នៅព្រឹកថ្ងៃទី៤ ខែធ្នូ នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិននិងលោកEmmanuel Macronប្រធានាធិបតីបារាំងបានអញ្ជើញធ្វើជាសហអធិបតីក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនចិន-បារាំងលើកទី៧ ព្រមនិងថ្លែងសុន្ទរកថា។ លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាការចាប់ផ្តើមនៃ ៦០ ឆ្នាំថ្មីមួយទៀតនៃទំនាក់ទំនងចិន-បារាំង។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានត្រូវពង្រីកជាបន្តបន្ទាប់ និងមានភាពធន់កាន់តែខ្លាំងឡើងៗ។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ...
លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងបារាំង គឺជាប្រទេសធំដែលមានឯករាជ្យនិងស្វ័យភាព ដែលមានចក្ខុវិស័យវែងឆ្ងាយ និងមានទំនួលខុសត្រូវ ព្រមទាំងជាកម្លាំងប្រកបដោយលក្ខណៈស្ថាបនាសម្រាប់ជំរុញពិភពលោកពហុប៉ូល និងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់មនុស្សជាតិ។ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសបារាំង ដោយផ្តោតជានិច្ចលើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ និងផលប្រយោជន៍រយៈពេលវែងរបស់សហគមន៍អន្តរជាតិ ប្រកាន់ខ្ជាប់នូវការសន្ទនាដោយស្មើភាពគ្នា និងកិច្ចសហប្រតិបត្តិការនិងបើកចំហ សំដៅធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងបារាំងអាចឈានទៅមុខដោយកាន់តែនឹងនរ និងប្រសើរឡើងនៅក្នុងខណៈពេល ៦០ ឆ្នាំថ្មីមួយទៀត ដើម្បីបង្ហាញយ៉ាងពេញលេញនូវតម្លៃជាយុទ្ធសាស្ត្រ...
កំពង់ស្ពឺ៖ ដោយមានការយកចិត្តទុក្ខដាក់ និងគិតគូពីសុវត្ថិភាព នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថ ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសុវត្តិភាពជូន លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា...
ភ្នំពេញ ៖ បងប្អូនពលករខ្មែរ និងនិស្សិតខ្មែរ នៅកូរ៉េនឹងប្រកួតបាល់ទាត់ ពានរង្វាន់សប្បុរសធម៌ ដើម្បីរៃអង្គាសថវិកា ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅកីឡដ្ឋាន ជីនឆុន ស្ព័តថោន ក្រោមការសហការរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ។ ការប្រកួតនេះ មានការចូលរួមពីក្រុមបាល់ទាត់ចំនួន ៨ក្រុម...
ភ្នំពេញ ៖ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាដែលតំណាងឱ្យកម្មករប្រមាណ៧ម៉ឺននាក់នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សូមទាក់ទង ឬប្តឹងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រសិនបើជួបបញ្ហាផ្សេងៗ នៅកន្លែងការងារ ឬមានការប្រើប្រាស់ ភាសាមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងអន្តរគមន៍ដោះស្រាយបានទាន់ពេលវេលា...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបលោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពី គម្រោងសម្បូរត្រី (SAMBO TRIEI Program)។ គម្រោងនេះ មានគោលបំណង...
បរទេស៖ មិនដូចគណៈកម្មការអឺរ៉ុប (EC) មុនៗទេ គណៈកម្មការបច្ចុប្បន្នមានឆន្ទៈនយោបាយពិតប្រាកដក្នុងការពង្រីកសហភាពអឺរ៉ុប នេះបើយោងតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីក្រូអាតលោក Andrej Plenkovic នៅក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុង Zagreb កាលពីថ្ងៃពុធ។ យោងតាមគេហទំព័ររបស់រដ្ឋាភិបាលក្រូអាតលោក Plenkovic បានប្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទីពីររបស់ប្រទេសក្រូអាតថា ក្នុងអំឡុងពេលអាណត្តិរបស់ EC មុនៗ លោកមិនមានអារម្មណ៍ថាមាន «ឆន្ទៈនយោបាយដ៏ស្មោះត្រង់នៅចំកណ្តាលនយោបាយទីក្រុងព្រុចសែល» ដើម្បីពង្រីកសហភាពអឺរ៉ុបនោះទេ។ លោកបានលើកឡើងថា «លើកនេះយើងអាចមានអារម្មណ៍ថាមានឆន្ទៈនយោបាយនៅក្នុងស្ថាប័នប្រតិបត្តិសហភាពអឺរ៉ុប...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងបេសកជនពិសេសប្រធានាធិបតីអាមេរិក លោក Steve Witkoff បានពិភាក្សាគ្នាអំពីការចូលជាសមាជិកអង្គការណាតូរបស់អ៊ុយក្រែន ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់អ្នកទាំងពីរ នេះបើយោងតាមជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov ។ លោក Ushakov បានលើកឡើងដោយមិនបានបញ្ជាក់លម្អិតថា រុស្ស៊ី និងសហរដ្ឋអាមេរិក បានឈានដល់ការឯកភាពគ្នាមួយ។...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គម្រោងវិនិយោគចំនួន៣៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៦២លានដុល្លារអាម៉េរិកត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ថា «ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៦២លានដុល្លារ...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បុគ្គលិកនាយកដ្ឋានផ្នែកលក់ និងទីផ្សារ និងបុគ្គលិកនាយកដ្ឋានហិរញ្ញប្បទានបៃតង បានចូលរួមដាក់បង្ហាញផលិតផល និងសេវាកម្មរបស់ធនាគារ នៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ឆ្នាំ២០២៥ «ក្រោមមូលបទយុគសម័យថ្មីនៃពាណិជ្ជកម្មស្តីពីការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម។ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានេះ...