បរទេស៖ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងតស៊ូប្រឆាំងរបបនេះ បានរាលដាលឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសថៃ កាលពីថ្ងៃសុក្រ នៅពេលដែលគ្រាប់កាំភ្លើងធំមួយគ្រាប់បានធ្លាក់ចូលទៅក្នុងភូមិមួយ បណ្តាលឲ្យជនស៊ីវិលជនជាតិថៃពីរនាក់រងរបួស និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ, នេះបើយោងតាមមន្ត្រី។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅជិតទន្លេម៉យ ទល់មុខខេត្តតាករបស់ប្រទេសថៃ ខណៈដែលកងកម្លាំងយោធាមីយ៉ាន់ម៉ាបានបង្កើនការវាយលុកប្រឆាំងនឹងមូលដ្ឋានតស៊ូ។ គ្រាប់ផ្លោងបានធ្លាក់ចំកណ្តាលភូមិ ដែលបង្ខំឲ្យអាជ្ញាធរចេញការព្រមានជាបន្ទាន់សម្រាប់អ្នកស្រុកឱ្យស្វែងរកកន្លែងជ្រកកោនពីគ្រាប់កាំភ្លើង និងបំណែកគ្រាប់។មន្ត្រីថៃបានរាយការណ៍ថា...
សៀមរាប ៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “Financing the Future: Connecting Capital to Impact on...
សៀមរាប ៖ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ មានអត្តពលិកជាតិ និងអន្តរជាតិ ចូលរួមរត់ប្រណាំងប្រមាណ ១៦,០០០នាក់។ យោងតាមសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ថា គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ...
ថ្ងៃទី៥ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើការផ្លាស់ប្តូរជាមិត្តភាពជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំងនៅក្រុង Dujiangyan ខេត្ត Sichuan។ លោក Xi Jinping បានណែនាំអំពីប្រវត្តិនិងសារៈសំខាន់នៃទីក្រុង Dujiangyan ដោយចង្អុលបង្ហាញថា វិស្វកម្មធារាសាស្ត្រ Dujiangyan គឺជាវិស្វកម្មធារាសាស្ត្របុរាណតែមួយគត់នៅលើពិភពលោក ដែលនៅតែប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន...
កាលពីថ្ងៃទី៤ ខែធ្នូ លោកLin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនគ្រាន់តែលើកឡើងតែប៉ុណ្ណោះថា ជំហរជាមូលដ្ឋានរបស់ជប៉ុនក្នុងបញ្ហាតៃវ៉ាន់ ក៏ដូចជាការពិពណ៌នាក្នុង《សេចក្តីថ្លែងការណ៍រួមរវាងចិននិងជប៉ុន》ឆ្នាំ១៩៧២ ពោលគឺជំហររបស់ជប៉ុនមិនមានការប្រែប្រួលនោះទេ។ ប្រឈមនឹងបញ្ហាជាគោលការណ៍ដែលបានកត់ត្រាយ៉ាងច្បាស់លាស់ក្នុងឯកសារប្រវត្តិសាស្រ្ត និងការចាទសួរជាច្រើនលើករបស់ភាគីចិននាពេលថ្មីៗនេះ ព្រមទាំងមានការរិះគន់ទាំងក្នុងប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ លោកស្រី SanaeTakaichi នៅតែប្រើពាក្យថា“ជំហររបស់ជប៉ុនមិនមានការប្រែប្រួលនោះទេ”មកបន្លប់ ភាគីចិនមិនអាចទទួលយកបានទេ ។ ឥរិយាបថរបស់ភាគីចិនគឺជាក់លាក់ណាស់...
ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ថា «ផែនការ៥ឆ្នាំលើកទី១៥ (ឆ្នាំ២០២៦-២០៣០) របស់ប្រទេសចិន» ដែលនឹងផ្តោតទៅលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និង ការធ្វើទំនើបកម្មឧស្សាហកម្ម គឺជាកម្លាំងចលករថ្មីមួយ និងជា «ឱកាសមាស» ដែលកម្ពុជាគួរចាប់យក ដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយគុណភាពខ្ពស់ និងភាពធន់។ លោកបណ្ឌិតបានបញ្ជាក់ថា កម្ពុជានឹងអាចទាញយកផលប្រយោជន៍ពីនិន្នាការនេះ ដោយទាក់ទាញគម្រោងវិនិយោគចិនដែលមានបច្ចេកវិទ្យាទំនើប និង...
ត្បូងឃ្មុំ៖ លោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំនៅរសៀលថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក) ខេត្តត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិមេគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំសហភាពអឺរ៉ុបនៅតែបន្តរារាំងការមិនទុកចិត្ដយ៉ាងជ្រាលជ្រៅចំពោះការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួយបញ្ចប់ជម្លោះអ៊ុយក្រែនដោយលើកឡើងអំពីការហៅទូរស័ព្ទនាពេលថ្មីៗនេះដែលខ្លួនទទួលបាន។ កាលពីថ្ងៃចន្ទ ប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Friedrich Merz បានសន្ទនាតាមទូរស័ព្ទជាមួយលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន និងមេដឹកនាំអឺរ៉ុបមួយចំនួនទៀត រួមទាំងប្រធានាធិបតីហ្វាំងឡង់ Alexander Stubb និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី...
បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុបកំពុងព្រងើយកន្តើយចំពោះអំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសអ៊ុយក្រែន ពីព្រោះការទាក់ទាញការយកចិត្តទុកដាក់ចំពោះអំពើពុកតលួយនេះ វាអាចបង្ហាញពីអំពើពុករលួយផ្ទាល់ខ្លួនរបស់ប្លុកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមលោក Szijjarto រឿងអាស្រូវពុករលួយដ៏សំខាន់ចុងក្រោយបង្អស់របស់អ៊ុយក្រែនដែលពាក់ព័ន្ធនឹងសហការីជិតស្និទ្ធរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky គឺលោក Timur...
ស្រុកក្រគរ៖ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅវិទ្យាល័យហ៊ុនសែនក្រគរលោកស្រី រី ស្រីពៅ រដ្ឋលេខាធិការនិង លោកអភិបាលរងខេត្ត លឹម សុខតូ តំណាងឲលោកអភិបាលខេត្ត ខូយ រីដា ព្រមទាំងអស់លោកមន្ត្រីរាជការជុំវិញស្រុក។ វិធីផ្សព្វផ្សាយច្បាប់ស្ដីពីចរាចលផ្លូវគោកនេះដែលរៀបចំឡើងដោយក្រសួងអធិការកិច្ចសហការជាមួយនឹងអាជ្ញាធរខេត្តពោធិ៍សាត់ ក្នុងនោះលោកស្រី រី ស្រីពៅ ក៏បានណែនាំឱ្យប្អូនៗមានការប្រុងប្រយ័ត្នខ្ពស់គោរពរច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍។ អត្ថបទនេះ ÷...