ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ដែលក្នុងកិច្ចសន្ទនា ជាមួយសម្តេចកន្លងមក ហើយនិយាយប្រមាថ លើមេទ័ពខ្លួនឯងនោះ គឺស្មើនឹងការប្រមាថព្រះមហាក្សត្រ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា លោកថាក់ ស៊ីនដែលជាអតីតនាយករដ្ឋមន្រ្តីថៃ ហើយបច្ចុប្បន្នជាឪពុករបស់នាយករដ្ឋមន្រ្តីថៃ គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នោះគឺខ្វះការអប់រំប្រៀនប្រដៅសីលធម៌លើកូនស្រីរបស់ខ្លួនហើយដែលបណ្តោយឲ្យប្រមាថមកលើសម្តេចតេជោ និងមេទ័ពខ្លួនឯង៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយសារឆ្លើយឆ្លង ជាមួយនាយករដ្ឋមន្រ្តីថៃ កាលពីពេលកន្លងមកថា សម្តេចមិនដែលនិយាយថា មេភូមិភាគទី២ របស់ថៃជាមនុស្សព្រហើន និងកោងកាចទេ គឺមានតែនាយករដ្ឋមន្រ្តីថៃលើកឡើង វាយប្រហារលើមេភូមិភាគទី២របស់ខ្លួន ដើម្បីផ្គាប់ចិត្តសម្តេច ។សម្តេចថា បើនៅកម្ពុជាវិញនេះ គឺជាបទល្មើសជនក្បត់ជាតិ ដែលឃុបឃិត ជាមួយបរទេស ដែលជេរវាយប្រហារ...
បរទេស៖ ក្រុមប៉ូលីសបានបំផ្ទុះ គ្រាប់បែកដែលសង្ស័យថា ជាឧបករណ៍បំផ្ទុះនៅក្នុងខេត្ត ទេសចរណ៍ ភាគខាងត្បូង ចំនួនពីរកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការចាប់ខ្លួនជនសង្ស័យពីរនាក់ ដែលមានទំនាក់ទំនង ជាមួយវត្ថុគួរឱ្យសង្ស័យ ដែលបានរកឃើញនៅអាកាសយាន ដ្ឋានភូកេតកាលពីថ្ងៃពុធ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមការងារបោសសម្អាតអាវុធជាតិផ្ទុះ (EOD)...
បរទេស៖ អាកាសយានដ្ឋាន អន្តរជាតិភូកេត ប្រទេសថៃ បានរឹតបន្តឹង វិធានការសន្តិសុខ បន្ទាប់ពីមានការ រកឃើញវត្ថុសង្ស័យមួយ ដែលបានរកឃើញ នៅក្នុងម៉ូតូដែលគេបោះបង់ចោល នៅខាងក្រៅស្ថានីយកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Monchai Tanod នាយកអាកាសយានដ្ឋាន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា សម្តេចតេជោមិនបានយកប្រទេសថៃ និងពលរដ្ឋថៃធ្វើជាសត្រូវទេ ប៉ុន្តែបើអ្នកណាយកសម្តេចធ្វើជាសត្រូវមុននោះ សម្តេចក៏មិនទុកមុខឲ្យដែរ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា បច្ចុប្បន្នថៃកំពុងមានជម្លោះព្រំដែនជាមួយមីយ៉ាន់ម៉ា ឡាវ និងម៉ាឡេស៊ី ខណៈកម្ពុជាកំពុងមានជម្លោះ។ សម្តេចថា ក្នុងនោះជម្លោះជាមួយម៉ាឡេស៊ីគឺភាគីម៉ាឡេស៊ីនឹងមានគម្រោងធ្វើរបងការពារព្រំដែនទៀតផង ៕
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ការសម្រេចចិត្តនាពេលថ្មីៗនេះ របស់អង្គការណាតូ ក្នុងការបង្កើនការចំណាយលើផ្នែកយោធា នឹងមិនប៉ះពាល់ដល់សន្តិសុខជាតិរបស់រុស្ស៊ីនោះទេ។ នៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងឡាអេក្នុងសប្តាហ៍នេះ សមាជិកនៃប្លុកដឹកនាំដោយសហរដ្ឋអាមេរិកបានប្តេជ្ញាបង្កើនការចំណាយលើវិស័យការពារជាតិដល់៥ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅត្រឹមឆ្នាំ២០៣៥។ ការបង្កើនចំណាយយោធានេះធ្វើឡើងក្នុងគោលបំណង ដើម្បីដោះស្រាយ ការគំរាមកំហែងរយៈពេលវែងដែលត្រូវបានចោទប្រកាន់ដោយរុស្ស៊ីចំពោះសន្តិសុខអឺរ៉ូ-អាត្លង់ទិក។ ក្នុងនោះផងដែរប្រធានាធិបតីអាមេរិក លោក Donald Trump...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចំអកចំអន់ទៅភាគីថៃថា អាវុធអេតចាយរបស់កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីការពារបូរណភាពទឹកដី ព្រោះអាវុធទាំងនោះធ្លាប់បានប៉ះទង្គិចគ្នាម្តងហើយ កាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១ ។ ការលើកឡើង របស់សម្តេចតេជោបែបនេះ ក្រោយពីភាគីថៃតែងតែអួត បង្ហាញសព្វាវុធទំនើបៗរបស់ខ្លួន៕
ព្រះវិហារ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្ងល់ថា ថៃចោទថា ប្រទេសកម្ពុជាឈ្លានពានថៃ តែហេតុអ្វីថៃខ្វះភាពក្លាហានប្ដឹង ឬទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាមួយប្រទេសកម្ពុជា។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់...