កំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា គុណភាពអប់រំដែលសំខាន់ គឺគ្រូបង្រៀន ទោះបីជាមានសម្ភារគ្រប់គ្រាន់ក្នុងសាលារៀនក៏ដោយ ប៉ុន្ដែបើមានកង្វះខាតនូវគុណវុឌ្ឍិគ្រូបង្រៀន ក៏មិនអាចផ្ដល់ការអប់រំដល់សិស្សបានដែរ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ២៥ ភាគរយលើការនាំចូលពីប្រទេស ជប៉ុន និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១ ខែសីហា ដោយបង្កើនសម្ពាធបន្ថែម ទៀតលើ សម្ព័ន្ធ មិត្តសំខាន់ៗ របស់សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការសម្របសម្រួល ដើម្បីទទួលបានកិច្ចព្រមព្រៀង។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ Chemical for testing DGA & Moisture ចំនួន ០2...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ គឺលោក Phumtham Wechayachai បានច្រានចោលការយល់ឃើញរបស់ក្រុមប្រឹក្សារដ្ឋ (CoS) អំពីអំណាចរបស់នាយករដ្ឋមន្ត្រីស្តីទី ក្នុងការរំលាយសភាតំណាងរាស្រ្តថា នេះគ្រាន់តែជាទស្សនៈផ្លូវច្បាប់មួយ ក្នុងចំណោមទស្សនៈច្បាប់ជាច្រើនប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការកត់សម្គាល់របស់លោក Phumtham Wechayachai កាលពីថ្ងៃចន្ទ...
សានណា៖ កងកម្លាំងប្រដាប់អាវុធហ៊ូទី របស់ប្រទេសយេម៉ែន បានអះអាងទទួលខុសត្រូវនៅព្រឹកថ្ងៃអាទិត្យ សម្រាប់ការវាយប្រហារ “មីស៊ីលផ្លោងឆ្លងទ្វីប” លើអ៊ីស្រាអែល ដែលត្រូវបានគេរាយការណ៍ថា ស្ទាក់ចាប់បានដោយប្រព័ន្ធការពារអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយទូរទស្សន៍ Houthi-run al-Masirah TV អ្នកនាំពាក្យយោធាក្រុមហ៊ូទីលោក Yahya Sarea បានឲ្យដឹងថា កាំជ្រួចនេះត្រូវបានគេកំណត់គោលដៅ នៅឯអាកាសយានដ្ឋាន...
យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនបានវាយប្រហារទីតាំងប្រហែល ១៣០កន្លែង នៅទូទាំងតំបន់ហ្គាហ្សាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៣នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍របស់យោធា ការវាយប្រហារបានផ្តោតលើរចនាសម្ព័ន្ធបញ្ជា និងគ្រប់គ្រង កន្លែងផ្ទុកអាវុធ គ្រាប់ផ្លោង និងចំនួនក្រុមសកម្មប្រយុទ្ធដែល មិនបានបញ្ជាក់នៅក្នុងទីក្រុងហ្គាហ្សា និង Jabalia ។ ទន្ទឹមនឹងនេះ...
មូស្គូ៖ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានឲ្យដឹងថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក អ៊ុយក្រែនចំនួន ៦គ្រឿង ដែលប៉ុនប៉ងវាយប្រហារទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ។ លោក Sobyanin បានសរសេរនៅក្នុងបណ្តាញ Telegram របស់លោកថា អ្នកឯកទេសមកពីសេវាសង្គ្រោះបន្ទាន់កំពុងធ្វើការ នៅកន្លែងធ្លាក់នៃកំទេចកំទីរបស់យន្ដហោះគ្មានមនុស្សបើក ដែលត្រូវបានបាញ់ទម្លាក់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
កំពង់ស្ពឺ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ ស្ថិតនៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ នៅទូទាំងខេត្តកំពង់ស្ពឺ មានសាកលវិទ្យាល័យ ចំនួន...
ភ្នំពេញ ៖ លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្ដេជ្ញាបន្តភាពជាដៃគូ រយៈពេលវែង ជាមួយកម្ពុជា តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ លើការគាំទ្រនានា និងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យគន្លឹះ ដូចជា អប់រំ, សុខាភិបាល និងកសិកម្មជាដើម ។ ការប្តេជ្ញា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Pabitra Margherita អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា បានប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ។ ការប្តេជ្ញារបស់សម្តេចធិបតី និងអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាខាងលើនេះ ធ្វើឡើងក្នងជំនួបពិភាក្សាការងារ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។...