បរទេស៖ ប្រទេសថៃ បានបើកការវាយប្រហារ តាមផ្លូវអាកាសប្រឆាំង នឹងកម្ពុជានៅថ្ងៃចន្ទនេះ ខណៈដែលរលកថ្មី នៃការប្រយុទ្ធគ្នាបានផ្ទុះឡើង រវាងប្រទេសជិតខាងអាស៊ី អាគ្នេយ៍ទាំងពីរ ដែលបង្ហាញពីសក្តានុពល នៃការដួលរលំ នៃផែនការសន្តិភាព ក្រោមអធិបតីភាព ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីពីរខែមុន។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សាលារៀននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារទាំងអស់ ត្រូវបានបិទទ្វារនៅព្រឹកនេះដោយសារការវាយប្រហារពីភាគីថៃ។ ជាមួយគ្នានេះ សាលារៀននៅស្រុកបន្ទាយអំពិលទាំងអស់ និងសាលាមួយចំនួននៅខេត្តឧត្ដរមានជ័យនៅតាមបន្ទាត់ព្រំដែន ក៏ត្រូវបិទទ្វារផងដែរ ៕
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា ភាគីថៃបានផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃច្រើនជុំវិញស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ខណៈមានគណនីហ្វេសប៊ុកជាច្រើនដែលថៃបន្លំបង្កើតឡើងដោយដាក់ឈ្មោះខ្មែរ និងសរសេរជាអក្សរខ្មែរ ដើម្បីផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃ បំផ្លើស ដើម្បីញុះញង់ឱ្យកម្ពុជាតបត។ ក្រសួងព័ត៌មានបានស្នើសាធារណជនប្រុងប្រយ័ត្នខ្ពស់ កុំចែករំលែកបន្ត និងកុំជឿ ។ ក្នុងករណីមានការសង្ស័យ អាច Report គណនីទៅក្រុមហ៊ុនហ្វេសប៊ុក ឬប្លុកគណនីនោះតែម្តង។ ក្រសួងក៏បានស្នើសាធារណជនតាមដាននិងទទួលយកព័ត៌មានតែពីប្រភពផ្លូវការ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីឈរ ជាមួយនឹងភាពជាអ្នកដឹកនាំ របស់វេណេស៊ុយអេឡា ហើយអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ជៀសវាងការឈានជើងចូល ទៅក្នុងជម្លោះពេញលេញជាមួយទីក្រុង Caracas ។ រដ្ឋាភិបាលទីក្រុងមូស្គូ បានបន្តមើលការវិវឌ្ឍន៍ថ្មីៗ នៅក្នុងប្រទេសវេណេស៊ុយអេឡា ដោយមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយភាពតានតឹង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា បន្ទាត់ក្រហម ដែលត្រូវតបតបានកំណត់រួចហើយ មេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំ នាយទាហ៊ាន ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា ។ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «កម្លាំងជួរមុខទាំងអស់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិ នៃប្រទេសរុស្សីបាននិយាយថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារ ទ្រង់ទ្រាយធំទៅ លើហេដ្ឋារចនាសម្ព័ន្ធយោធា និងថាមពលរបស់អ៊ុយក្រែនពេញមួយយប់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ក្រសួង បានបញ្ជាក់អំពីរបាយការណ៍ មុននៃការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ របស់អ៊ុយក្រែនដោយនិយាយថា វាជាការឆ្លើយតបទៅ នឹងការវាយប្រហារ របស់ភេរវករ អ៊ុយក្រែន...
(ភ្នំពេញ)៖ ស្របពេលដែលការគាំទ្រផលិតផលខ្មែរកាន់តែកើនឡើង កាន់តែធ្វើឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តបង្កើនភាពសម្បូរបែបលើផលិតផលខ្មែរ ដោយប្រកាសដាក់សម្ពោធជាផ្លូវការ ស្វាគមន៍សមាជិកចុងក្រោយក្នុងឆ្នាំ ២០២៥ Cambodia Sport+ ភេសជ្ជៈអ៊ីយ៉ុង បំពេញជាតិទឹក ដែលធ្វើការចែកចាយលើទីផ្សារកម្ពុជាចាប់ពីពេលនេះតទៅ។ ជាមួយនឹងកំណើននៃការលេងកីឡាថែរក្សាសុខភាពរបស់បងប្អូន CAMBODIA SPORT+ ភេសជ្ជៈកីឡាកម្ពុជា គឺជាភេសជ្ជៈបំពេញជាតិទឹក ដែលសម្បូរទៅដោយសារធាតុរ៉ែចាំបាច់ជាច្រើនប្រភេទសម្រាប់រាងកាយ ជាពិសេស គឺសារធាតុអេឡិតត្រូលីត...
ភ្នំពេញ៖ បន្ទាប់ពីមានការផ្ទុះអាវុធម្តងជាពីរដង ពីសំណាក់ភាគីថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ និងបន្តមកដល់ព្រឹកថ្ងៃទី៨នេះ សារព័ត៌មានថៃ បានចុះផ្សាយដោយគ្មានការពិត ចោទថាកម្ពុជា ជាអ្នកបាញ់ប្រហារមុនទៅលើថៃ ភ្លាមៗការចុះផ្សាយនេះ ក្រសួងការពារជាតិបានបដិសេធទាំងស្រុក ខណៈកម្ពុជាមិនទាំងបាញ់តបតឡើយ ។ យោងតាមកាបញ្ជាក់ របស់ក្រសួងការពារជាតិ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ការលើកឡើងរបស់ផេកផ្លូវការ របស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប លោក Khalil al-Hayya បាននិយាយ កាលពីថ្ងៃសៅរ៍ថា ក្រុមរបស់លោកនឹងបោះបង់ចោល អាវុធរបស់ខ្លួនប្រសិនបើការកាន់កាប់ របស់អ៊ីស្រាអែល ពិតជាត្រូវបានបញ្ចប់ពិតប្រាកដមែន ។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយ Al Jazeera ថា៖អាវុធរបស់យើង ត្រូវបានផ្សារភ្ជាប់ទៅនឹងវត្តមាន នៃការកាន់កាប់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Nikolay Azarov បានអះអាងថា សហរដ្ឋអាមេរិកអាចចាត់វិធានការទំលាក់លោក Vladimir Zelensky ចេញពីអំណាច ប្រសិនបើគាត់រារាំងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន។ ថ្លែងទៅកាន់កាសែត Izvestia កាលពីថ្ងៃសៅរ៍ លោក Azarov បានអះអាងថា ការស៊ើបអង្កេតដែលកំពុងដំណើរការដោយទីភ្នាក់ងារអ៊ុយក្រែនដែលគាំទ្រដោយលោកខាងលិចព្រមទាំងការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU) និងការិយាល័យព្រះរាជអាជ្ញាប្រឆាំងអំពើពុករលួយពិសេស...