ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានទិសដៅចរាចរ តាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ...
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា សាធារណរដ្ឋអាល់ហ្សេរី នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ទេសចរណ៍ និងទេសចរណ៍អន្តរជាតិ លើកទី២៤ (The 24th International Tourism and Travel Exhibition – SITEV) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍អាល់ហ្សេរី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អាជីវកម្មរបស់ក្រុមហ៊ុន VINCI Airports នៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសរួមចំណែក ដល់ការជំរុញ កំណើនភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជា ។ ការថ្លែងរបស់សម្តេចធិបតីខាងលេីនេះ ធ្វេីឡេីងក្នុងឱកាសអនុញ្ញាតឱ្យ លោក...
បរទេស ៖ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំង នឹងអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីទឹកដីប៉ាឡេស្ទីន ដែលកំពុងកាន់កាប់គឺ លោកស្រី Francesca Albanese ដែលបានថ្កោលទោសសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅលើ X កាលពីថ្ងៃពុធ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា កម្ពុជា បាននិងកំពុងពង្រឹងភាពជាម្ចាស់លើការតាក់តែងច្បាប់ ដោយខ្លួនឯង ដើម្បីខ្លួនឯង ជាមួយការធានាបាននូវសង្គតិភាព និងសមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃជាសកល។ ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល” នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតីបានលើកឡើងថា កម្ពុជាបានផ្លាស់ប្តូរពីការពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ស្ទើរតែទាំងស្រុង...
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានលេីកឡេីង កម្ពុជា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបញ្ចៀសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច។ នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយ ស្តីពី “ការបង្កើនភាពធន់ម៉ាក្រូសេដ្ឋកិច្ច...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ លោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកថា ទោះបីជាជម្លោះព្រំដែនកម្ពុជា-ថៃ បានអូសបន្លាយជិត២ខែកន្លងមកក៏ដោយ ប៉ុន្តែគោលជំហររបស់កម្ពុជាមិនបោះបង់ចោលឡើយនូវយន្តការ ដោះស្រាយតាមតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោក Martin...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានប្រមូល និងដឹកជញ្ជូនសំរាមបានល្អ ធ្វើឱ្យទីក្រុងមានសោភណ្ឌភាព រួមទាំងការងារស្តារប្រឡាយ លូ ស្តារព្រែករំដោះទឹកបានលឿន បានកាត់បន្ថយនូវការលិចលង់ លំនៅដ្ឋានប្រជាពលរដ្ឋ ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្កើតឱ្យមានផ្លូវថ្មើរជើង Walk Street ដែលទទួលបានការគាំទ្រ និងពេញនិយមពីភ្ញៀវជាតិនិងអន្តរជាតិ។ ស្របគ្នានឹងការកោតសរសើរលើកិច្ចការខាងលើនេះ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ពន្ធ ៥០ ភាគរយលើទង់ដែង ដែលលោកបានប្រកាសកាលពីដើមសប្តាហ៍នេះ នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា។ លោក ត្រាំ បានសរសេរនៅក្នុងសារបង្ហោះនៅលើបណ្ដាញ Truth Social របស់លោកថា “ខ្ញុំកំពុងប្រកាសពន្ធ ៥០% លើទង់ដែង...
សេអ៊ូល៖ អ្នកនាំពាក្យក្រុមប្រឹក្សាពិសេសបានឲ្យដឹងថា តុលាការរបស់ប្រទេសកូរ៉េខាងត្បូង បានចេញដីកាឃុំខ្លួនអតីតប្រធានាធិបតីលោក Yoon Suk-yeol ដែលត្រូវបានស្វែងរកដោយទីប្រឹក្សាពិសេស ដែលស៊ើបអង្កេតការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។ តុលាការក្រុងសេអ៊ូល បានទទួលយកសំណើចេញពីលោក Cho Eun-suk ទីប្រឹក្សាឯករាជ្យដឹកនាំការស៊ើបអង្កេតលើការបះបោររបស់លោក Yoon និងការចោទប្រកាន់ផ្សេងទៀតដោយថា លោក Yoon មានការភ័យខ្លាចក្នុងការបំផ្លាញភស្តុតាង។ អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ការចោទប្រកាន់ដែលបញ្ជាក់ក្នុងដីការួមមានការរារាំងយុត្តិធម៌ ការរំលោភអំណាច និងការសរសេរឯកសារផ្លូវការក្លែងក្លាយ។...