ភ្នំពេញ៖ ក្រុមការងារមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកថវិកា ដែលបានមកពីការចូលរួមរបស់ លោកមេបញ្ជាការរង ទទួលជំនាញ ប្រធានមន្ទីរ នាយ-នាយរង និងបងប្អូនមិត្តរួមការងារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៧៩០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារលោកនាយចំណង់ រស់ សុភា សមាជិក ការិយាល័យអប់រំផ្សព្វផ្សាយ...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងការអះអាងនៅចំពោះមុខមន្រ្តីស្ថានទូតអាម៉េរិកថា កម្ពុជាជាដៃគូដ៏ស្មោះស្ម័គ្រ និងជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក ហើយជឿជាក់យ៉ាងមុតមាំថា មិត្តភាពនេះ នឹងបន្តរីកចម្រើនប្រកបដោយភាពរឹងមាំ ជាមួយទិសដៅនិងសារៈសំខាន់ជាយុទ្ធសាស្រ្ត។ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅក្នុងពិធីបុណ្យឯករាជ្យ លើកទី២៤៩របស់សហរដ្ឋអាមេរិក នាល្ងាចថ្ងៃព្រហស្បត្តិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា “អស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមកនេះ ប្រទេសយើងទាំងពីរ...
ឈ្មោះរបស់សម្តេចតេជោ ហ៊ុន សែន ល្បីល្បាញ និងត្រូវបានប្រជាជនគោរព នៅក្នុងប្រទេសទីម័រខាងកើត លោក ទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រលប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំអនុញ្ញាតរដ្ឋមន្ត្រី ឌិត ទីណា ដើម្បីអាចទៅលេងជាមួយឡាក់គី ដូចជាសាច់ញាតិ សម្តេចតេជោ៖ តេជោសែន កើតនៅក្នុងសតវត្សទី២១ អ្នកនាំពាក្យការពារជាតិ៖ ការប៉ះទង្គិចសម្តីរវាងទាហានថៃ-កម្ពុជា នៅប្រាសាទតាមាន់ធំ បង្កឡើងដោយថៃ...
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប...
សហរដ្ឋអាមេរិក ប្រកាសជាផ្លូវការផ្អាក ជំនួយយោធាទាំងអស់ សម្រាប់ប្រទេសអ៊ុយក្រែន ក្រុមហាម៉ាសបន្ទន់ចិត្ត និងអះអាងថា ត្រៀមខ្លួនរួចរាល់ ក្នុងការទទួលយកលក្ខខណ្ឌនានា ដើម្បីបញ្ចប់សង្គ្រាម ទាំងស្រុងនៅហ្គាហ្សា ប្រធានបក្សវៀតណាម ស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយអាមេរិក លោកស្រី Paetongtarn Shinawatra ស្បថចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ បន្ទាប់ពីត្រូវតុលាការព្យួរតំណែងនាយករដ្ឋមន្រ្តី នាវាផ្ទុកយន្តហោះ Shandong របស់ចិន អមជាមួយនឹងនាវាកងទ័ព ៣គ្រឿង...
ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នាថ្ងៃទី៣ កក្កដានេះ លោកErmenegildo Kupa Lopes ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតចប់អាណត្តិ ប្រចាំកម្ពុជា បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះការដឹកនាំដ៏គំរូរបស់សម្តេច ហើយបានកត់សម្គាល់ថាឈ្មោះរបស់សម្តេចគឺល្បីល្បាញ និងត្រូវបានប្រជាជនគោរពនៅក្នុងប្រទេសទីម័រខាងកើត។ បេីតាមអ្នកនាំពាក្យរងក្រសួងការបរទេស បានឲ្យដឹងថា ក្នុងជំនួបនោះទីម័រខាងកើត បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះកម្ពុជា ដែលបានគាំទ្រទីម័រខាងកើត ឱ្យ ក្លាយជាសមាជិកទី១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការយកចិត្តទុកដាក់ក្នុង ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រខាងកើត។ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរជាពិសេសចំពោះការខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូតចាប់តាំងពីខែ មេសា ឆ្នាំ២០២០ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានសម្របសម្រួលដំណើរទស្សនកិច្ចផ្លូវការនាពេលថ្មីៗ នេះ របស់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់ប្រទេសទីម័រខាងកើត ព្រមទាំងបាន ទទួលស្គាល់ពីវឌ្ឍនភាពរបស់ប្រទេសទីម័រខាងកើតឆ្ពោះទៅកាន់ការក្លាយជាសមាជិកអាស៊ានទី១១ ដែលថ្នាក់ដឹកនាំអាស៊ាននឹងធ្វើសេចក្តីសម្រេចចិត្តជាផ្លូវការនៅខែតុលា ឆ្នាំ២០២៥នៅប្រទេសម៉ាឡេស៊ី។ ឯកអគ្គរដ្ឋទូត Lopes បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ កម្ពុជា ចំពោះការដឹកនាំដ៏គំរូរបស់សម្តេចហើយបានកត់សម្គាល់ថា «ឈ្មោះរបស់សម្តេចតេជោគឺល្បីល្បាញ និងត្រូវបានប្រជាជនគោរពនៅក្នុងប្រទេសទីម័រខាងកើត» ។ ឧបនាយករដ្ឋមន្ត្រីបានធានាចំពោះឯកអគ្គរដ្ឋទូតថា ឯកអគ្គរដ្ឋទូតទីម័រខាង កើតដែលនឹងមកកាន់តួនាទីបន្ទាប់ នឹងទទួលបានកិច្ចសហប្រតិបត្តិការ និងការគាំទ្រដូចគ្នា៕
បរទេស៖ នាវាផ្ទុកយន្តហោះដែលផលិតក្នុងស្រុកដំបូងគេរបស់ចិន គឺនាវា Shandong ថ្ងៃព្រហស្បតិ៍នេះ គឺបានធ្វើដំណើរចូលទៅក្នុងដែនទឹកហុងកុង ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ ដោយអមជាមួយនឹងនាវាកងទ័ពរំដោះប្រជាជនចំនួនបីគ្រឿង រួមទាំងនាវាពិឃាតមីស៊ីលផងដែរ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ ដែលកើតឡើងភ្លាមៗបន្ទាប់ពីទីក្រុងហុងកុងបានប្រារព្ធខួបលើកទី២៨ នៃការវិលត្រឡប់ពីចក្រភពអង់គ្លេសមកការគ្រប់គ្រងរបស់ចិន គឺជាការបង្ហាញដ៏ធំបំផុតមួយនៃកម្លាំងយោធារបស់ចិននៅក្នុងទីក្រុងហុងកុងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នាវាផ្ទុកយន្តហោះដំបូងបង្អស់របស់ចិន Liaoning ត្រូវបានសាងសង់ឡើងវិញពីនាវាកងទ័ពជើងទឹកសូវៀតដែលត្រូវបានបញ្ឈប់ការប្រើប្រាស់...
បរទេស៖ សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់របស់ ក្លឹប Liverpool គឺ កីឡាករ Diogo Jota អាយុ ២៨ ឆ្នាំបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅជិតទីក្រុង Zamora ភាគពាយព្យនៃប្រទេសអេស្ប៉ាញ ជាមួយប្អូនប្រុសរបស់គាត់ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ៖ លោក ចាប ឫទ្ធី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ក្រោមប្រធានបទ «សុវត្ថិភាព និងសុខភាពការងារ និងផលប៉ះពាល់សុខភាពដោយសារធាតុអាសបេស្តុស សម្រាប់កម្មករនិយោជិតក្នុងវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» ដើម្បីផ្សព្វផ្សាយពីសុវត្ថិភាពការងារ និងការការពារខ្លួនមកពីផលប៉ះពាល់នៃសារធាតុអាសបេស្តុស។ កម្មវិធីសិក្ខាសាលាត្រូវបានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយមានលោក កូវ ប៊ុនធឿន អនុប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ...
ភ្នំពេញ៖ ពលករខ្មែរជាច្រើនរូបដែលទើបត្រលប់មកពីប្រទេសថៃ ហើយបានទទួលឱកាសការងារល្អនៅក្នុងស្រុក តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនពលករខ្មែរផ្សេងៗទៀត ដែលកំពុងនៅប្រទេសថៃវិលត្រលប់មកធ្វើការនៅប្រទេសវិញ ព្រោះមានការងារសម្បូរបែបរាប់ម៉ឺនកន្លែងនៅរង់ចាំ។ «មកស្រុកយើងវិញមក ស្រុកយើងមិនខ្វះការងារធ្វើទេ»។ នេះជាសេចក្តីអំពាវនាវរបស់លោក ឡាំ គឹមឈាង ជាអតីតពលករផ្នែកសំណង់នៅប្រទេសថៃ ដែលបានត្រលប់មកប្រទេសកំណើតវិញ និងអំពាវនាវទៅកាន់បងប្អូនពលរដ្ឋខ្មែរ ដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ។ លោក ឡាំ...