សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ព្រំដែន របស់ប្រទេសកម្ពុជា គឺបិទជាអចិន្ត្រៃយ៍តែម្តង បើចង់បើកវិញ គឺត្រូវតែបើកទាំងអស់ព្រមគ្នា ។ នាឱកាសអញ្ជើញជាអធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាព សហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Fars បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីសមាជិកសភា Mohammad Manan Raisi មកពីខេត្ត Qom ដែលជាកន្លែង ផលិតនុយក្លេអ៊ែរថា ទីតាំងនុយក្លេអ៊ែរ Fordow របស់អ៊ីរ៉ង់មិនទទួលរង ការខូចខាតធ្ងន់ធ្ងរ ណាមួយនៅក្នុងការវាយប្រហារដែលធ្វើឡើង ដោយសហរដ្ឋអាមេរិកនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា...
បរទេស៖ តម្លៃប្រេងបានកើនឡើង ហើយអនាគតភាគហ៊ុន របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ នៅពេលដែលទីផ្សារ ពិភពលោក មានប្រតិកម្ម ចំពោះការវាយប្រហារ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងគោលដៅ នុយក្លេអ៊ែរនៅក្នុង ប្រទេសអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា តម្លៃប្រេងឆៅប្រភេទ Brent ដែលជាស្តង់ដារអន្តរជាតិ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ទៅភាគីថៃថា សូមកុំយកកម្លាំងទ័ព មកដាក់គំរាមកម្ពុជា ឲ្យដកពាក្យបណ្តឹង នៅតុលាការអន្តរជាតិយុត្តិធម៌ (ICJ) ព្រោះកម្ពុជាមិនខ្លាចនោះទេ ហើយក៏មិនទៅដកពាក្យបណ្តឹងនោះដែរ ខណៈកម្ពុជាបានបញ្ជូន ឯកសារផ្លូវការទៅកាន់ ICJ កាលពីថ្ងៃ១៥ មិថុនា ៕
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ថា បើសិនជាមានការផ្ទុះអាវុធដាក់គ្នាម្តងទៀតដែលបង្កដោយកងទ័ពថៃ កម្ពុជានឹងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) មួយករណីបន្ថែមទៀត ខណៈនេះ កម្ពុជាកំពុងខិតខំដោះស្រាយជាទីបំផុត ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងសន្តិភាព ៕
សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងពិចារណាលើកទឹកចិត្តដល់កងទ័ពណាដែលបាញ់ដ្រូនហោះចូលដីខ្មែរ ខណៈ សម្ដេច ប្រកាសថា នេះមិនមែនជាការប្រមាថឡើយ។ នាឱកាស អញ្ជើញជាអធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី នៅទីស្តីការក្រសួង ។ កិច្ចប្រជុំបានធ្វើការពិភាក្សាពាក់ព័ន្ធករណីជំលោះព្រំដែនជាមួយប្រទេសថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺកម្ពុជាមិនធ្វើខ្លួនឲ្យពុះកញ្ច្រោងនោះទេ តែនឹងធ្វើខ្លួនដូចជាពស់អីចឹង ដោយមិនស្រែកឡូឡា មិនរញ៉េរញ៉ៃ ប៉ុន្តែចឹកឲ្យស្លាប់តែម្តង ៕
ឧត្តរមានជ័យ៖ លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះ បានដឹកនាំថ្នាក់ដឹកនាំសហព័ន្ធ រួមជាមួយគ្រូបង្វឹក និងកីឡាករ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកគ្រឿង ឧបភោគបរិភោគផ្ដល់ជូនកងទ័ពប្រចាំការ នៅសមរភូមិមុខ នៅប្រាសាទតាមាន់ មានទីតាំងស្ថិតនៅភូមិគូ ឃុំអំពិល...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់យ៉ាងច្បាស់ៗថា បើភាគីថៃមិនព្រមបើកច្រកទ្វារព្រំដែនដែលខ្លួនឯងបានបិទជាឯកតោភាគីនោះទេ គឺគ្មានឡើយនូវការជួបចរចាទ្វេភាគីរវាងកម្ពុជា-ថៃ ៕