តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់លោក Mohammad-Bagher Ghalibaf បានឲ្យដឹងថា សភាកំពុងផ្លាស់ប្តូរដើម្បីអនុម័តផែនការមួយ ដើម្បីផ្អាកកិច្ចសហប្រតិបត្តិការរបស់ទីក្រុងតេអេរ៉ង់ ជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ខណៈដែលភាពតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Ghalibaf បានចោទប្រកាន់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ថាខ្វះការប្រព្រឹត្តិប្រកបដោយវិជ្ជាជីវៈ បន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក Ghalibaf បានលើកឡើងថា “យើងនៅក្នុងសភាប្រឹក្សាឥស្លាមកំពុងស្វែងរកការអនុម័តផែនការដើម្បីបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារនេះ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសហការីចូលជួបសម្ដែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកស្រីនឹងបញ្ចប់បេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ភាគីទាំងពីរ បានពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលលើសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាង UNDP និងក្រសួងការងារ...
កំពង់ធំ៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ដេីម្បីពិភាក្សា និងប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួន ដែលត្រូវអនុវត្តន៍ ចំពោះមុខ និងយូរអង្វែង តាមផែនការដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងស្រុកបានប្រគល់ជូន ។ ឧត្ដមសេនីយ៍ទោ សោម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដែលក្នុងនោះ យោធាអ៊ុយក្រែនបន្តទទួលបានអាវុធពីប្រទេសស៊ែប៊ីជាច្រើនរួចមកហើយ។ ជាអ្វីដែលយើងគួរតែឃើញនោះគឺថាប្រទេស ស៊ែប៊ីបានចៀសវាងការគាំទ្រក្រុងកៀវក្នុងជម្លោះ ហើយអះអាងពីអព្យាក្រឹតភាពរបស់ខ្លួន។ បើទោះជាយ៉ាងនេះក្តី ក្រុមហ៊ុនការពារជាតិស៊ែប៊ី បាននិងកំពុងបង្កើនការផ្គត់ផ្គង់គ្រាប់រំសេវរបស់ពួកគេដល់អ៊ុយក្រែន នេះបើយោងតាម SVR។សកម្មភាពទាំងនេះត្រូវបានធ្វើទៅរួចតាមរយៈគម្រោងនាំចេញដោយប្រយោល ដែលត្រូវបានរចនាឡើងដើម្បីបិទបាំងគោលដៅពិតរបស់អាវុធទាំងនោះ។ ក្នុងនោះផងដែរSVR បាននិយាយថា គ្រាប់បែកដែលផលិតដោយស៊ែប៊ីកំពុងត្រូវបាននាំចេញជាកញ្ចប់ទៅកាន់ប្រទេសណាតូ ដែលជាកន្លែងដែលពួកគេត្រូវបានប្រមូលផ្តុំមុនពេលត្រូវបានផ្ទេរទៅអ៊ុយក្រែន។បន្ថែមលើសពីនេះសមាសធាតុនេះត្រូវបានគេរាយការណ៍ថាបានដឹកជញ្ជូនជាចម្បងទៅកាន់សាធារណរដ្ឋឆេក និងប៊ុលហ្គារីដែលអនុញ្ញាតឱ្យក្រុងកៀវទទួលបានអាវុធដែលបានសាងសង់យ៉ាងពេញលេញពីទឹកដីរបស់អង្គការណាតូជាជាងដោយផ្ទាល់ពីប្រទេសស៊ែប៊ី៕...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ចោរសៀមកុំភ្លេចសិន្ធិសញ្ញាបារាំង-សៀម និងកុំប្រើផែនទីចោរ ដែលគូសដោយខ្លួនឯង ដើម្បីដីខ្មែរ។ តាមរយៈ Comment នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានសរសេរថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា តាមការស្មានរបស់សម្ដេច ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់ ៣ខែខាងមុខ ហើយ សម្ដេច ក៏អាចដឹងមុនថា ជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី តែ សម្ដេច មិននិយាយទេ ទុកឲ្យឆ្ងល់។ តាមរយៈ Comment នៅលើ...
បន្ទាយមានជ័យ: ភាគីកម្ពុជា-ថៃ នៅវេលាម៉ោង 5:00នាទី ថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2025 បានបើកឲ្យប្រជាពលរដ្ឋខ្មែរថៃ ធ្វើការឆ្លងដែន ចូលប្រទេសរៀងៗខ្លួន តាមពេលម៉ោងកំណត់ហើយ ក្រោយពីជាប់គាំងអស់ជាច្រើនម៉ោង។ ក្នុងហេតុការណ៍នេះ លោក អុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះមកសម្របសម្រួល...
កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោក ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តកំពង់ស្ពឺ និងលោកជំទាវ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ។ លោក ជាម ច័ន្ទ...
បរទេស ៖ ប្រទេសបារាំងបានចោទ អ៊ីស្រាអែល ពីបទបង្កគ្រោះថ្នាក់ដល់ពលរដ្ឋខ្លួន ដោយការវាយប្រហារពន្ធនាគារ Evin ក្នុងក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីអ៊ីរ៉ង់បាននិយាយថា ផ្នែកខ្លះនៃកន្លែងទទួលបានរងការខូចខាតក្នុងការវាយប្រហារ ។ វីដេអូមួយដែលផ្សព្វផ្សាយ តាមបណ្តាញសង្គមហាក់បង្ហាញថា ច្រកចូលខាងមុខពន្ធនាគារ...
ព្រះវិហារ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា បន្ទាប់ពីទាហានឈ្លានពានបានលួចឆ្មក់មកបាញ់ប្រហារបណ្តាឱ្យកងទ័ពកម្ពុជាម្នាក់បានពលីជិវិត នៅតំបន់មុំ៣ រាជរដ្ឋាភិបាលកម្ពុជា មិនបានឈរឱបដៃនោះទេ។ ការលើកឡើង រដ្ឋមន្ដ្រី នេត្រ ភក្ត្រា នាឱកាសអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៤ ខែមិថុនា...