ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្ឃឹមថា លោកតា ស៊ុច នឹងជួយដល់ប្រជាជនកម្ពុជា លើវិថីនៃការអប់រំតាមព្រះធម៌ នៃមាគាព្រះពុទ្ធសាសនា។ ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញទទួលស្វាគមន៍ព្រះតេជគុណ លោកតា ស៊ុច នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសង្ឃឹមថា កម្ពុជា និងសហរដ្ឋអាម៉េរិក នឹងបន្តកត់ត្រាភាពជា ដៃគូពោរពេញដោយ ទំនុកចិត្តរវាងគ្នានិងគ្នា ប្រកបដោយវឌ្ឍនភាព និងនវានុវត្តន៍។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជាសហធិបតី រួមជាមួយ...
បរទេស៖ គ្រូបង្រៀនម្នាក់ នៅក្នុងខេត្ត Nong Bua Lam Phu ប្រទេសថៃ ត្រូវបានព្យួរអាជ្ញាប័ណ្ណបង្រៀន បន្ទាប់ពីត្រូវបានចាប់ខ្លួន ពីបទប្រើប្រាស់ថ្នាំមេតំហ្វេតាមីន និងកាន់កាប់អាវុធដែលមិនបានចុះបញ្ជី។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមប្រឹក្សាគ្រូបង្រៀន ប្រទេសថៃបានផ្តួចផ្តើមនីតិវិធីដាក់វិន័យ យ៉ាងធ្ងន់ធ្ងរបំផុត...
បរទេស៖ មន្ត្រីរុស្ស៊ីបាននិយាយថា មេបញ្ជាការរងកង ទ័ពជើងទឹកឧត្តមសេនីយ៍ Mikhail Gudkov ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នា នៅក្នុងតំបន់ព្រំដែននៃខេត្ត Kursk ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃនេះថា “ឧត្តមសេនីយ៍...
ភ្នំពេញ៖ ក្រុមការងារមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកថវិកា ដែលបានមកពីការចូលរួមរបស់ លោកមេបញ្ជាការរង ទទួលជំនាញ ប្រធានមន្ទីរ នាយ-នាយរង និងបងប្អូនមិត្តរួមការងារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៧៩០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារលោកនាយចំណង់ រស់ សុភា សមាជិក ការិយាល័យអប់រំផ្សព្វផ្សាយ...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងការអះអាងនៅចំពោះមុខមន្រ្តីស្ថានទូតអាម៉េរិកថា កម្ពុជាជាដៃគូដ៏ស្មោះស្ម័គ្រ និងជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក ហើយជឿជាក់យ៉ាងមុតមាំថា មិត្តភាពនេះ នឹងបន្តរីកចម្រើនប្រកបដោយភាពរឹងមាំ ជាមួយទិសដៅនិងសារៈសំខាន់ជាយុទ្ធសាស្រ្ត។ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅក្នុងពិធីបុណ្យឯករាជ្យ លើកទី២៤៩របស់សហរដ្ឋអាមេរិក នាល្ងាចថ្ងៃព្រហស្បត្តិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា “អស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមកនេះ ប្រទេសយើងទាំងពីរ...
ឈ្មោះរបស់សម្តេចតេជោ ហ៊ុន សែន ល្បីល្បាញ និងត្រូវបានប្រជាជនគោរព នៅក្នុងប្រទេសទីម័រខាងកើត លោក ទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រលប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំអនុញ្ញាតរដ្ឋមន្ត្រី ឌិត ទីណា ដើម្បីអាចទៅលេងជាមួយឡាក់គី ដូចជាសាច់ញាតិ សម្តេចតេជោ៖ តេជោសែន កើតនៅក្នុងសតវត្សទី២១ អ្នកនាំពាក្យការពារជាតិ៖ ការប៉ះទង្គិចសម្តីរវាងទាហានថៃ-កម្ពុជា នៅប្រាសាទតាមាន់ធំ បង្កឡើងដោយថៃ...
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប...
សហរដ្ឋអាមេរិក ប្រកាសជាផ្លូវការផ្អាក ជំនួយយោធាទាំងអស់ សម្រាប់ប្រទេសអ៊ុយក្រែន ក្រុមហាម៉ាសបន្ទន់ចិត្ត និងអះអាងថា ត្រៀមខ្លួនរួចរាល់ ក្នុងការទទួលយកលក្ខខណ្ឌនានា ដើម្បីបញ្ចប់សង្គ្រាម ទាំងស្រុងនៅហ្គាហ្សា ប្រធានបក្សវៀតណាម ស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយអាមេរិក លោកស្រី Paetongtarn Shinawatra ស្បថចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ បន្ទាប់ពីត្រូវតុលាការព្យួរតំណែងនាយករដ្ឋមន្រ្តី នាវាផ្ទុកយន្តហោះ Shandong របស់ចិន អមជាមួយនឹងនាវាកងទ័ព ៣គ្រឿង...
ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នាថ្ងៃទី៣ កក្កដានេះ លោកErmenegildo Kupa Lopes ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតចប់អាណត្តិ ប្រចាំកម្ពុជា បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះការដឹកនាំដ៏គំរូរបស់សម្តេច ហើយបានកត់សម្គាល់ថាឈ្មោះរបស់សម្តេចគឺល្បីល្បាញ និងត្រូវបានប្រជាជនគោរពនៅក្នុងប្រទេសទីម័រខាងកើត។ បេីតាមអ្នកនាំពាក្យរងក្រសួងការបរទេស បានឲ្យដឹងថា ក្នុងជំនួបនោះទីម័រខាងកើត បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះកម្ពុជា ដែលបានគាំទ្រទីម័រខាងកើត ឱ្យ ក្លាយជាសមាជិកទី១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការយកចិត្តទុកដាក់ក្នុង ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រខាងកើត។ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរជាពិសេសចំពោះការខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូតចាប់តាំងពីខែ មេសា ឆ្នាំ២០២០ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានសម្របសម្រួលដំណើរទស្សនកិច្ចផ្លូវការនាពេលថ្មីៗ នេះ របស់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់ប្រទេសទីម័រខាងកើត ព្រមទាំងបាន ទទួលស្គាល់ពីវឌ្ឍនភាពរបស់ប្រទេសទីម័រខាងកើតឆ្ពោះទៅកាន់ការក្លាយជាសមាជិកអាស៊ានទី១១ ដែលថ្នាក់ដឹកនាំអាស៊ាននឹងធ្វើសេចក្តីសម្រេចចិត្តជាផ្លូវការនៅខែតុលា ឆ្នាំ២០២៥នៅប្រទេសម៉ាឡេស៊ី។ ឯកអគ្គរដ្ឋទូត Lopes បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ កម្ពុជា ចំពោះការដឹកនាំដ៏គំរូរបស់សម្តេចហើយបានកត់សម្គាល់ថា «ឈ្មោះរបស់សម្តេចតេជោគឺល្បីល្បាញ និងត្រូវបានប្រជាជនគោរពនៅក្នុងប្រទេសទីម័រខាងកើត» ។ ឧបនាយករដ្ឋមន្ត្រីបានធានាចំពោះឯកអគ្គរដ្ឋទូតថា ឯកអគ្គរដ្ឋទូតទីម័រខាង កើតដែលនឹងមកកាន់តួនាទីបន្ទាប់ នឹងទទួលបានកិច្ចសហប្រតិបត្តិការ និងការគាំទ្រដូចគ្នា៕