ញូវយ៉ក៖ កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដា នឹងចាប់ផ្តើមឡើងវិញភ្លាមៗ បន្ទាប់ពីការលុបចោលពន្ធលើសេវាឌីជីថល (DST) របស់ប្រទេសកាណាដា។ លោក Hassett បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឱ្យនាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney “ដកពន្ធ DST” នៅក្នុងកិច្ចប្រជុំក្រុមប្រទេសទាំង៧ (G7) នៅប្រទេសកាណាដា កាលពីដើមខែនេះ។...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារការ វាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ ចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែមិថុនា បានកើនឡើងដល់ ៩៣៥ នាក់ ក្នុងនោះមានកុមារ ៣៨ នាក់ និងស្ត្រី ១៣២ នាក់ ។ ដោយលើកឡើងពីតួលេខពីអង្គការវេជ្ជសាស្ត្រច្បាប់អ៊ីរ៉ង់...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនាពេលថ្មីៗនេះទៅលើពន្ធនាគារ Evin ក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ បានកើនឡើងដល់ ៧៩នាក់ហើយ។ ទីភ្នាក់ងារ Tasnim បានដកស្រង់សម្តីអ្នកនាំពាក្យតុលាការអ៊ីរ៉ង់លោក Asghar Jahangir បានឲ្យដឹងថា ជនរងគ្រោះនៃការវាយប្រហារកាលពីថ្ងៃទី២៣ ខែមិថុនា រួមមានសមាជិកគ្រួសារ បុគ្គលិកពន្ធនាគារ អ្នកទោស និងអ្នករស់នៅក្នុងអគារនៅក្បែរនោះ។...
ម៉ូស្គូ៖ ទីក្រុងមូស្គូ បានសម្រេចចិត្តដាក់កំហិតទៅវិញទៅមក លើប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបចំនួន ១៥ ដែលប្រតិបត្តិការក្នុងប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីមួយចំនួន។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅក្នុងវិធានការប្រឆាំងនឹងការរឹតបន្តឹងចុងក្រោយរបស់សហភាពអឺរ៉ុប លើការបោះពុម្ពផ្សាយ និងបណ្តាញព័ត៌មានរុស្ស៊ីចំនួន៨ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហភាពអឺរ៉ុបជាផ្នែកមួយនៃអ្វីដែលគេហៅថាកញ្ចប់ទណ្ឌកម្មទី១៦ នៅក្នុងខែកុម្ភៈឆ្នាំនេះ ភាគីរុស្ស៊ី បានសម្រេចចិត្តដាក់កំហិតប្រឆាំងនៅក្នុងទឹកដីរបស់ខ្លួន ចំពោះធនធានគេហទំព័ររបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ១៥ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត”។ ក្រសួងបានបន្ថែមថា “ប្រសិនបើការរឹតបន្តឹងទាំងនេះដាក់លើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងបណ្តាញព័ត៌មានត្រូវបានដកចេញ...
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នឹងទទួលជួបលោក ទ្រី ស៊ីថេង នៅថ្ងៃស្អែក ទី៣ កក្កដា ដើម្បីជួយរកដំណោះស្រាយ ។ នេះបើតាមហ្វេសប៊ុកក្រសួងកសិកម្ម ។ បើតាមរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានសហការជាមួយក្រុមហ៊ុនជប៉ុន GOMI RECYCLE110 CO., LTD ដើម្បីឧបត្ថម្ភការសិក្សាដល់សិស្ស-និស្សិតក្រីក្រ នៅតាមសាលាជន បទដាច់ស្រយាល ។ កិច្ចសហប្រតិបត្តិការនេះ កើតចេញពីជំនួបរវាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក...
ភ្នំពេញ ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឡើយ។ រដ្ឋបាលព្រៃឈើ បានលើកឡើងបែបនេះ បន្ទាប់ពីថ្មីៗនេះ មានបណ្តាញសារព័ត៌មានជាច្រើន បានសរសេរមាតិកាពាក់ព័ន្ធនឹងដំរីឈ្មោះ ឡាក់គី...
ឆេះរោងចក្រផលិត ក្រដាសអនាម័យ នៅខេត្ត Saraburi ប្រទេសថៃ ស្លាប់បុគ្គលិក ៨នាក់ អំពើហឹង្សារវាងក្រុមឈ្មួញ គ្រឿងញៀនដ៏មានឥទ្ធិពល នៅប្រទេសម៉ិកស៊ិក បណ្តាលឲ្យមនុស្ស ២០ នាក់ស្លាប់ ក្នុងនោះមានសាកសព ៤ នាក់ត្រូវបានគេកាត់ក្បាល Breaking News: ៖ តុលាការធម្មនុញ្ញ របស់ប្រទេសថៃ សម្រេចព្យួរនាយករដ្ឋមន្ត្រី...
៦ខែ ឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជាង ២៦លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ សម្តេចធិបតី ជួបជាមួយសមាជិកដ៏សំខាន់ ក្នុងក្រុមទីប្រឹក្សាច្បាប់ ដេីម្បីពិភាក្សាលើការបន្តនីតិវិធី ក្នុងការប្ដឹង ICJ សម្តេចតេជោ ៖ បើថៃនៅតែរំលោភបំពានកម្ពុជា គឺយើងប្រើសិទ្ធិ ការពារវាយបកវិញហើយ សម្តេចធិបតី ផ្តាំឱ្យថៃ បញ្ឈប់សកម្មភាពយកកម្ពុជា ធ្វើជាប៉ាវសាក់...
ភ្នំពេញ៖ នៅថ្ងៃទី១ ខែកក្កដា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា”។ លោក ជា វ៉ាន់ដេត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានគូសបញ្ជាក់ថាការវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា ដែលសហការរៀបចំដោយអង្គការយូណេស្កូនិងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ពិតជាបានអនុវត្តចំពេលវេលា និងមានការពិនិត្យគ្រប់ទិដ្ឋភាពនិងក្លាយជាមូលដ្ឋានច្បាស់លាស់សម្រាប់ការរៀបចំនិងកែសម្រួលសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ឱ្យកាន់តែឆ្លើយតបនឹងតថភាពពិតប្រាកដ។ បន្ថែមលើនេះ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័នវាយតម្លៃអំពីកម្រិតហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងករណីប្រើប្រាស់នីមួយៗក្នុងវិស័យខ្លួន ដើម្បីជ្រើសរើសវិធានការឆ្លើយតបដែលសមស្រប...