បរទេស៖ ប្រទេសថៃបានស្បថចូលកាន់តំណែងសមាជិកគណៈរដ្ឋមន្ត្រីថ្មីហើយ នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយរដ្ឋាភិបាលរបស់ខ្លួនបន្ទាប់ពីតុលាការធម្មនុញ្ញបានព្យួរនាយករដ្ឋមន្ត្រី បន្ទាប់ពីតុលាការបានដកតំណែងមុនរបស់លោកស្រី។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី Paetongtarn Shinawatra ដែលត្រូវព្យួរតំណែងជានាយករដ្ឋមន្ត្រី ខណៈស្ថិតក្រោមការស៊ើបអង្កេតក្រមសីលធម៌ ជុំវិញសំឡេងសន្ទនាជាមួយមេដឹកនាំជាន់ខ្ពស់កម្ពុជា គឺបានវិលត្រឡប់ចូលគណៈរដ្ឋមន្ត្រីវិញក្នុងនាមជារដ្ឋមន្ត្រីវប្បធម៌។ ការងារកំពូលត្រូវបានបំពេញដោយ លោក Phumtham Wechayachai...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ថា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ។ លោកបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ឆាប់ទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ និងលុបចោលការរឹតបន្តឹងការនាំចេញលើទំនិញបច្ចេកវិទ្យាខ្ពស់មួយចំនួន។ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនងវៀតណាម-អាមេរិក។ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងប៉ុន្មានឆ្នាំខាងមុខ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់...
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៣ ខែកក្កដា បានជួបពិភាក្សាជាមួយលោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរី ឡាក់គី និងក្រុមហ្មដំរីទាំងអស់ ដែលជាបុគ្គលិករបស់អង្គការ សម្ព័ន្ធសត្វព្រៃ (Wildlife Alliance) ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើ។ ជំនួបនេះមានគោលបំណងសម្របសម្រួលឱ្យ លោក...
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែ នៃឆ្នាំ ២០២៥ កម្ពុជា បាននាំចេញអង្ករចំនួន ៣៨៧ ០៧០ តោន គិតជាទឹកប្រាក់បានចំនួន ២៨៣.៤១ លានដុល្លារសហរដ្ឋអាមេរិក។ យោងតាមសេចក្ដីប្រកាសរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា «ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៥...
ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឱ្យប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell “លាលែងពីតំណែងជាបន្ទាន់” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ នៅក្នុងការបង្ហោះនៅលើវេទិកាសង្គម Truth Social លោក ត្រាំ បានភ្ជាប់ទៅអត្ថបទមួយអំពីការអត្ថាធិប្បាយពីលោក Bill Pulte ប្រធានទីភ្នាក់ងារហិរញ្ញវត្ថុលំនៅឋានសហព័ន្ធ ដែលបានអំពាវនាវឱ្យសភាស៊ើបអង្កេតលោក...
ហ្សាកាតា៖ មន្ត្រីជួយសង្គ្រោះជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤ នាក់បានស្លាប់ ២៣ នាក់ទៀតនៅរស់រានមានជីវិត និង ៣៨ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីកប៉ាល់ឈើដឹកអ្នកដំណើរ មួយគ្រឿងបានក្រឡាប់នៅជិតកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី មុនពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃពុធ។ លោក I Nyoman Sidakarya ប្រធានការិយាល័យស្រាវជ្រាវ និងជួយសង្គ្រោះនៅកោះបាលី បានឲ្យដឹងថា កប៉ាល់ Tunu...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការ គំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធកាន់តែខ្ពស់លើផលិតផលជប៉ុន ដោយប្ដេជ្ញាថា ខ្លួននឹងបន្តកិច្ចពិភាក្សាទ្វេភាគី “ដោយស្មោះស្រង់” ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អនុប្រធានខុទ្ទកាល័យលោក Kazuhiko Aoki បានឲ្យដឹងថា ប្រទេសជប៉ុនស្វែងរកកិច្ចព្រមព្រៀង ដែលមានអត្ថប្រយោជន៍ទៅវិញទៅមកជាមួយសហរដ្ឋអាមេរិកតាមរយៈការចរចាដែលកំពុងបន្ត។ លោក ត្រាំ កាលពីថ្ងៃអង្គារបានគំរាមដំឡើងពន្ធ លើប្រទេសជប៉ុនដល់...
ព្រះសីហនុ៖ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចុះអប់រំណែនាំដល់ឪពុកម្តាយក្មេងៗខាងលើ ដែលជំរុញឱ្យកូនៗរបស់គាត់ បញ្ឈប់ការដើរសុំលុយពីភ្ញៀវទេសចរ បង្កភាពអនាធិបតេយ្យនៅតាមបណ្តោយឆ្នេរបន្តទៅទៀត។ សកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ ខាងលេីនេះ ធ្វេីឡេីងក្រោយពីការផ្សព្វផ្សាយពត៌មាន ស្តីពីសកម្មភាពមានក្មេងៗតូចៗ ដេញតាមសុំលុយរំខានភ្ញៀវទេសចរ មិនថាជនជាតិខ្មែរ ឬបរទេសរាល់ថ្ងៃ នៅម្តុំឆ្នេរអូរឈើទាលនោះ។
ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា តាំងពីអតីតកាលរបស់ខ្មែរយូរលង់ណាស់មកហើយនោះ កម្ពុជាមានគោរមងារតេជោ មានតែ៤រូបប៉ុណ្ណោះ ខណៈសម្តេចអះអាងថា ក្នុងសតវត្សទី២១នេះ គឺមានតែសម្តេចប៉ុណ្ណោះដែលទទួលបានគោរមងារពីអតីតព្រះបរមរតនកោដ្ឋ ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas ក្នុងអំឡុងពេលដែលលោកបានថ្កោលទោសចំពោះអ្វីដែលលោកបានពិពណ៌នាថាជា “ការឈ្លានពានផ្នែកយោធា” ដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ ក្នុងការសន្ទនាតាមទូរស័ព្ទ លោក Araghchi បានឲ្យដឹងថា ប្រជាជនអ៊ីរ៉ង់ បានការពារយ៉ាងដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានដោយអ៊ីស្រាអែល-អាមេរិក...