សៀមរាប៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារ ១២, ៦៧២កន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ពិព័រណ៍នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណសាលាបឋមសិក្សាសម្តេច ហ៊ុន...
មីនស៍៖ អនុរដ្ឋមន្ត្រីការបរទេសបេឡារុស្សលោក Igor Sekreta បានជំរុញឱ្យសហគមន៍អន្តរជាតិស្តារឡើងវិញនូវការទំនាក់ទំនងពេញលេញ ដើម្បីដោះស្រាយជម្លោះសកល និងសម្រេចបាននូវការបន្ធូរបន្ថយថ្មីមួយ។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) នៅទីក្រុងវីយែន ប្រទេសអូទ្រីស លោក Sekreta បានឧ្យដឹងថា ការសន្ទនាដោយផ្ទាល់ គឺជាមូលដ្ឋានគ្រឹះនៃការដោះស្រាយជម្លោះ។ លោកបានលេីកឡេីងថា “សព្វថ្ងៃនេះ វាជាការសំខាន់ក្នុងការទទួលស្គាល់អ្វីដែលជាក់ស្តែង៖ ដើម្បីបញ្ចប់ជម្លោះ និងសម្រេចបាននូវការបន្ធូរបន្ថយថ្មីមួយ...
ឡុងដ៍៖ រដ្ឋាភិបាលអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី GRU បន្ទាប់ពីរបាយការណ៍ផ្លូវការមួយបានរកឃើញថា GRU មានទំនាក់ទំនងជាមួយនឹងការស្លាប់របស់ជនជាតិអង់គ្លេសម្នាក់នៅលើទឹកដីអង់គ្លេសកាលពី ៧ឆ្នាំមុន។ រដ្ឋាភិបាលអង់គ្លេស ក៏បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីឱ្យមកឆ្លើយបំភ្លឺ ចំពោះអ្វីដែលខ្លួនហៅថា “យុទ្ធនាការសកម្មភាពអរិភាពរបស់រុស្ស៊ី” ប្រឆាំងនឹងចក្រភពអង់គ្លេស។ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍នៅពេលក្រោយនៃថ្ងៃនោះថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានបដិសេធទណ្ឌកម្មថ្មីៗលើ GRU។...
បរទេស៖ ខណៈពេលដែលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តអូសបន្លាយ ហើយការឈ្លោះប្រកែកគ្នានៅតែបន្តលើ «ផែនការសន្តិភាព» ដែលគាំទ្រដោយសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានជួបប្រជុំគ្នានៅទីក្រុងព្រុចសែល កាលពីថ្ងៃពុធសម្រាប់ការជួបជុំចុងក្រោយរបស់ពួកគេក្នុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ ជំនួសឱ្យការបង្ហាញពីការរួបរួម កិច្ចប្រជុំនេះបានទាក់ទាញការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើអវត្តមានដ៏កម្ររបស់រដ្ឋមន្ត្រីការបរទេសអាមេរិកជាលើកដំបូងក្នុងរយៈពេលជាងពីរទសវត្សរ៍ ក៏ដូចជាការមិនចុះសម្រុងគ្នាក្នុងចំណោមសម្ព័ន្ធមិត្តអំពីរបៀបបំពាក់អាវុធដល់អ៊ុយក្រែន និងភាពតានតឹងកាន់តែខ្លាំងឡើងលើអ្នកដែលគួរទទួលបានអត្ថប្រយោជន៍ឧស្សាហកម្មនៃការបំពាក់អាវុធឡើងវិញ។ ការអវត្តមានរបស់សហរដ្ឋអាមេរិកបង្កឱ្យមានការសង្ស័យជាធម្មតាទៅហេីយ អង្គការណាតូ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសជាផ្លូវការពីរដងក្នុងមួយឆ្នាំ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio មិនបានចូលរួមកិច្ចប្រជុំនៅថ្ងៃពុធនោះទេ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់ច្បាស់ៗ អំពីការរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម កាលពីឆ្នាំ២០២៣កន្លងទៅ ដោយក្នុងនោះសម្ដេច សង្ឃឹមថា ជនជាតិថៃដែលចោទកម្ពុជា យកលុយចិនរៀបចំស៊ីហ្គេម នឹងដកពាក្យនេះចេញ ។ តាមរយៈគណនីហ្វេសប៊ុក សម្ដេចតេជោ...
ភ្នំពេញ៖ អ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ដែលមានសញ្ជាតិជាជាជនជាតិថៃ លោក វីទីត ម៉ុនតាប៊ន បានធ្វើលិខិតលាលែងពីមុខតំណែង។ នេះបើតាមលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ នៅលើគណនីហ្វេសប៊ុក នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ លោក កែវ រ៉េមី បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា...
សៀមរាប៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទនាថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៥ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវកា្រលកៅស៊ូពីរជាន់ (DBST) ចំនួន ៣ខ្សែ នៅក្នុងខេត្តសៀមរាប។ ផ្លូវទាំង៣ខ្សែមាន ដូចខាងក្រោម៖ ខ្សែទី១៖ ឈ្មោះផ្លូវស្វាយចេក-ជប់តាត្រាវ ជាផ្លូវក្រាលកៅស៊ូពីរជាន់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋផ្សេងទៀត ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋមួយចំនួន នៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនអ្នកម៉ៅការវិស័យការពារជាតិអ៊ុយក្រែន Fire Point ដែលជាអ្នកផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ Flamingo បានប្រកាសជាផ្លូវការក្នុងការតាំងមូលដ្ឋាន ផលិតសព្វាវុធយោធារបស់ខ្លួនហើយនៅក្នុងប្រទេសដាណឺម៉ាក។ ការប្រកាសបើករោងចក្រនេះធ្វើឡើងបើទោះបីជាមានការចោទប្រកាន់ថាបានភ្ជាប់ក្រុមហ៊ុន ទៅនឹងរឿងអាស្រូវពុករលួយក្នុងវិស័យថាមពលរបស់ប្រទេសអ៊ុយក្រែនក៏ដោយ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ការសាងសង់បានចាប់ផ្តើម កាលពីថ្ងៃចន្ទជាមួយនឹងពិធីមួយនៅក្នុងទីក្រុង Vojens ភាគខាងត្បូងប្រទេសដាណឺម៉ាក ក្បែរមូលដ្ឋានទ័ពអាកាស Skrydstrup ។ យោងតាម DR.dk...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានដាក់មូលដ្ឋានគ្រឹះសម្រាប់ ការជំរុញភាពជាដៃគូសេដ្ឋកិច្ចរវាងសម្ព័ន្ធមិត្តប្រពៃណី ដោយប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាជាបន្តបន្ទាប់ដោយរំពឹងថា នឹងអាចបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ បន្ទាប់ពីកិច្ចពិភាក្សាកម្រិតកំពូលកាលពីថ្ងៃសុក្រ រុស្ស៊ី និងឥណ្ឌាបានចុះហត្ថលេខាលើ អនុស្សរណៈជាច្រើនដែលរួមមានផ្នែកហេដ្ឋារចនាសម្ព័ន្ធ...