ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកDerek YIP ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាសហអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពី «ភាពជាដៃគូរវាងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងឧស្សាហកម្ម» ដែលសហការរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វិទ្យាស្ថាន Bendigo Kangan (BKI)...
បន្ទាយមានជ័យ៖ អតីតពលករត្រឡប់មកពីថៃ និងពលរដ្ឋរស់នៅក្នុងស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ សប្បាយចិត្តដែលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារ ហើយផ្ដល់ការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេដោយឥតគិតថ្លៃថែមទៀត។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
បន្ទាយមានជ័យ៖ លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ៦ពាន់កន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅព្រឹកថ្ងៃទី២២...
ខេត្តពោធិ៍សាត់÷នៅព្រឹកថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ បានចុះនាំយក គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ទៅចែកជូនដល់ គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់។ ក្នុងគ្រាដ៏លំបាកនេះ លោក ខូយ រីដា អភិបាលខេត្ត...
បរទេស៖ តម្លៃលុយឌីជីថល Bitcoin បានធ្លាក់ចុះដល់កម្រិតទាបរយៈពេលប្រាំពីរខែ គិតត្រឹមកាលពីថ្ងៃសុក្រ ដោយបិទនៅកម្រិត ៨០.០០០ដុល្លារ នៅក្រោមដែលអ្នកវិភាគមួយចំនួននិយាយថា ការខាតបង់កាន់តែធ្ងន់ទំនងជាសម្រាប់រូបិយប័ណ្ណគ្រីបតូធំបំផុតរបស់ពិភពលោក។ យោងតាមវែបសាយ Business Recorder ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ Bitcoin បានធ្លាក់ចុះដល់ ៨០.៥៥៣ដុល្លារ ហើយកាន់តែបានធ្លាក់ចុះទាបក្នុងរយៈពេល ៤ ខែ ដោយសាររូបិយប័ណ្ណគ្រីបតូបានដឹកនាំការហោះហើរយ៉ាងទូលំទូលាយពីទ្រព្យសកម្មដែលមានហានិភ័យ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដណាល់ ត្រាំ នៅថ្ងៃសុក្របានកំណត់ថ្ងៃទី២៧ ខែវិច្ឆិកា ជាថ្ងៃផុតកំណត់ សម្រាប់ការទទួលយកផែនការសន្តិភាពចំនួន ២៨ចំណុចដែលស្នើឡើងដោយរដ្ឋបាលរបស់លោក ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ លោក ត្រាំ បានប្រាប់វិទ្យុ Fox News ថា “ខ្ញុំមានថ្ងៃផុតកំណត់ជាច្រើន ប៉ុន្តែប្រសិនបើអ្វីៗដំណើរការល្អ អ្នកមានទំនោរពន្យារពេល ប៉ុន្តែថ្ងៃព្រហស្បតិ៍គឺជាពេលវេលាសមស្រប”។ លោកបានលេីកឡេីងថា...
ប៉េកាំង៖ ភាគីជប៉ុនគួរតែដកការកត់សម្គាល់ខុសឆ្គងរបស់ខ្លួន ប្រសិនបើខ្លួនចង់អភិវឌ្ឍទំនាក់ទំនងជាយុទ្ធសាស្ត្រ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសចិន នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង។ លោកស្រីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា “ការកត់សម្គាល់ខុសឆ្គងដោយឥតប្រយោជន៍របស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi លើតៃវ៉ាន់ ដែលបង្កប់ន័យពីលទ្ធភាពនៃការជ្រៀតជ្រែកប្រដាប់អាវុធនៅក្នុងច្រកសមុទ្រតៃវ៉ាន់ បានបង្កឱ្យមានកំហឹង និងការថ្កោលទោសពីប្រជាជនចិន” ដោយបញ្ជាក់ជាថ្មីនូវការជំទាស់យ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិន ចំពោះការកត់សម្គាល់ទាំងនេះ។ លោកស្រីបន្ដថា ប្រសិនបើប្រទេសជប៉ុន ចង់អភិវឌ្ឍទំនាក់ទំនងចិន-ជប៉ុន ដែលមានលក្ខណៈស្ថាបនា...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិប៊ែលធី ជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី២០ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ២,៦៨០នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ...
បរទេស÷ អគ្គីភ័យបានឆាបឆេះ នៅកន្លែងតាំងបង្ហាញរថយន្តមួយកន្លែងនៅលើផ្លូវរាមាទី២ ក្រុងបាងកក ប្រទេសថៃ ដោយបានឆេះបំផ្លាញរថយន្ត ចំនួនបីគ្រឿងនៅព្រឹកថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ថា អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល ២ ទៀបភ្លឺ នៅមជ្ឈមណ្ឌលផលិតរថយន្តមួយកន្លែង ជិតផ្លូវរាមាទី២ សៃ៣៣ ក្នុងទីក្រុងបាងកក។ក្រុមពន្លត់អគ្គីភ័យ បានប្រយុទ្ធប្រឆាំងនឹងផ្សែងក្រាស់ៗចេញពីបន្ទប់តាំងបង្ហាញជាន់ផ្ទាល់ដីអស់រយៈពេលជាង ៣០...
បរទេស៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) កាលពីថ្ងៃសុក្របានព្រមានអ្នកបើកយន្តហោះទាំងអស់ឱ្យ “អនុវត្តការប្រុងប្រយ័ត្ន” នៅពេលហោះហើរក្នុងដែនអាកាសលើប្រទេសវេណេហ្ស៊ុយអេឡា “ដោយសារតែស្ថានភាពសន្តិសុខកាន់តែអាក្រក់ និងសកម្មភាពយោធាកើនឡើង” នៅជុំវិញប្រទេសនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សារព្រមានបាននិយាយថា ការគំរាមកំហែងដែលមិនបានបញ្ជាក់ “អាចបង្កឱ្យមានហានិភ័យដែលអាចកើតមានចំពោះយន្តហោះនៅគ្រប់កម្ពស់” ក៏ដូចជាយន្តហោះដែលហោះឡើង និងចុះចតនៅក្នុងប្រទេស និងសូម្បីតែយន្តហោះនៅលើដី។ ការព្រមាននេះធ្វើឡើងខណៈរដ្ឋបាលលោក...