ភ្នំពេញ ៖ តាមរយៈកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានជំនាញ រវាងនគរបាលសហព័ន្ធអូស្ត្រាលី និងនគរបាលជាតិកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រតិបត្តិការផ្ទាល់ នៃក្រុមស៊ើបអង្កេតបទល្មើសឆ្លង បានអន្តរាគមន៍ជួយយុវជនម្នាក់ ជនជាតិចិនហុងកុង ត្រូវបានក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលមានអង្គការចាត់តាំងនៅបរទេស បោកបញ្ឆោតឱ្យចូលមកកម្ពុជាធ្វើសកម្មភាពសម្តែងជាជនរងគ្រោះ ដោយអំពើចាប់ជំរិត ដើម្បីទាមទារប្រាក់ពីក្រុមគ្រួសារតាមឧបាយកលបញ្ឆោតរបស់ក្រុមឧក្រិដ្ឋជន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋានគរបាលជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ...
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាក់ដល់ប្រជាពលរដ្ឋថា វត្តបាក់ណាម ស្ថិតក្នុងទឹកដីរបស់ប្រទេសកម្ពុជា គ្មានការគ្រប់គ្រងដោយប្រទេសណានោះទេ មិនដូចការលើកឡើង របស់ក្រុមជាតិនិយមជ្រុល ជនអគតិ និងសារព័ត៌មានមួយចំនួន ដែលបានលើកឡើង នាពេលកន្លងទៅឡើយ ។ លោក គួច ចំរើន បានលេីកឡេីងបែបនេះ នាឱកាសអញ្ជេីញជាអធិបតីរួមជាមួយ...
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកបណ្ឌិត Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េ...
បរទេស ៖ យោធាមីយ៉ាន់ម៉ា ប៉ះទង្គិចគ្នាជាមួយកងកម្លាំងប្រឆាំងរដ្ឋាភិបាល ក្នុងការប្រយុទ្ធគ្នាខ្លាំង យន្តហោះមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកលើផ្ទះ និងប្រាសាទនានាក្នុងទីក្រុង Muang Phakhong បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ។ នេះបើយោងតាមគេហទំព័រ AMARIN បានឱ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ។ គេហទំព័រ AMARIN បានឱ្យដឹងទៀតថា នៅថ្ងៃទី២៥ ខែមិថុនា...
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paethongtarn Shinawatra និងគណៈប្រតិភូ គ្រោងនឹងធ្វើដំណើរទៅ ខេត្តស្រះកែវ នៅថ្ងៃស្អែក ថ្ងៃទី 26.6.2025 ដើម្បីពិភាក្សាពីផលប៉ះពាល់នៃវិធានការបើក និងបិទច្រកព្រំដែនកម្ពុជា-ថៃ ស្តាប់ការសង្ខេបអំពីស្ថានភាពពាណិជ្ជកម្មកសិផល ការបង្ក្រាបក្រុមជនខិលខូច និងឧក្រិដ្ឋកម្មឆ្លងដែន មុននឹងបន្តទៅច្រកទ្វារព្រំដែន Ban Klong Luek តាមដានស្ថានការណ៍នៅស្រុកអារញ្ញ ។ សាធារណជន...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងក្នុងវិស័យស្រូវអង្ករ ដែលមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សហព័ន្ធស្រូវអង្ករកម្ពុជា និងវិស័យឯកជន នៅវិមានសន្តិភាព នារសៀលថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ៕
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យបន្តពង្រឹងតួនាទីភារកិច្ច ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន កាត់ផ្តាច់ឫសគល់មេក្លោង និងលុបបំបាត់ទីផ្សារគ្រឿងញៀន។ តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយសាជាថ្មីថា លោកចង់ឃើញកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដែលនឹងបញ្ចប់អរិភាពក្នុងប្រទេសអ៊ុយក្រែន។ មេដឹកនាំអាមេរិកបានធ្វើការកត់សម្គាល់នេះ កាលពីព្រឹកថ្ងៃអង្គារម្សិលមិញដោយ បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ខណៈពេលដែលកំពុងធ្វើដំណើរទៅកាន់ កិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងឡាអេ។ នៅពេលសួរថាតើគាត់នឹងមានប្រតិកម្មយ៉ាងណា ប្រសិនបើសេចក្តីប្រកាសចុងក្រោយ នៃកិច្ចប្រជុំកំពូលរួមមានភាសាថ្កោលទោសរុស្ស៊ីនោះលោក Trump...
បរទេស៖ ឱនភាពពាណិជ្ជកម្មរបស់ប្រទេសថៃ ជាមួយប្រទេសចិនកើនឡើង ២០០ ពាន់លានបាត ក្នុងខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ ដោយសារការនាំចូលគ្រឿងចក្រ និងវត្ថុធាតុដើមមានកំណើនការនាំចេញតិចតួច។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសថៃ ជាមួយប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ដោយឈានដល់...