បរទេស ៖ លោកនាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល និងលោក ឯកនីទី នីទីថានប្រាផាស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៅថ្ងៃព្រហស្បតិ៍ បានការពាររូបថត ដែលកំពុងបែកធ្លាយ តាមអ៊ិនធ័រណិត ជាមួយអ្នកជំនួញអាហ្វ្រិកខាងត្បូងម្នាក់ ដែលសង្ស័យថា ពាក់ព័ន្ធនឹងបណ្តាញឆបោក ឆ្លងដែនដ៏ធំមួយ ខណៈដែលរដ្ឋាភិបាល កំពុងប្រឈមមុខនឹងសម្ពាធ នយោបាយកាន់តែខ្លាំងឡើង ជុំវិញការដោះស្រាយទឹកជំនន់ធ្ងន់ធ្ងរ នៅភាគខាងត្បូងប្រទេសថៃ។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ការបង្កើនបរិមាណស្នាដៃតែងនិពន្ធ ពង្រឹ ងនិងលើកកម្ពស់គុណភាព ព្រមទាំងពង្រឹងក្រមសីលធម៌ និងអត្ថន័យ អត្ថរូប អត្ថរសនៃអត្ថបទនិពន្ធ សំដៅការពារគុណតម្លៃដើម នៃអក្សរសាស្ត្រ វប្បធម៌ ប្រពៃណីជាតិ។ តាមរយៈសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ ក្រោយពីមានសេចក្តីរាយការណ៍ ពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រសួងបរិស្ថាន នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានចាត់មន្រ្តីជំនាញចុះត្រួតពិនិត្យនៅទីតាំងក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. មានទីតាំងស្ថិតនៅឃុំខ្លុងពពក ឃុំជៀប ឃុំអភិវឌ្ឍ និង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹង ចាប់ផ្តើមទម្លាក់គ្រាប់បែកក្នុងពេលឆាប់ៗនេះ លើគោលដៅក្រុមជួញ ដូរគ្រឿងញៀន ដែលត្រូវបានចោទប្រកាន់នៅលើដី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ការប្រកាសនេះធ្វើឡើង ចំពេលដែលមានការបង្កើន កម្លាំងយោធាអាមេរិកដ៏ធំមួយនៅការីប៊ីន...
មូស្គូ៖ ប្រាក់ចំណូលប្រេង និងឧស្ម័នរបស់រុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែវិច្ឆិកា ដោយធ្លាក់ចុះ ៣៣,៨ ភាគរយធៀបនឹងឆ្នាំមុន មកត្រឹម ៥៣០,៩ ពាន់លាន រូប្លែ ប្រហែល (៦,៨ ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ី។ យោងតាមការគណនាដោយផ្អែកលើទិន្នន័យ ដែលចេញផ្សាយដោយក្រសួង ហិរញ្ញវត្ថុរុស្ស៊ី បានឲ្យដឹងថា ប្រាក់ចំណូលប្រេង...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន បានឲ្យដឹងថា គោលការណ៍ចិនតែមួយ គឺជាមូលដ្ឋានគ្រឹះនយោបាយ និងជាតម្រូវការជាមុន ជាមូលដ្ឋាននៃទំនាក់ទំនងចិន-ហុងឌូរ៉ាស ការរីកចម្រើន នៃទំនាក់ទំនងទ្វេភាគី គឺស្ថិតនៅក្នុងផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ប្រទេស និងប្រជាជនទាំងពីរ ហើយចលនាបំបែកខ្លួន ដើម្បីឯករាជ្យភាពរបស់តៃវ៉ាន់ នឹងត្រូវបរាជ័យ។ ការកត់សម្គាល់របស់លោក លីន នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃបានកើតឡើងបន្ទាប់ពីមន្ត្រីម្នាក់មកពីតៃវ៉ាន់...
បរទេស ៖ ទំព័រផ្លូវការ SEA Games 2025 ចេញមុខសុំទោស បន្ទាប់ពីមានកំហុសធំៗ បង្កឲ្យមានប្រតិកម្ម លើអ៊ីនធឺណិត ។ បន្ទាប់ពីទំព័រផ្លូវការ សម្រាប់ស៊ីហ្គេមលើកទី៣៣ ប្រឈមមុខនឹងការរិះគន់ យ៉ាងធ្ងន់ធ្ងរ លើអ៊ីនធឺណិត រាប់ចាប់ពីទង់ជាតិមិនត្រឹមត្រូវ កាលវិភាគពិបាកមើល រហូតដល់ផ្ទាំងផ្សព្វផ្សាយ សម្រាប់ការរត់និម្មិត ដែលបានបង្កើត ដោយប្រើ...
ភ្នំពេញ ៖ នៅថ្ងៃ៤ ខែធ្នូ ឆ្នាំ២០២៥ មន្រ្តីជំនាញ អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានសហការជាមួយ អាជ្ញាធរខេត្តកំពង់ឆ្នាំង និងមន្រ្តីពាក់ព័ន្ធ ចុះត្រួតពិនិត្យ ទប់ស្កាត់ការបំពុល តំបន់ទឹកសារធារណៈនៅក្នុងភូមិសាស្រ្ត ខ្លុងពពក ឃុំជាប និងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ករសណីសង្ស័យមានការបំពុលបរិស្ថានដែលបានធ្វើឱ្យងាប់ត្រីនៅតាមអូរធម្មជាតិទឹកអូរឫស្សី ដែលជាដៃអូរភ្ជាប់ទៅស្ទឹងជ្រាប ក្នុងភូម៨សាស្រ្តខេត្តកំពង់ឆ្នាំង។...
នាព្រឹកថ្ងៃទី៤ ខែធ្នូ លោកស្រីPeng Liyuan ភរិយារបស់លោកស៊ី ជីនភីងឞ្រធានរដ្ឋចិនជាមួយ លោកស្រី Brigitte Marie-Claude Trogneux ភរិយារបស់ប្រធានាធិបតីបារាំង ដែលបានអមដំណើរលោក Emmanuel Macron ប្រធានាធិបតីបារាំងមកកាន់ប្រទេសចិនដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនបានអញ្ជើញទៅទស្សនារោងមហោស្រពសិល្បៈប្រជាជនប៉េកាំង។ លោកស្រី Peng Liyuan បានថ្លែងថា នៅពេលសិល្បករល្ខោនចិនគ្រប់ជំនាន់ធ្វើការច្នៃប្រឌិតខាងស្នាដៃសិល្បៈ តែងតែប្រកាន់ខ្ជាប់ការផ្សព្វផ្សាយនិងបន្តវេនវប្បធម៌ប្រពៃណីដ៏ល្អផូរផង់នៃប្រជាជាតិចិន និងយកចិត្តទុកដាក់លើការរៀនសូត្រពីវិធីសាស្ត្រ...
ទាក់ទិននឹងការណីដែលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើច្បាប់ដោយបង្គាប់ឱ្យវាយតម្លៃតាមពេលកំណត់អំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ ព្រមទាំងស្វែងរកវិធានការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងមួយនេះ។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៣ ខែធ្នូ ថាប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការ ដែលសហរដ្ឋអាមេរិកធ្វើការប្រាស្រ័យទាក់ទងផ្លូវការ ជាមួយតំបន់តៃវ៉ាន់នៃប្រទេសចិននោះតាមទម្រង់ណាក្តី ចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកត្រូវដោះស្រាយបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ដោយប្រុងប្រយ័ត្ន កុំបញ្ជូលសញ្ញាខុសឆ្គងណាមួយចំពោះកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ។ លោក Lin Jian បានសង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ជាខ្សែបន្ទាត់ក្រហមទី១ដែលមិនអាចបំពានបានរវាងទំនាក់ទំនងចិននិងអាមេរិក គោលនយោបាយចិនមួយគឺជាមូលដ្ឋានគ្រឹះនៃនយោបាយនៃទំនាក់ទំនងចិននិងអាមេរិក៕