ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ត្រូវការបំផុត នូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយកម្ពុជា គ្មាននយោបាយ និងជំហរអមិត្ត ជាមួយប្រទេសជាតិណាមួយឡើយ ប៉ុន្តែសកម្មភាពវាយប្រហារ ខុសច្បាប់ដោយកងទ័ពថៃ មកលើកងទ័ពកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។...
កំពង់ស្ពឺ ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រួមជាមួយការចុះពិនិត្យផ្ទាល់ មន្រ្តីក្រសួងបរិស្ថាន ដឹកនាំដោយ លោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានរកឃើញ ការបង្កឱ្យមានភាពកខ្វក់ក្នុងខ្យល់ បង្កឡើងដោយ រោងចក្រ កែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន នៅភូមិដំណាក់ពង្រ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ កាសែត Financial Times បានរាយការណ៍ កាលពីថ្ងៃអាទិត្យថាមន្ទីរបញ្ចកោណ កំពុងដាក់សម្ពាធ ដល់សម្ព័ន្ធមិត្តសំខាន់ៗ របស់អាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក ជប៉ុន និងអូស្ត្រាលីដើម្បីបញ្ជាក់ជំហររបស់ពួកគេនៅ ក្នុងលទ្ធភាពដែលអាចកើតឡើង នៃសង្រ្គាមជាមួយចិនលើកោះតៃវ៉ាន់។ ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ ជាផ្នែក នៃទឹកដីរបស់ខ្លួន យោងទៅតាមគោលការណ៍ចិនតែមួយ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីសារព័ត៌មាន CBS News បានរាយការណ៍ កាលពីថ្ងៃសៅរ៍ដែលបានចុះផ្សាយកាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីអាមេរិក Donald Trump កំពុងពិចារណាផ្តល់ជំនួយយោធាថ្មី ដល់អ៊ុយក្រែន ដែលនឹងក្លាយជាកញ្ចប់ជំនួយ ដ៏សំខាន់ដំបូង របស់គាត់សម្រាប់ ប្រទេសនេះ ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករា...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានជួបជាមួយ សមភាគីចិន លោក Wang Yi នៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីកិច្ច សហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងបញ្ហាប្រឈមជា សាកលជាច្រើនទៀត។ កិច្ចពិភាក្សានេះបានធ្វើឡើង មុនសម័យប្រជុំក្រុមប្រឹក្សា...
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល នៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥)។ ពិធីនេះ...
ភ្នំពេញ៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនៅទូទាំងប្រទេស នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកជាដើម ដើម្បីអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយការអបអរសាទរនេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅរាជធានីភ្នំពេញ បានរៀបចំពិធីនេះយ៉ាងអធិកអធមនៅទីតាំងមន្ទីររបស់ខ្លួន ខណៈមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅគ្រប់ខេត្តក៏បានរៀបចំអបអរសាទរនៅទីតាំងមន្ទីររបស់ខ្លួនផងដែរ។...
ភ្នំពេញ៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស បានអបអរសាទរការចុះ «បូជនីយដ្មានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ទុកជាមរតកប្រវត្តិសាស្ត្រ នៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខទៀត។ លោកបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ថ្លែងថា បូជនីយដ្ឋានចងចាំនៃកម្ពុជា គឺជាទីតាំងប្រវត្តិសាស្ត្រមួយសម្រាប់ការយល់ដឹង អំពីអតីតភាពដ៏ឈឺចាប់របស់កម្ពុជា ហើយទីតាំងនេះ មានតួនាទីជាសក្សីរស់នៃអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានកើតឡើងក្រោមរបបខ្មែរក្រហម។...
ភ្នំពេញ៖ សាស្រ្តាចារ្យ និងសិស្សនិសិ្សតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានថ្លែងស្រុះគ្នាថាមានមោទនភាព និងពេញចិត្តដែលរាជរដ្ឋាភិបាលបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ លោក ទី វិសាលសិទ្ធិ គ្រូបច្ចេកទេសជំនាញអេឡិចត្រូនិចនៃវិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានថ្លែងដោយមោទនភាពថា...
ភ្នំពេញ៖ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្តាំផ្ញើដល់មន្ត្រី គ.ជ.ប ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្លាំង ចំពោះព័ត៌មាននានាដែលខ្លួនទទួលបាន និងចែកចាយបន្ត ដើម្បីលើកកម្ពស់តម្លាភាពនៃការផ្សព្វផ្សាយព័ត៌មាន និងលុបបំបាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជាពិសេស ចំពោះការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងដំណើរការបោះឆ្នោត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានការកើនឡើងខ្លាំង ដែលអាចបង្កជាការគំរាមកំហែងថ្មី និងគួរឱ្យព្រួយបារម្ភ ទាំងមុនពេល ក្នុងពេល...