ភ្នំពេញ៖នាពីព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន Ford Cambodia និងអ័រគីដេ ឌីវែឡុបម៉ិន “Orkide Development” បានរួមគ្នារៀបចំបើកកម្មវិធីធំប្រចាំឆ្នា គឺព្រឹត្តិការណ៍បើកសាកល្បងរថយន្តហ្វត ២០២៥ “Beyond The Road 2025 Test Drive Festival 2025” ដែលប្រព្រឹត្តនៅបុរី Orkide The Botanic City ស្ថិតនៅផ្លូវជាតិលេខ៦។ ក្នុងពិធីបើកជាផ្លូវការនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក គ្រួច សុភត្ត្រា ជានាយកចាត់ការទូទៅនៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានលើកឡើងថា ការសហការនេះបង្ហាញពីគោលបំណងរបស់យើង ក្នុងការបង្កើតឲ្យមានបទពិសោធន៍ថ្មីមួយសម្រាប់បងប្អូនដែលមានបំណងចងសាកល្បងបើករថយន្ដ Ford ហើយក៏ងាយស្រួលសម្រាប់បងប្អូនរស់នៅក្នុងបុរីផ្ទាល់មិនបាច់ទៅណាឆ្ងាយអាចអញ្ជើញចូលរួមលេងកម្សាន្តទាំងអស់នាចុងសប្តាហ៍នេះផ្ទាល់តែម្តង។ លោកបានបន្តថា ការរៀបចំកម្មវិធីនេះឡើង យើងធ្វើការបង្ហាញនូវបរិយាកាសនៃការរស់នៅដ៏សុខដមសម្រាប់បងប្អូនរស់នៅក្នុងបុរី អ័រគីដេ ជាមួយទីធ្លាដ៏ធំ បរិយាកាសល្អ មានបឹងសិប្បនិមិត្ត សួនបៃតង។ នៅទីនេះយើងមិនត្រឹមតែសាងសង់បុរីសម្រាប់ការរស់នៅតែមួយមុខនោះទេ ប៉ុន្តែជាទីកន្លែងដែលពោរពេញទៅដោយធម្មជាតិ ផាសុកភាព និងសុវត្ថិភាពខ្ពស់។ គួរឲ្យបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងប្រព្រឹត្តឡើង ៣ ថ្ងៃពេញចាប់ពីថ្ងៃទី ៦ដល់ ៨ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩ ព្រឹកដល់ ១០ យប់ ជាឱកាសពិសេសសម្រាប់អ្ននេះជាឱកាសដ៏ល្អសម្រាប់ឲ្យអ្នកដែលចង់ដឹងអំពីសមត្ថភាពពិតប្រាកដនៃរថយន្តដែលអ្នកកំពុងមាន ឬសម្រាប់អ្នកមានបំណងចង់ទិញធ្វើការសាកល្បងផ្ទាល់ជាមួយនឹងផ្លូវសម្រាប់បើកល្បឿនយឺត ខ្សាច់ ទឹក ភក់ និងថ្ម ហើយក៏មានផ្លូវល្បឿនលឿន បើកលក្ខណៈ off-road ជាមួយនឹងអ្នកជំនាញ។...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានបញ្ជាក់ថា ការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃត្រូវដោះស្រាយតាមផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) មិនមែនជាការដោះស្រាយតាមរយៈការធ្វើបាតុកម្មនោះទេ ។ ការលើកឡើងរបស់មអ្នកនាំពាក្យនេះ បន្ទាប់ពីក្រុមប្រជាពលរដ្ឋថៃបានជួបប្រជុំម្តុំគ្នាតវ៉ានៅមុខស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ប្រទេសថៃ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបង្ហាញស្មារតីស្នេហាជាតិនិងការពារអធិបតេយ្យភាពជាតិថៃ ។ លោក ប៉ែន បូណា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី៦ មិថុនានេះថា...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋ បារាំង និង ឯលោកកឧត្តម António Guterres អគ្គលេខាធិការ អ.ស.ប. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម សន្និសីទ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងថា តួនាទីរបស់អ្នកនាំពាក្យ គឺមិនត្រូវទុកឲ្យព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់ ចូលមកបំពុលសង្គម ដោយមិនបានបកស្រាយជូនប្រជាពលរដ្ឋ ឲ្យបានយល់ច្បាស់នោះទេ។ លោក ប៉ែន បូណា បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាគណៈអធិបតី និងជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅសាលាខេត្តប៉ៃលិនកាលពីពេលថ្មីៗថា រាជរដ្ឋាភិបាល...
ភ្នំពេញ ៖ ជប៉ុន បានបន្ដផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៧,៨លានដុល្លារ ដល់អង្គភាពCMAC ដើម្បីអនុវត្តន៍គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេសបោសសម្អាតមីន នៅកម្ពុជា។ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងលោក SANUI KAZUMASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន...
“ការវាយតម្លៃរបស់ពិភពលោក ទាំងមូលចំពោះអាមេរិកបានប្រែជាអវិជ្ជមាន ហើយចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនបានកើនឡើង”។ នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនប្រឹក្សាយោបល់Morning Consultដែលជាស្ថាប័នស្ទង់មតិរបស់អាមេរិក បានប្រកាសលទ្ធផលស្ទង់មតិបង្ហាញឱ្យឃើញថា គិតត្រឹមចុងខែឧសភា ចំណាប់អារម្មណ៍ល្អរបស់ពិភពលោកចំពោះអាមេរិកបានធ្លាក់ចុះដល់-១,៥ ប៉ុន្តែទិន្នន័យរបស់ប្រទេសចិនបែរជាឡើងដល់៨,៨ ។ ពិតមែនតែនេះគ្រាន់តែជាលទ្ធផល ស្ទង់ប្រជាមតិស្ថាប័នតែមួយក៏ដោយ ក៏ប៉ុន្តែដោយសារការស្ទង់មតិលើកនេះ បានធ្វើឡើងនៅប្រទេសនិងតំបន់ចំនួនជាង៤០ ថែមទាំងភាគច្រើនជាដៃគូផ្នែកសេដ្ឋកិច្ច និងយោធាដ៏សំខាន់បំផុតរបស់អាមេរិក បានជាលទ្ធផលនេះគឺប្រកបដោយ ភាពគួរឱ្យទុកចិត្តនិងការព្រមាន ។ តាំងពីចូលឆ្នាំនេះមក ការដែលអាមេរិកអនុវត្តគោលនយោបាយពន្ធគយ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ (ICJ) និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។ យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានចាត់ក្រុមការចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ គង់ សុខុម នាយសេនាធិការខណ្ឌ ដែលកំពុងសម្រាកព្យាបាល ជំងឺនៅមន្ទីពេទ្យកាល់ម៉ែត។ ឱកាសនោះក្រុមការងារបាននាំយកថវិកាដែលចូលរួមពី នាយ-នាយរងខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៨០០,០០០រៀល រួមនឹងភេសជ្ជៈចម្រុះ...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយថា គ្មានយន្តហោះរុស្ស៊ីណាមួយ ដែលជាគោលដៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន នាពេលថ្មីៗនេះ ត្រូវបានបំផ្លាញនោះទេ ។ លោកបានប្រាប់សារព័ត៌មាន TASS បែបនេះ ក្នុងបទសម្ភាសមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៥...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជា ដល់កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ពិសេសមន្ទីរប្រឆាំងគ្រឿងញៀន ត្រូវបន្ដប្រតិបត្តិការកុំបន្ធូរដៃលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំឆមាសទី១ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥...