ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ឈ្មោះស្ពានលេខ២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជាថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។ ស្ពានលេខ២៨ បានបើកឲ្យប្រជាពលរដ្ឋ ឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥មក។ ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ក្រោមម្លប់...
បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ RT ថា ទីក្រុងវ៉ាស៊ីនតោននឹងមានកំហុសធ្ងន់ធ្ងរ ដោយការសម្រេចចិត្ត ឲ្យមានការវាយប្រហារ ទៅលើប្រទេសអ៊ីរ៉ង់ ។លោកអ្នកនាំពាក្យរូបនេះ បានព្រមានទៀតថា យ៉ាងណាក្តីក្នុងករណី នៃការចូលរួមដោយផ្ទាល់ណាមួយ ពីសហរដ្ឋអាមេរិក នៅក្នុងជម្លោះ ដែលកំពុងបន្តរវាង សាធារណរដ្ឋអ៊ីស្លាម និងអ៊ីស្រាអែល...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Donald Trump បានអនុម័តជាសម្ងាត់ នូវផែនការសម្រាប់ការវាយប្រហារ ដោយផ្ទាល់របស់ សហរដ្ឋអាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ ។ យ៉ាងណាក្តីគេបានដឹងទៀតដែរថា ប៉ុន្តែមិនទាន់បានចេញបញ្ជាឱ្យដំណើរ ការនៅឡើយបែរជាអ៊ីស្រាអែល បានបើកយុទ្ធការនេះរួចបាត់ទៅហើយ នេះបើតាមការរាយការណ៍ របស់កាសែត The Wall Street Journal ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTវិមានក្រឹមឡាំង បានអះអាងថា មេដឹកនាំរុស្សីនិងមេដឹកនាំចិន បានធ្វើការហៅទូរស័ព្ទរបស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍ដែលផ្តោត លើជម្លោះកាន់តែ អាក្រក់នៅមជ្ឈិមបូព៌ា។ ក្នុងនោះផងដែរប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់សមភាគីចិនលោក Xi Jinping ថាទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេច ដើម្បីជួយសម្របសម្រួលរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ នៅក្នុងការសន្ទនា ដែលមានរយៈពេលប្រហែល មួយម៉ោង...
កំពង់ចាម ៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកា ម៉ូន ស៊ូហ្វី ត្រូវជាម្តាយបង្កើត លោកជំទាវ ឃួន មុំ ជំនួយការផ្ទាល់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ...
ភ្នំពេញ ៖ អង្គការវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបង្ហាញលទ្ធផល នៃការស្ទង់មតិថា មានប្រជាជនកម្ពុជា ៩៤% បានពេញចិត្តចំពោះចំណាត់ការទូទៅ របស់រដ្ឋាភិបាលកម្ពុជា នៅក្នុងដំណោះស្រាយជម្លោះ ព្រំដែនកម្ពុជា-ថៃ ខណៈស្ទើរតែ១០០% បានគាំទ្រ ដំណោះស្រាយរដ្ឋាភិបាល ក្នុងការរុញសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមយន្តការតុលាការ យុត្តិធម៌អន្តរជាតិ៕
(ភ្នំពេញ)៖ ជាក្រុមហ៊ុនដឹកនាំដោយសហគ្រិនខ្មែរ ជីប ម៉ុង តែងរួមចំណែកក្នុងការបណ្តុះស្មារតីគាំទ្រផលិតផលខ្មែរ តួយ៉ាងដូចជាដំណាំបន្លែបង្ការធម្មជាតិពិតៗ ពីប្រជាកសិករក្នុងស្រុកជាដើម ដោយថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង បានប្រមូលទិញទិន្នផលដំណាំផ្លែល្ពៅជាច្រើនតោន ពីចំការនៅក្នុងខេត្តព្រះវិហារផ្ទាល់ ដើម្បីចែកជូនដល់គ្រប់បុគ្គលិក ជីប ម៉ុង ដោយឥតគិតថ្លៃ។ ស្របពេលដែលការគាំទ្រផលិតផលខ្មែរកំពុងផុសផុលឡើង ជីប ម៉ុង បានចូលរួមយ៉ាងសកម្មក្នុងការពង្រីកទីផ្សារ កសិផលក្នុងស្រុក ដែលជាភោជផលធម្មជាតិ ដាំដុះដោយកសិករខ្មែរសុទ្ធសាធ ដើម្បីជាចំណែកក្នុងការជំរុញ និងលើកស្ទួយផលិតផលក្នុងស្រុក ក៏ដូចជាបង្វិលចរន្តពាណិជ្ជកម្ម ឱ្យបានជាផលប្រយោជន៍ដល់គ្រប់ពលរដ្ឋក្នុងសង្គមផងដែរ។ ជាទង្វើដ៏ប្រពៃមួយ ដែលក្រុមហ៊ុន ជីប ម៉ុង បានជួយសម្រួលដល់ដំណាំមួយចំនួន ដែលកំពុងប្រមូលផលហូរហៀរពេញចំការ។ ជាក់ស្តែង ជីប ម៉ុង ស៊ុបភើម៉ាឃីត ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ តែងប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងស្មារតីលើកស្ទួយផលិតផលក្នុងស្រុក ដោយតែងបញ្ជរទិញគ្រប់ផលិតផលខ្មែរ ជាពិសេស គឺផលដំណាំធម្មជាតិពីចំការកសិករផ្ទាល់ ដើម្បីពង្រីកទីផ្សារកសិកម្មក្នុងស្រុក កាត់បន្ថយការនាំចូលនូវអ្វីដែលខ្មែរអាច ផលិតបាន ក៏ដូចជាបន្តជំរុញការគាំទ្រផលិតផលខ្មែរនៅក្នុងស្រុកផងដែរ។ ជីប ម៉ុង គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក៕
(ភ្នំពេញ)៖ ការរួមសហការជាមួយក្រសួងពាណិជ្ជកម្ម និងស្របពេលកំពុងមានមានបញ្ហាការបិទច្រកព្រំដែន ក្រុមហ៊ុន ជីប ម៉ុង បានប្រមួលទិញដំណាំល្ពៅខ្មែររាប់តោនពីកសិករខ្មែរក្នុងខេត្តព្រះវិហារ ដើម្បីយកមកលក់នៅក្នុងផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត និងចែកជូនអតិថិជនដោយឥតគិតថ្លៃ។ ក្នុងស្មារតី “ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ” និងតែងតែឈរលើគោលជំហរ “គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក” ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនយក្សដ៏ធំមួយក្នុងស្រុកខ្មែរ មិនឈរអោបដៃមើលទុក្ខលំបាកដែលកសិករខ្មែរកំពុងជួបប្រទះឡើយ។ ជាក់ស្ដែង...
លោក Trump ទាមទារឲ្យអ៊ីរ៉ង់ ព្រមចុះចាញ់ ដោយឥតលក្ខខណ្ឌ សេចក្តីរាយការណ៍ថា លោក Trump អនុម័តផែនការ សម្រាប់ការវាយប្រហារលើអ៊ីរ៉ង់ រួមទាំងជម្រើសទម្លាក់គ្រាប់បែក ៣០.០០០ ផោន នៅលើទីតាំងនុយក្លេអ៊ែរ ដែលមានកំពែងរឹងមាំ របស់អ៊ីរ៉ង់ អ៊ីរ៉ង់ សងសឹកវាយប្រហារ ដោយមីស៊ីលទៅលើមន្ទីរពេទ្យធំ នៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល បណ្តាលឱ្យរបួស...
តេអេរ៉ង់់៖ មីស៊ីលរបស់អ៊ីរ៉ង់ជាច្រើនគ្រាប់ត្រូវបានបាញ់សំដៅទៅកាន់ភាគកណ្តាលអ៊ីស្រាអែល កាលពីល្ងាចថ្ងៃពុធ ហើយអ៊ីស្រាអែលក៏បានបើកការវាយប្រហារតាមផ្លូវអាកាស នៅភាគខាងជើងប្រទេសអ៊ីរ៉ង់វិញផងដែរ ខណៈដែលជម្លោះរវាងប្រទេសទាំងពីរបានឈានចូលដល់ថ្ងៃទី៦។ យោធាអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយដោយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកំពុងប្រតិបត្តិការដើម្បីស្ទាក់ចាប់ការវាយប្រហារដោយកាំជ្រួចថ្មីមួយដែលបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ដោយជំរុញឱ្យអ្នកស្រុកចូលទៅក្នុងជម្រកសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទូរទស្សន៍ Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែល បានរាយការណ៍នៅពេលក្រោយថា មីស៊ីលប្រហែល ៥ គ្រាប់ត្រូវបានបាញ់បង្ហោះ ហើយយ៉ាងហោចណាស់ មីស៊ីល ៣គ្រាប់ត្រូវបានស្ទាក់ចាប់។...