បរទេស ៖ យោធាឥណ្ឌូណេស៊ី បានបង្កើនកិច្ចខិតខំប្រឹងប្រែង សង្គ្រោះរបស់ខ្លួននៅក្នុងខេត្តចំនួនបី នៅលើកោះស៊ូម៉ាត្រា ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយទឹកជំនន់ និងការរអិលបាក់ដីដ៏ធ្ងន់ធ្ងរ ហើយអនុប្រធានាធិបតី Gibran Rakabuming Raka បានសុំទោសចំពោះការខ្វះខាត ក្នុងការឆ្លើយតបទៅនឹង គ្រោះមហន្តរាយកាលពីសប្តាហ៍មុន។ យោងទៅតាមសារព័ត៌មាន Jakarta Post ចេញផ្សាយ កាលពីយប់ថ្ងៃទី៥ ខែធ្នូ...
ភ្នំពេញ៖ លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការ តំណាងឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់អនុសាសន៍ ឱ្យសមាគមអ្នកសាងសង់កម្ពុជា រួមគ្នាលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ដល់សហគ្រាស ក្រុមហ៊ុនសាងសង់ វិស្វករ និងអ្នកពាក់ព័ន្ធក្នុងវិស័យសំណង់ តាមរយៈការបណ្ដុះបណ្ដាល និងការផ្ដល់ចំណេះដឹង អំពីច្បាប់បទបញ្ញត្ដិបច្ចេកទេស ស្ដង់ដារ...
ក្រចេះ ៖ ដោយមានការសហការ និងគាំទ្រពីគណៈបញ្ជាការកងឯកភាពខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្រុមការងារអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានចុះពិនិត្យ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ៤ធ្នូ ឆ្នាំ២០២៥។ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋនិង អ្នកសារព័ត៌មាន នាពេលកន្លងមក...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញឱកាសការងារនៅសល់ជាង ៨ម៉ឺនកន្លែងថែមទៀត សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការងារ បានឱ្យដឹងថា ឱកាសការងារចំនួន ៨៣ ៩៣៨កន្លែង នៅទូទាំងរាជធានី-ខេត្តទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យ...
ភ្នំពេញ៖ លោក ឆាយ សុផាន់ណា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ គ.ជ.ប នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសេចក្តីព្រាង”គោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ គ.ជ.ប” នៅសណ្ឋាគារ កំពត ឌីយ៉ាម៉ង់ ខេត្តកំពត។ លោក ឆាយ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ីគឺនឹង មិនមានគម្រោងវិល ទៅកាន់ក្រុម G7 ដែលគ្រប់គ្រងដោយលោកខាងលិចវិញទេ ដោយក្នុង នោះលោកប្រធានាធិបតី Vladimir Putin បាននិយាយដោយកត់សម្គាល់ថា សារៈសំខាន់របស់វា នៅតែបន្តធ្លាក់ចុះនៅឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយ India Today កាលពីថ្ងៃព្រហស្បតិ៍ ដែលបានបោះពុម្ពមុនដំណើរទស្សនកិច្ច របស់លោកPutin...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសលោក Antonio Tajani បាននិយាយថា ប្រទេសអ៊ីតាលី នឹង មិនចូលរួមក្នុងគំនិតផ្តួច ផ្តើមរបស់អង្គការណាតូ ដើម្បីទិញសព្វាវុធ របស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ខណៈពេលដែលការចរចាសន្តិភាព កំពុងដំណើរការនោះឡើយ។ សហភាពអឺរ៉ុប បានបន្តជំរុញរបស់ខ្លួន ក្នុងការផ្តល់ ហិរញ្ញប្បទាន ដល់ការផ្តល់...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញ ជាគណៈអធិបតី ដឹកនាំកិច្ចប្រជុំក្រុមការងារ ផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាកិច្ចប្រជុំបន្ទាន់ផ្តោតលើ ផែនការសកម្មភាព ជាក់ស្តែង និងការចាត់តាំងអនុវត្ត ដើម្បីធ្វើឱ្យការអនុវត្តសាកល្បង ការលើកលែងទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរចិន ឆ្នាំ២០២៦ អាចទទួលបានលទ្ធផលជោគជ័យ ប្រកបដោយប្រសិទ្ធភាព...
បរទេស៖ ភាពវឹកវរបានកើតឡើងនៅក្នុងអាកាសយានដ្ឋានឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ប្រទេសគឺ IndiGo បានលុបចោលជើងហោះហើរជាង ១.២០០ជើង ដោយបានបណ្តាលជាប់គាំងអ្នកដំណើររាប់ម៉ឺននាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុនបានស្តីបន្ទោសការរំខាននេះលើ “បញ្ហាប្រឈមនៃប្រតិបត្តិការដែលមិនបានដឹងជាមុន” រួមទាំងបញ្ហាបច្ចេកទេស អាកាសធាតុមិនល្អ និងច្បាប់ថ្មីសម្រាប់កម្មករ។ ក្រុមឃ្លាំមើលអាកាសចរណ៍របស់ប្រទេសឥណ្ឌាបានបញ្ជាឱ្យមានការស៊ើបអង្កេត និងទាមទារឱ្យក្រុមហ៊ុន IndiGo...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា សហភាពអឺរ៉ុបនៅតែបន្តធ្វើការទាមទារអំពីបញ្ហាគោលការណ៍សីលធម៌ខ្ពស់ទាំងដែលខ្លួនឯងកំពុងលិចលង់ទៅដោយអំពើពុករលួយក៏ដោយ។ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ដោយបានចោទប្រកាន់ទីក្រុងប្រ៊ុសែល និងក្រុងគៀវ ពីរបៀបដែលពួកគេក្នុងការការការពារគ្នាទៅវិញទៅមកពីរឿងអាស្រូវពុករលួយ។ លោក Orban បានអធិប្បាយចូលជ្រៅទៅក្នុងភាពជាអ្នកដឹកនាំរបស់សហភាពអឺរ៉ុបកាលពីថ្ងៃសុក្រនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Kossuth ដោយបានលើកឡើងពីរឿងអាស្រូវពុករលួយចុងក្រោយបំផុតដែលបានវាយប្រហារប្លុកនេះកាលពីដើមសប្តាហ៍កន្លងមក។...