ភ្នំពេញ ៖ លោក សយ សុភាព ដែលកំពុងស្ថិតនៅសមរភូមិជួរមុខ ផ្តិតយករូបភាពនិងព័ត៌មានពីការផ្ទុះអាវុធបង្កឡើងដោយយោធាថៃបានធ្វើសេចក្តីរាយការណ៍មុននេះបន្តិចថា សម្ភារៈសឹកយោធាថៃបានខូចខ្ទេចខ្ទីទាំងស្រុងហើយ ពោលគឺមួយកញ្ច្រែង៕
ភ្នំពេញ៖ សេចក្តីរាយការណ៍ពីលោក សយ សុភាពនៅក្នុងតំបន់មានកំពុង មានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ គឺថា នៅម៉ោង៣និង២០នាទីរសៀលថ្ងៃ២៨ កក្កដានេះ តំបន់ព្រះវិហារ ទ័ពថៃកំពុងចូលវាយឡើងសន្ធប់តាមរយៈការថ្មើរជើង និងផ្លោងដោយគ្រាប់ ជាហេតុធ្វើឲ្យកម្តៅកាន់តែឡើងលើសដើម ៕
ភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍ពីលោក សយ សុភាព បានឲ្យដឹងថា គិតមកត្រឹមម៉ោងប្រមាណជាជាង៣រសៀលរសៀលថ្ងៃ២៨ កក្កដា នេះ បន្ទាប់ពីកងទ័ពថៃបានបញ្ជាដ្រូនស៊ើបការមកក្រវែលនៅទីក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយក៏បានបាញ់គ្រាប់ផ្លោងមកនោះ បានបង្កឲ្យមន្រ្តីក្រុមប្រឹក្សាឃុំម្នាក់ នៅអូស្មាច់ រងរបួសផងដែរ ៕
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ជូនបងប្អូនជនរួមជាតិ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ ក្នុងស្ថានភាពកងកម្លាំងរបស់ជាតិ កំពុងវាយប្រយុទ្ធទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃបង្កឡើងដោយប្រទេសថៃ តាមខ្សែបន្ទាត់ព្រំដែន។ តាមរយៈបណ្ដាញសង្គមផ្លូវការ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនតូចហើយ បានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង...
ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអំពាវនាវឲ្យជនរួមជាតិ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ ក្នុងស្ថានភាពកងកម្លាំងរបស់ជាតិ កំពុងវាយប្រយុទ្ធទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃបង្កឡើងដោយប្រទេសថៃតាមខ្សែបន្ទាត់ព្រំដែន ។ អភិសន្តិបណ្ឌិតបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនតូចហើយ បានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង (GPS ) លួចថតរូប និងផ្ដល់ព័ត៌មានអំពីសកម្មភាពកងទ័ព ជាពិសេសទីតាំងឈរជើងក្នុងសមរភូមិ ហើយទីបំផុតត្រូវបានសមត្ថកិច្ចចាប់ខ្លួន...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា “ថៃប្រើផ្សែងពុលប្រឆាំងនឹងកម្ពុជា៖ ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ” “ថៃប្រើផ្សែងពុលប្រឆាំងនឹងកម្ពុជា៖ ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ” សេចក្តីថ្លែងការណ៍នេះ ក៏នឹងត្រូវបញ្ជូនទៅប្រធាន និងតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ ប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ផងដែរ។
ភ្នំពេញ៖ នាវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមជួបចរចាជាមួយ នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai នៅប្រទេសម៉ាឡេស៊ី ក្នុងនោះក៏មានតំណាងចូលរួមពីមហាអំណាចអាមេរិក និងចិនផងដែរ៕
បរទេស៖ ហេតុការណ៍បាញ់ប្រហារមួយបានកើតឡើងនៅក្នុងផ្សារ អូរត្រគរ នៅ Chatuchak ទីក្រុងបាងកក ប្រទេសថៃ នៅរសៀលថ្ងៃទី២៨ ខែកក្កដា បណ្តាលឲ្យសន្តិសុខ៤នាក់ស្លាប់។ ទំព័រហ្វេសប៊ុករបស់សារព័ត៌មាន Khaosod បានផ្សាយថា ខ្មាន់កាំភ្លើងត្រូវបានគេពណ៌នាថា ជាបុរសចំណាស់ម្នាក់ពាក់អាវខ្មៅ ខោខ្លីពណ៌ក្រែម និងកាន់កាបូបស្ពាយបែបយោធា។ ក្រោយមកជនល្មើសត្រូវបានគេរកឃើញថាស្លាប់ដោយការធ្វើអត្តឃាត៕
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា ភាគីថៃបានចោទប្រកាន់កម្ពុជា ប្រើប្រាស់កាំជ្រូចរយៈចម្ងាយឆ្ងាយ (PHL03) ដើម្បីជាលេសឆ្លៀតឱកាសតម្លើងការប្រើប្រាស់អាវុធ កាន់តែសាហាវជាមុនប៉ុណ្ណោះ ។ការលើកឡើងរបស់អ្នកនាំពាក្យ ក្រសួងការពារនេះ ឆ្លើយតបទៅភាគីថៃដែលបានចោទប្រកាន់មកលើកម្ពុជា ទាំងកម្រោលថា កងទ័ពកម្ពុជា បានប្រើអាវុធប្រភេទ PHL03 ។ ចំពោះការចោទប្រកាន់នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាព...
បរទេស ៖ នាយករដ្ឋមន្ត្រី ដែលត្រូវបានព្យួរពីតំណែង Paetongtarn Shinawatra បានទៅមជ្ឈមណ្ឌលជម្លៀសមួយក្នុងខេត្ត Surin ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងនៅតាមព្រំដែន ជាមួយប្រទេសកម្ពុជា ជាកន្លែងដែលលោកស្រី ត្រូវបានជនជម្លៀសម្នាក់ស្តីបន្ទោស និងបានរិះគន់លោកស្រី ចំពោះការព្រងើយកន្តើយរបស់រដ្ឋាភិបាល និងប្រតិកម្មយឺត ។ សារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដានេះថា លោកស្រី...