ព្រះវិហារ ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ប្រធានព្រឹទ្ធសភាកម្ពុជា ព្រមានទម្លាយរឿងសំខាន់ៗ អំពីក្រុមគ្រួសាររបស់លោក ថាក់ ស៊ីន រាប់ទាំងការប្រមាថ ព្រះមហាក្សត្រថៃរបស់ខ្លួនឯងផងដែរ។ ការព្រមានរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងជួបសំណេះសំណាលសួរសុខទុក្ខជនភៀសសឹក នៅទីទួលសុវត្ថិភាព វត្តពោធិ៥០០០ ដើម...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានថ្លែងថា យើងប្រាថ្នាធ្វើជាមិត្ត ប៉ុន្តែគេចិញ្ចឹមចិត្តម្តងហើយម្តងទៀត ដណ្តើមទឹកដីរបស់យើង ។ ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជនភៀសខ្លួន នៅទីទួលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន...
តេអេរ៉ង់៖ ទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់ បានបញ្ជាក់ថា មេបញ្ជាការរបស់ខ្លួនលោក Ali Shadmani ដែលបានរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានទទួលមរណភាពដោយសាររបួសរបស់លោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Shadmani ដែលទើបបានជំនួសតំណែងលោក Gholam Ali Rashid ក្នុងតួនាទីជាយោធានោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ កាលពីសប្តាហ៍មុន...
ប៊ែរឡាំង៖ តាមការអង្កេតរបស់វិទ្យាស្ថាន ifo បានបង្ហាញថា ការរំពឹងទុកលើការនាំចេញក្នុងចំណោមអ្នកផលិតអាល្លឺម៉ង់បានធ្លាក់ចុះក្នុងខែមិថុនា ខណៈគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក បានបន្តថ្លឹងថ្លែងលើផលប៉ះពាល់នៅទូទាំងឧស្សាហកម្មសំខាន់ៗរបស់អាល្លឺម៉ង់ ដោយសារតែការដាក់ពន្ធគយរបស់អាមេរិក។ សន្ទស្សន៍ការរំពឹងទុកការនាំចេញរបស់ ifo បានធ្លាក់ចុះដល់ -៣.៩ ពិន្ទុនៅក្នុងខែមិថុនាពី -៣.០ ក្នុងខែមុន ដែលជាសញ្ញានៃការធ្លាក់ចុះនៃទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចដែលជំរុញការនាំចេញរបស់ប្រទេសអាល្លឺម៉ង់។ វិស័យកាត់ដេរបានរាយការណ៍ពីទស្សនវិស័យដ៏អាក្រក់បំផុត ខណៈដែលមនោសញ្ចេតនាក៏ធ្លាក់ចុះយ៉ាងខ្លាំងក្នុងចំណោមអ្នកផលិតអាហារ និងភេសជ្ជៈ ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតផលិតផលដែក។ វិស័យរថយន្តរបស់ប្រទេសអាល្លឺម៉ង់...
កណ្ដាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់ក្រសួងមហាផ្ទៃ ត្រូវបន្ដធ្វើកំណែទម្រង់ កងកម្លាំងនគរបាលជាតិ ដោយផ្ដោតលើគោលដៅ ចំនួន២សំខាន់ៗ ដើម្បីឈានទៅសម្រេចបានបេសកម្មស្នូល។ ការណែនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ចង់ឱ្យអន្តរជាតិ ត្រូវមើលឱ្យឃើញថា តើប្រទេសកម្ពុជា ឬថៃអ្នកណាឈ្លានពានអ្នកណា ខណៈដែលកម្ពុជា គឺជាប្រទេសរងគ្រោះ ដោយសារការឈ្លានពាន របស់កងទ័ពថៃ ទើបនាំទៅដល់ការមានជនភៀសសឹក មករស់នៅវត្តពោធិ៍៥០០០ដើម ។ ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល...
(ភ្នំពេញ)៖ ជាអ្នកនៅពីក្រោយ ចាំជំរុញវិស័យកីឡាកម្ពុជាពិត ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការជាមួយក្រសួងមហាផ្ទៃ បានចូលរួមឧបត្ថម្ភគាំទ្រលើដំណើរការបញ្ជូនកីឡាករ-កីឡាការនីខ្មែរសរុប ៥២ រូប ទៅប្រកួតដណ្តើមយកជើងឯកក្នុង «ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យ លើកទី ២១» លើទឹកដីសហរដ្ឋអាមេរិក។ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ក្នុងសន្និសីតសារព័ត៌មាននៃ «ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យ លើកទី ២១» ថា៖ “ទាំងខ្ញុំ ក៏ដូចជាឯកឧត្តមផ្ទាល់ យើងសុទ្ធតែមានគោលដៅរួមមួយ គឺធ្វើយ៉ាងណានៅពេលដែលគេលឺកម្ពុជាចូលរួមប្រកួត កីឡាករប្រទេសដទៃដឹងច្បាស់ថា កីឡាករខ្មែរយើងបានផ្លាស់ប្តូរច្រើនជាងមុន សមត្ថភាពយើងក៏ខ្លាំង តិចនិចយើងក៏ច្រើន ដូចផលិតផលខ្មែរយើង ពីមុនស្រុកយើងនៅខ្សោយ យើងពឹងផលិតគេនាំចូល តែឥឡូវ ដូចផលិតផល ខ្មែរ ប៊ែវើរីជីស យើងនាំចេញទៅស្រុកគេម្តង គេសឹងមិនជឿយើងអាចធ្វើបាន ហើយការប្រែប្រួលរីកចម្រើនបែបនេះ សុទ្ធតែជាអ្វីដែលខ្មែរយើងគ្រប់រូបចង់លឺជាងគេ”។ នេះជាព្រឹត្តិការណ៍លំដាប់អន្តរជាតិមួយទៀតហើយ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភគាំទ្រ ដើម្បីជួយជាកម្លាំងចលករក្នុងការជំរុញវិស័យកីឡានៅកម្ពុជា ឱ្យកាន់តែលេចធ្លោលើឆាកអន្តរជាតិ។ ជាក់ស្តែង អ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្ទាល់ តែងចូលរួមយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងវិស័យកីឡាគ្រប់ប្រភេទ តាមរយៈការឧបត្ថម្ភគាំទ្រលើព្រឹត្តិការណ៍ប្រកួតទាំងថ្នាក់ជាតិ និង អន្តរជាតិ ដូចជា៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមប្រាក់រង្វាន់ សម្តេចមហាបវរធិបតី-SEA V. League Challenge ឆ្នាំ ២០២៤, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ Win+Streak Volleyball Invitational Tournament ឆ្នាំ ២០២៥ នៅតៃវ៉ាន់, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Soccer League លើកទី ៨ ដែលកំពុងដំណើរការប្រកួត និងព្រឹត្តិការណ៍ការប្រកួតមិត្តភាពអន្តរជាតិ អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាព្រឹត្តិការណ៍ប្រកួតផ្សេងៗទៀតផងដែរ។ សម្រាប់ «ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យ លើកទី ២១» កីឡាករ-កីឡាការនីតំណាងកម្ពុជា នឹងត្រូវធ្វើដំណើរហោះចេញទៅប្រកួតនៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២៧ មិថុនា ដល់ថ្ងៃទី ០៦ កក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ។ វើក ជាអ្នកជំរុញវិស័យកីឡាកម្ពុជា ឱ្យឈ្នះមេដាយមាសគ្រប់ព្រឹត្តិការណ៍ប្រកួតកីឡាខ្នាតអន្តរជាតិ! វើក បង្កើនថាមពលឥតឈប់ឈរ!
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya បានសង្កត់ធ្ងន់លើសារៈសំខាន់នៃបទឈប់បាញ់នៅក្នុងជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់ និងការបន្តការសន្ទនាក្នុងអំឡុង ពេលកិច្ចប្រជុំជាមួយសមភាគីនៃក្រុមប្រទេសទាំង៧ របស់លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក Iwaya បានឲ្យដឹងថា គាត់បានប្រាប់សមភាគី G7 របស់លោក ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងឡាអេថា ប្រទេសជប៉ុននឹងបន្តធ្វើ “កិច្ចខិតខំប្រឹងប្រែងការទូតចាំបាច់ទាំងអស់” លើបញ្ហាមជ្ឈិមបូព៌ា ក្នុងការសម្របសម្រួលជាមួយដៃគូផ្សេងទៀត...
បរទេស៖ អ៊ីស្រាអែល និងអ៊ីរ៉ង់ ហាក់ដូចជាគោរពបទឈប់បាញ់ដែលផុយស្រួយសម្រាប់ថ្ងៃទីពីរកាលពីថ្ងៃពុធ ហើយប្រធានាធិបតីអាមេរិក Donald Trump បានអះអាងថា មន្ត្រីអាមេរិក និងអ៊ីរ៉ង់ នឹងពិភាក្សាគ្នានៅសប្តាហ៍ក្រោយ ដែលផ្តល់នូវក្តីសង្ឃឹមយ៉ាងប្រុងប្រយ័ត្នសម្រាប់សន្តិភាពយូរអង្វែង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump ដែលបានជួយចរចាបទឈប់បាញ់ ដែលបានធ្វើឡើង...
កំពង់ធំ: កម្លំាងអន្តរាគមន៍ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី ២៦ ខែខែមិថុនា បានសហការជាមួយកម្លាំងចម្រុះបន្តសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ដែលនៅតែបន្តកេីតមានឡេីងជារៀងរាល់ថ្ងៃ នៅក្នុងរដូវបិទនេសាទ នេះ ។ លោកវរសេនីយ៍ទោ ទិត ចាន់ និងលោកអនុសេនីឯកលុយ សុភាព បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ កងកម្លំាងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកងកម្លាំងចម្រុះ ធ្វើសកម្មភាពជាប្រចាំ...