្យជនស៊ីវិលកម្ពុជាបានរងរបួសមួយចំនួន បណ្តាលឲ្យខូចខាតផ្ទះច្រើនខ្នង និងបានជម្លៀសប្រជាពលរដ្ឋភ្លាមៗតែម្តង៕