ភ្នំពេញ ៖ លោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រឡេស្ដេ ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា លោកបានសិក្សារៀនសូត្រ ពីបទពិសោធន៍ជោគជ័យ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលទាំងនេះនឹងអាចជាមេរៀន និងឧត្តមានុវត្តន៍ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទីម័រឡេស្ដេ ។ ការថ្លែងគូសបញ្ជាក់របស់ លោកឯកអគ្គរដ្ឋទូតទីម័រឡេស្ដេខាងលើនេះ ធ្វើឡើងក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបលា ជាមួយ...
ភ្នំពេញ៖ ក្រោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា លោក ហ្សាក់ ប៉ែលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាច្រើនរវាងបារាំង និងកម្ពុជា បានបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងប្រទេសទាំងពីរ។ ការគូសបញ្ជាក់របស់ឯកអគ្គរដ្ឋទូតចប់អាណត្តិបារាំង ខាងលើនេះ ធ្វើឡើងក្នុងឱកាស ចូលជួបសម្តែងការគួរសម និងជម្រាបលា ជាមួយសម្តេចធិបតី...
Breaking: លោក ដូណាល់ ត្រាំ ប្រកាសយកពន្ធនាំចូលពីកម្ពុជា ៣៦ ភាគរយ មានថមថយជាងមុន (៤៩ភាគរយ)។ យោងតាមលិខិតរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចុះថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ ផ្ញើជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា...
ភ្នំពេញ៖ មុននឹងបញ្ចប់បេសកកម្មការទូតនៅកម្ពុជា លោក Martin Vávra ឯកអគ្គរដ្ឋទូតចប់អាណត្តិ នៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា បានសន្យាជួយជំរុញវិនិយោគិនឆែក ពិចារណាវិនិយោគនៅប្រទេសកម្ពុជា ។ ការសន្យារបស់លោកឯកអគ្គរដ្ឋទូតចប់អាណត្តិ នៃសាធារណរដ្ឋឆែក ខាងលើនេះ ធ្វើឡើងក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបលា ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៧ ខែកក្កដា...
ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់លុយឱ្យប្រជាជន ដើម្បីបង្កើនការចំណាយក្នុងស្រុក និងធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ ភ្លើងឆេះ Apartment កម្ពស់ ៥ជាន់ ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម សម្លាប់មនុស្ស ៨នាក់ ថៃ នឹងផ្តល់សម្បទានពាណិជ្ជកម្ម បន្ថែមទៀត ដល់សហរដ្ឋអាមេរិក ដើម្បីបញ្ចៀសការយកពន្ធ ៣៦% លោក Donald Trump គំរាមដាក់ពន្ធបន្ថែម...
ព្រៃវែង៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ បានពន្យល់ដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃឱ្យចុះឈ្មោះធ្វើការងារនៅរោងចក្រសហគ្រាសក្នុងប្រទេស ព្រោះមានលក្ខខណ្ឌការងារល្អ និងអត្ថប្រយោជន៍សម្បូរបែបជាងនៅប្រទេសថៃ។ ការគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី បានអញ្ជើញថ្លែងទៅកាន់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃប្រមាណ ១០០០នាក់ក្នុង «វេទិកាការងារ» នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានការចូលរួមពីក្រុមហ៊ុនចំនួន ៨...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា ពុំមានគោលការណ៍មិនផ្តល់ទិដ្ឋាការ ឬហាមឃាត់ការធ្វើដំណើរចូល ឬមិនបន្តទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ក្នុងព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសជាតិសាសន៍ណាមួយឡើយ។ យោងតាមសេចក្ដីបំភ្លឺព័ត៌មាន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងមតិជនបរទេសមួយចំនួន លើកឡើងថា «សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានធ្វើការរឹតបន្តឹងការស្នើសុំទិដ្ឋាការចូល និងទិដ្ឋាការ បន្តរយៈពេលស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសសញ្ជាតិមួយចំនួន»។...
យេរ៉ូសាឡឹម ៖ អ៊ីស្រាអែល បានបើកការវាយប្រហារ តាមអាកាសជាបន្តបន្ទាប់លើកំពង់ផែសមុទ្រក្រហម របស់យេម៉ែនក្នុងខេត្ត Hodeidah ភាគខាងលិច កាលពីយប់ថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ការវាយប្រហារនេះបានកើតឡើងប៉ុន្មាននាទីបន្ទាប់ពីយោធាអ៊ីស្រាអែល បានចេញការព្រមានអំពីការជម្លៀសជាបន្ទាន់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X. Witnesses បានរាយការណ៍ពីការផ្ទុះនៅក្នុងទីតាំងជាច្រើន នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសយេម៉ែន រួមទាំងកំពង់ផែ Hodeidah ផងដែរ។...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន៣៧៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារអាម៉េរិក ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា «ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៣៧៣ គម្រោង...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសានបានលើកឡើងថា ភាគីថៃបានហៅក្រុមហ្គូហ្គោលឲ្យមកកែផែនទី ប៉ុន្តែត្រូវបានក្រុមហ៊ុនបដិសេធ ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីផែនទី ដែលបង្ហាញក្នុងហ្គូហ្គោល បញ្ជាក់ថា ប្រាសាទតាមាន់ធំគឺស្ថិតនៅក្នុងដែនដីខ្មែរ ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក របស់យុវជន៧មករា នាថ្ងៃ៧ កក្កដានេះ លោក សុខ ឥសានបានថ្លែងពាក់ព័ន្ធជាច្រើន...