ភ្នំពេញ៖ ករណីល្បែងស៊ីសងខុសច្បាប់ទាំងបែបប្រពៃណី រួមមាន៖ បៀរ អាប៉ោង ជល់មាន់ កន្ទុយលេខ និងល្បែងស៊ីសងបែបទំនើបផ្សេងទៀត តាមមធ្យោបាយអនឡាញ ដូចជាឆ្នោតឡូតូ ភ្នាល់បាល់ និងល្បែងហ្គេមតាមទូរសព្ទ ដែលអាចមានក្រុមយុវជនផ្ដុំគ្នាលេងជាដើម នៅតែជាប្រធានបទដែល លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ពីភាពចាំបាច់នៃការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋ បន្ថែមលើការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរ និងកងកម្លាំងតាមមូលដ្ឋាន។ ក្នុងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសទៅលើរដ្ឋអាជ្ញាអ៊ីស្រាអែល ជុំវិញការកាត់ក្តីអំពើពុករលួយរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ លោក ដូណាល់ ត្រាំ បានសរសេរឲ្យដឹងនៅក្នុងការបង្ហោះនៅលើវេទិកា Truth Social របស់លោកថា “សហរដ្ឋអាមេរិក ចំណាយរាប់ពាន់លានដុល្លាក្នុងមួយឆ្នាំ ច្រើនជាងប្រទេសដទៃទៀត ដើម្បីការពារ និងគាំទ្រអ៊ីស្រាអែល។...
ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ទទួលសៀវភៅសរុបចំនួន ១០៤ ក្បាល,មានចំនួន៧ចំណងជើងពីសមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ ដើម្បីយកមកតម្កល់ទុកនៅក្នុងបណ្ណាល័យ ARDB សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សាធារណជន ហើយពិធីប្រគល់ទទួលនេះ មានការចូលរួមពីលោក ទូច គីមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ ក្នុងប្រកាសរបស់ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានកំណត់ឲ្យវរសេនីយ៍ឯក ឈឹម រត្ថា ត្រូវបង្ហាញមុខរៀងរាល់ម៉ោងធ្វើការ...
កំពង់ស្ពឺ៖ អបអរសាទរ ពលករខ្មែរ ដែលទើបត្រឡប់ ពីប្រទេសថៃចំនួន ១០៤រូប ទទួលបានការងារធ្វើភ្លាមៗ នៅខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួល ពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ បងប្អូនពលករខ្មែរទាំង១០៤នេះ បានចូលធ្វើការក្នុងក្រុមហ៊ុនហ្សេងបួ ហ៊្វូតវែរ សាន់ស៊ីង ក្រុមហ៊ុនជីងយុនស៊ីវ និងក្រុមហ៊ុនបេសវីនជាដើម។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ ម៉ាស៊ីនតេស្តខ្សែដីបង្កប់ ក្នុងគ្រឹះបង្គោលខ្សែបញ្ជូន ចំនួន 01 Set (កញ្ចប់លេខ6) ជូនអង្គភាពខ្សែបញ្ជូន នៃ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាស ឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ ម៉ាស៊ីនតេស្តចំនួន ០3 មុខ (កញ្ចប់លេខ០៩) ជូន អង្គភាពរោងជាងជួសជុល នៃ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន /សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃ ជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការងារចាក់បេតុងទីធ្លា ផ្នែកខាងមុខឃ្លាំង នាយកដ្ឋានបញ្ជូនអគ្គិសនី ចំនួន 2,500m² នៅអនុស្ថានីយ អគ្គិសនីព្រៃទទឹង...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង ចំនួន ៣ខ្សែ ប្រវែងសរុប៤១,១០គីឡូម៉ែត្រ ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃអាទិត្យ ដើម្បីដកប្រទេសអ៊ុយក្រែន ចេញពីអនុសញ្ញាអូតាវ៉ា ដែលជាសន្ធិសញ្ញាអន្តរជាតិ ដែលហាមឃាត់ការប្រើប្រាស់គ្រាប់មីន ប្រឆាំងមនុស្សជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រឹត្យនេះអនុម័តការ សម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ ដើម្បីដកខ្លួនចេញពីសន្ធិសញ្ញា “ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពអ៊ុយក្រែន” ។ សមាជិកសភាអ៊ុយក្រែន លោក...