ភ្នំពេញ៖ សពកងកម្លាំងរក្សាសន្តិភាពកម្ពុជា២រូប ដែលបានធ្វើពលិកម្មក្នុងពេលបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ត្រូវបានដឹកត្រឡប់មកដល់ប្រទេសកម្ពុជាហើយ នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ពិធីទទួលសពយោធិនទាំង២រូប បានប្រព្រឹត្តទៅនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង...
ម៉ូស្គូ៖ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានដ្រូនរបស់អ៊ុយក្រែនចំនួន ១១០ គ្រឿងនៅទូទាំងតំបន់នានានៃប្រទេសក្នុងរយៈពេលមួយយប់ រួមទាំង ១៣ គ្រឿងនៅលើតំបន់មូស្គូផងដែរ ក្នុងគ្រាដែលប្រទេសទាំងពីរមានការដោះដូរអ្នកទោសសង្គ្រាមគ្នាទៅវិញទៅមកយ៉ាងណាក្ដី។ ក្រសួងបានឲ្យដឹងថានៅចន្លោះពាក់កណ្តាលអធ្រាត្រដល់ម៉ោង ៧យប់ ម៉ោងនៅទីក្រុងម៉ូស្គូថ្ងៃអាទិត្យ ថ្ងៃសៅរ៍ដល់ ៤ទៀបភ្លឺ ថ្ងៃអាទិត្យ ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ១១០ គ្រឿង។ អាជ្ញាធរអាកាសចរណ៍រុស្ស៊ីបានឲ្យដឹងថា ការរឹតបន្តឹងការហោះហើរបណ្តោះអាសន្នត្រូវបានអនុវត្តម្តងហើយម្តងទៀតនៅអាកាសយានដ្ឋានទីក្រុងមូស្គូទាំងបួន...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ក្រោយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ តាមឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅ អស់រយៈពេល ២៦ថ្ងៃ គឺពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានរកឃើញលទ្ធផលបណ្តោះអាសន្ន សរុបមានពលរដ្ឋចំនួន ១០.១៥៤.៣១៨នាក់ ស្មើនឹង ៩០,៤៣% នៃចំនួនប្រជាពលរដ្ឋ ប៉ាន់ស្មានអាយុ១៨ឆ្នាំឡើង...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ ជាវិស័យប្រទាក់ក្រឡាគ្នា និងត្រូវការចូលរួម ពីគ្រប់តួអង្គទាំងអស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ ការថ្លែងរបស់លោក ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្ដុះបណ្ដាលវិក្រឹតការ លើជំនាញស្ប៉ា និងសុខុមាលភាព របស់សមាគមតន្ត្រីសំនៀងជនពិការ នៅព្រឹកដ៏សែនមនោរម្យ...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិភាក្សាការងារទ្វេភាគី រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នាសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន...
កោះបាលី-ប្រទេសឥណ្ឌូនេស៊ី៖ នារសៀលថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), លោក បាន លឹម អគ្គនាយករង និងសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃសមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក លើកទី៧៨ (78th Executive...
គូឡាឡាំពួរ៖ រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា ទីក្រុងគូឡាឡាំពួរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកាន់តែស៊ីជម្រៅដោយមន្ត្រីដែលចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AECC) លើកទី២៥។ នៅក្នុងសុន្ទរកថារបស់លោកក្នុងនាមជាប្រធាននៃកិច្ចប្រជុំ លោក Tengku Zafrul Abdul Aziz បានឲ្យដឹងថា បរិយាកាសសេដ្ឋកិច្ចបច្ចុប្បន្នទាមទារឱ្យមានកិច្ចសហការ និងការប្តេជ្ញាចិត្តក្នុងការជំរុញផលប្រយោជន៍រួមក្នុងចំណោមសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកបានបន្តថា «ទន្ទឹមនឹងនេះ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានបញ្ចាក់ថា អ៊ីរ៉ង់នឹងស្វាគមន៍ ចំពោះការបើកដំណើរការមជ្ឈមណ្ឌលចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅក្នុងតំបន់ ប៉ុន្តែនឹងបន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅលើទឹកដីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយសមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ លោក Araghchi បានឲ្យដឹងថា ទាក់ទងនឹងអ៊ីរ៉ង់-អាមេរិក។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា កិច្ចចរចាដោយប្រយោល ភាគីអ៊ីរ៉ង់មិនដែលចាកចេញពីតុចរចាឡើយ...
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ» នៅទីស្ដីការក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ ការប្រឆាំង ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” ដើម្បីបញ្ជ្រាបចំណេះដឹងអំពីច្បាប់...
ភ្នំពេញ៖ គិតត្រឹមម៉ោង ៤រសៀលថ្ងៃទី ២៦ខែឧសភានេះ ការដោះស្រាយសំណើរបស់កម្មករក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក ត្រូវបានដោះស្រាយស្ទើរ១០០ភាគរយហើយ ក្រោមការសម្របសម្រួលដ៏លឿនរហ័សរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសាដែលបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៦នេះ។ លោក ស៊ុន មេសា បានថ្លែងថា៖«ចាប់តាំងពីព្រឹកថ្ងៃទី ២៦ខែឧសភានេះ មន្រ្តីជំនាញនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង...