ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានអញ្ជើញស្តាប់បទបង្ហាញ ស្តីពី វឌ្ឍនភាព នៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ (ឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង)។ យោងតាមសេចក្តីប្រកាសព័ត៌មាន, លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យបន្តពង្រឹងការអប់រំកាយ និងកីឡា ទាំងក្នុងសាលារៀន និងក្រៅសាលារៀន ស្របតាមគោលការណ៍ណែនាំរបស់ក្រសួង។ ក្នុងពីធីបិទសិក្ខាសាលាបូកសរុបលទ្ធផល វាយតម្លៃ និងរៀបចំរបាយការណ៍អនុវិស័យអប់រំកាយ និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ នៅថ្ងៃទី៤...
ពោធិ៍សាត់÷ក្រុមហ៊ុនផលិតមីជាតិបានប្រារព្ធឡើងនៅសាលាបឋម សិក្សា ពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ កម្មវិធីមនុស្សធម៌ដ៏មានអត្ថន័យនេះ គឺជាគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនផលិតមីជាតិ ដែលមានគោលបំណងចម្បងក្នុងការជួយលើកកម្ពស់វិស័យអប់រំ និងផ្តល់កម្លាំងចិត្តដល់សិស្សានុសិស្ស ជាពិសេសកុមារដែលជាទំពាំងស្នងឫសគល់របស់ជាតិ។ លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ ក៍បានកោតសរសើរចំពោះក្រុមហ៊ុនមីជាតិ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី សាលារៀន ក្នុងការផ្តល់ជូននូវសម្ភារៈសិក្សាជាច្រើន រួមមានកាតាប សៀវភៅ...
ពោធិ៍សាត់÷ រដ្ឋបាលស្រុកកណ្តៀង សូមធ្វើការណែនាំដល់ បងប្អូនប្រជាកសិករទាំងអស់ ក្នុងភូមិសាស្ត្រស្រុកកណ្តៀង ដែលបាននឹងកំពុងបង្កបង្កើនផលស្រូវប្រដេញទឹក និងស្រូវរដូវប្រាំង សម្រាប់ឆ្នាំ២០២៥-២០២៦ និងឆ្នាំបន្តបន្ទាប់នាពេលខាងមុខ ដូចខាងក្រោម៖ ១-សូមបងប្អូនប្រជាកសិករទាំងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវប្រាំងលើកទី២ បន្ទាប់ពី បងប្អូនប្រមូលផលរួចរាល់នៅចន្លោះខែធ្នូ ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ ជាដាច់ខាត។ ២-សូមបងប្អូនប្រជាកសិករយកចិត្តទុកដាក់ ក្នុងការរក្សាទឹកទុក និងគ្រប់គ្រងទឹកនៅតាមបឹងបួរ ស្រះសហគមន៍...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្ដ នៅមន្ទីរផែនការខេត្តកំពង់ចាម ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីចូលរួមសម្រេចបាននូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ បានរៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង កាបរទេសខ្មែរ និងលោក ឡេ ហើយជុង រដ្ឋមន្រ្តីក្រសួង ការបរទេស វៀតណាម នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ តែងតាំងមុខតំណែងលោក ញ៉ែម សំអឿន ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេល១០ខែ នៃឆ្នាំ ២០២៥ នេះ មានប្រជាពលរដ្ឋជាច្រើនជាតិសាសន៍ បានធ្វើដំណើរតាមផ្លូវអាកាស ចូលមកព្រះរាជាណាចក្រកម្ពុជា ជាង៥លាននាក់ ។ យោងតាមសារលិខិតក្នុង ឱកាសទិវាជាតិអាកាសចរណ៍ស៊ីវិលលើកទី១ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ សម្តេច...
ភ្នំពេញ ៖ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ស្អែក និងខានស្អែកនេះហើយ ដោយនាំយក ឱកាសការងាររាប់ម៉ឺនកន្លែង និងមានជាច្រើនវិស័យ ជូនបងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៥...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានមានប្រសាសន៍ថា ក្នុងឱកាសដ៏វិសេសវិសាល ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ក្លាយជាសមាជិក សមាគត (membre associé) នៃបណ្ឌិតសភាវិទ្យាសាស្ត្រ ឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង គឺបានធ្វើឱ្យព្រះរាជកិត្តិនាមរបស់ព្រះអង្គ កាន់តែល្បីសុសសាយ រន្ទឺបន្ថែមទៀត ។...