ប៉េកាំង៖ ប្រទេសចិន គ្រោងនឹងអញ្ជើញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យចូលរួមក្បួនដង្ហែយោធា ដែលគ្រោងធ្វើនៅថ្ងៃទី ៣ ខែកញ្ញា នៅទីលានធានអានមេន ទីក្រុងប៉េកាំង ដើម្បីប្រារព្ធខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។ ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកបានស្នើ ឱ្យប្រធានាធិបតីចិនលោក ស៊ី ជីនពីង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា លោកមិនមានគម្រោងដកពន្ធលើរថយន្តដ៏ច្រើនសន្ធឹកសន្ធាប់ ដែលដាក់លើប្រទេសជប៉ុននោះទេ ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងរបស់ខ្លួន បានសម្តែងនៅក្នុងការចរចា ដែលជាប់គាំងនៅពេលនេះក៏ដោយ។ លោក ត្រាំ បានឲ្យដឹងថារដ្ឋបាលរបស់លោកបានត្រៀមខ្លួនជាស្រេច ដើម្បីផ្ញើលិខិតជាឯកតោភាគី “ចាប់ផ្តើមឆាប់ៗនេះ” ទៅប្រទេសជប៉ុន និងដៃគូពាណិជ្ជកម្មជាច្រើនទៀត ដែលជូនដំណឹងដល់ពួកគេអំពីអត្រាពន្ធ សម្រាប់ការនាំចេញរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក។ ការបញ្ជាក់ជាថ្មីរបស់លោក ត្រាំ អំពីជំហររបស់លោកកើតឡើង...
ភ្នំពេញ៖ ហាង Mixue Ice Cream & Tea សាខា Camko City បានបើកសម្ពោធជាផ្លូវការហើយ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងលោកស្រី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ រួមគ្នាបង្ការទប់ស្កាត់និងកាត់ផ្ដាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា និងបានដុតកម្ទេចគ្រឿងញៀន ជាង ៤៣២ គីឡូក្រាម ។ វិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណ ចំការកៅស៊ូចំការអណ្ដូង...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT កងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ថាIDF បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានជោគជ័យសម្លាប់ បានបុរសម្នាក់ដែលមានឈ្មោះថា Hakham Muhammad Issa Al-Issa ដែលត្រូវបានពិពណ៌នាថា ជាសហស្ថាបនិកម្នាក់នៃក្រុមហាម៉ាស់ និងជាមេក្លោងនៃការលុកលុយ ដ៏ប្រល័យកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។ ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានធ្វើឱ្យមនុស្សប្រហែល ១២០០ នាក់បានស្លាប់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសឥណ្ឌាបានច្រានចោលការចោទប្រកាន់របស់ប៉ាគីស្ថានថា ខ្លួននៅពីក្រោយការវាយប្រហារ ភេរវកម្មដ៏សាហាវនៅសង្កាត់ North Waziristan កាលមុននេះបន្តិច ដោយហៅការអះអាងនេះថា មិនពិត និងចងគំនុំប៉ុណ្ណោះ ។ ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីទីក្រុងអ៊ីស្លាម៉ាបាដ បានចោទប្រកាន់ទីក្រុងញូវដែលីថា បានឧបត្ថម្ភភេរវកម្មបន្ទាប់ពីការ វាយប្រហារកាលពីព្រឹកថ្ងៃសៅរ៍នៅក្នុងខេត្ត Khyber Pakhtunkhwa...
បរទេស៖ បុគ្គលិកពន្ធនាគាររាប់សិបនាក់ អ្នកទោសពីរនាក់ និង អ្នកនៅក្បែរនោះម្នាក់ គឺស្ថិតក្នុងចំណោមជនរងគ្រោះ នៃការវាយប្រហាររបស់អ៊ីស្រាអែល កាលពីសប្តាហ៍មុនទៅលើពន្ធនាគារ Evin នៃទីក្រុង Tehran ដែលជាកន្លែងដ៏ល្បីល្បាញ មួយដែលអ្នកទោសនយោបាយ និងអ្នកប្រឆាំងជាច្រើនត្រូវបានឃុំខ្លួន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារនេះ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់មន្រ្តីសុខាភិបាល ខេត្តព្រះវិហារ ពិនិត្យបន្ថែម និងគ្រប់ជ្រុងជ្រោយ លើកិច្ចការរៀបចំផែនការ យុទ្ធសាស្រ្តសុខាភិបាល ជាពិសេសជាប់ព្រំដែនថៃ ។ ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃ២៩ មិថុនាសាស្រ្តាចារ្យ ឈាង...
ភ្នំពេញ៖ នៅថ្ងៃទីចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនមីគោកអ៉ីនដូមី (Indomie Cambodia) បានបន្តបំពេញបេសកកម្មសង្គមរបស់ខ្លួន ដោយឧបត្ថម្ភ មីចំនួនសរុប ១០០ កេស ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ សម្រាប់ផ្គត់ផ្គង់កងទ័ពកម្ពុជាតាមព្រំដែន ដែលកំពុងបំពេញបេសកកម្មដ៏សំខាន់នៃការពារប្រទេសជាតិតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។ ក្នុងពេលប្រគល់ឧបភោគបរិភោគនេះ បានធ្វើឡើងដោយមានការចូលរួមពីសំណាក់ លោក ស៊ិន ចន្ថា តំណាងអោយ...
ព្រៃវែង ៖ ពីវេទិកាធិបតី នៃពិធីប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានរំលេចអំពីវីរភាព សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងភាពអង់អាចប្រតិភានរបស់...