វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយមេដឹកនាំមកពីប្រទេសអាហ្វ្រិកចំនួន ៥ កាលពីថ្ងៃពុធ ដោយបានកត់សម្គាល់ថា សហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនឆ្ពោះទៅកាន់ទ្វីបអាហ្វ្រិក “ពីជំនួយទៅជាពាណិជ្ជកម្ម” ។ ជួបជាមួយមេដឹកនាំនៃប្រទេស Gabon, Guinea-Bissau, Liberia, Mauritania និង Senegal នៅសេតវិមាន លោក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហភាពអឺរ៉ុប បង្កើតការយល់ឃើញប្រកបដោយគោលដៅ និងសមហេតុសមផលរបស់ប្រទេសចិន និងបន្តអនុវត្តគោលនយោបាយចិនប្រកបដោយភាពវិជ្ជមាន និងជាក់ស្តែងបន្ថែមទៀត។ អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយតបទៅនឹងការកត់សម្គាល់នាពេលថ្មីៗនេះ ដែលធ្វើឡើងដោយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ទាក់ទងនឹងទំនាក់ទំនងចិន-សហភាពអឺរ៉ុប។ លោកស្រី ម៉ៅ បានស្វាគមន៍ចំពោះការកត់សម្គាល់ជាវិជ្ជមានរបស់មេដឹកនាំសហភាពអឺរ៉ុបរូបនេះ ទាក់ទងនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច...
ពលករថៃចំនួន៦នាក់ ត្រូវបានចាប់ខ្លួនក្នុងពេលដែលជិតនឹងមកដល់កម្ពុជា ដើម្បីធ្វើការនៅភោជនីយដ្ឋានមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមការផ្សាយរបស់កាសែតថៃនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ។ បើតាមកាសែតដដែល ពលករថៃទាំង៦នាក់ ដែលមានស្រី៣នាក់ និងក្មេងម្នាក់ ត្រូវបានចាប់ខ្លួនក្នុងភូមិសាស្ត្រស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំដែនរបស់កម្ពុជា ក្នុងខណៈដែលពួកគេកំពុងលួចឆ្លងដែនមកកម្ពុជាដើម្បីធ្វើការនៅភោជនីយដ្ឋានក្នុងក្រុងប៉ោយប៉ែតដោយផ្តល់ថវិកាឱ្យមេខ្យល់នាំផ្លូវប្រមាណ២ពាន់បាត ឬ៦០ដុល្លារក្នុងម្នាក់ដើម្បីបានឆ្លងដែនចូលមកធ្វើការនៅកម្ពុជា។ ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា នេះ បានទទូចឱ្យរដ្ឋាភិបាលថៃ ប្រញាប់បោសសម្អាត រឿងអាស្រូវដ៏ស្អុយអសោច ក្នុងផ្ទះខ្លួនឯងឱ្យជ្រះ ហើយឈប់ទាញកម្ពុជា ទៅពាក់ព័ន្ធជាមួយ ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជេរ៉ាយុ ហួងសាប់...
(ភ្នំពេញ)៖ ទើបតែសហការជាមួយក្រសួងមហាផ្ទៃ នាំកីឡាករកម្ពុជាសរុប ៥២ នាក់ទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យនៅទឹកដីសហរដ្ឋអាមេរិច ឈ្នះមេដាយលើឆាកអន្តរជាតិយ៉ាងគគ្រឹកគគ្រេង វើក ដែលជាផលិតផលខ្មែរ ១០០% បន្តឧបត្ថម្ភគាំទ្រ បញ្ជូនក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ SEA V. LEAGUE រដូវកាលទី ៥ នៅប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីថែមទៀត។ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជារោងចក្រស្តង់ដាលំដាប់ពិភពលោកនៅក្នុងស្រុកផ្ទាល់ តែងចេញមុខជួយជ្រំជ្រែងស្ទើរគ្រប់វិស័យ ដោយភេសជ្ជៈប៉ូវកម្លាំង វើក បានចូលរួមឧបត្ថម្ភគាំទ្រទាំងស្រុងក្នុងដំណើរឆ្ពោះទៅដណ្តើមពានរង្វាន់ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះ «SEA V. LEAGUE» ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតតទល់ជាមួយក្រុមបាល់ទះជើងខ្លាំងក្នុងតំបន់មកពីប្រទេសវៀតណាម ថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតបាល់ទះ «SEA V. LEAGUE រដូវកាលទី ៥» នេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០២៥ ហើយនឹងមានការផ្សាយបន្តផ្ទាល់នៅលើផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏ដូចជាផេកផ្លូវការរបស់វើកផងដែរ។ ខ្មែរ គាំទ្រ ខ្មែរ! គាំទ្រភេសជ្ជៈប៉ូវកម្លាំង វើក ដូចគាំទ្រកីឡាបាល់ទះកម្ពុជា! វើក ជំរុញកីឡាបាល់ទះកម្ពុជាឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ!
កោះកុង៖ ១០ កក្កដា ២០០៤- ១០ កក្កដា ២០២៥ គឺជាថ្ងៃខួប២១ឆ្នាំ នៃការវិលវិញ តំបន់ប្រវត្តិយោធាតេជោ ភ្នំតាមីន។ ក្នុងថ្ងៃខួប២១ឆ្នាំនេះ នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចុះជួនិងនាំយកអំណោយសប្បុរសធម៍ ជូនកងទ័ពជួរមុខ នៅតំបន់ប្រវត្តិយោធាតេជោ ភ្នំតាមីន ក្នុងខេត្តកោះកុង។ ក្នុងនោះរួមមានទាំងថវិកាចំនួន២មុឺនដុល្លារ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកទៀនព្រះវស្សា និងទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគេនដល់វត្តចំនួន១៥១វត្ត និង៥សាលាបុណ្យក្នុងរាជធានីភ្នំពេញ សំរាប់បុណ្យចូលព្រះវស្សា ក្នុងន័យចូលរួមលើកតម្កើង វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានទិសដៅចរាចរ តាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ...
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា សាធារណរដ្ឋអាល់ហ្សេរី នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ទេសចរណ៍ និងទេសចរណ៍អន្តរជាតិ លើកទី២៤ (The 24th International Tourism and Travel Exhibition – SITEV) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍អាល់ហ្សេរី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អាជីវកម្មរបស់ក្រុមហ៊ុន VINCI Airports នៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសរួមចំណែក ដល់ការជំរុញ កំណើនភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជា ។ ការថ្លែងរបស់សម្តេចធិបតីខាងលេីនេះ ធ្វេីឡេីងក្នុងឱកាសអនុញ្ញាតឱ្យ លោក...