បរទេស៖ សេដ្ឋកិច្ចរបស់ប្រទេសចិន បានគ្រប់គ្រងដំណើរការសេដ្ឋកិច្ចចម្រុះ នៅក្នុងខែឧសភា ដោយសារការលក់រាយបានកើនឡើង ខណៈពេលដែលទិន្នផលរោងចក្រ បានធ្លាក់ចុះនៅពេលប្រឈមមុខ នឹងការតម្លើងពន្ធរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃច័ន្ទបានបង្ហាញថា ការលក់រាយបានកើនឡើង 6.4% ពីឆ្នាំមុន ដែលបានជួយមួយផ្នែកដោយការផ្សព្វផ្សាយ ផលិតផលដែលជាប់គាំងដោយសារការនាំ ចេញត្រូវបានផ្អាកដោយសារតែពន្ធខ្ពស់ ។...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី១៦ មិថុនានេះ បានស្នើឲ្យប្រជាពលរដ្ឋខ្មែររក្សាភាពស្ងៀមស្ងាត់ ក្រោយមានការលើកឡើងមិនពិតថា ភាគីថៃត្រៀមឈ្លានកម្ពុជានៅម៉ោង២នារសៀលថ្ងៃ១៦ មិថុនា និងយប់នេះ ។តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់ក្រសួងនាថ្ងៃនេះ បានបដិសេធចំពោះការបំផ្លើស ព័ត៌មានដែលថា ថៃនឹងចូលឈ្លានពានកម្ពុជា ។ ក្រសួងគូសបញ្ជាក់ថា “ក្រសួងការពារជាតិ សូមបដិសេធព័ត៌មានមិនពិត ដែលបានលើកឡើងថា ថៃត្រៀមឈ្លានពានកម្ពុជានៅថ្ងៃនេះ។ សូមបងប្អូនប្រជាពលរដ្ឋ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមិនដែលខ្វះអាវុធនិងកងកម្លាំងក្នុងការវាយប្រហារគ្នានោះទេ ប៉ុន្តែកម្ពុជាមិនចង់វាយគ្នានោះទេ ។ ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធបញ្ហាកម្ពុជា-ថៃ នាថ្ងៃ១៦ មិថុនា សម្តេចតេជោបានលើកឡើងថា កម្ពុជាមានកម្លាំងគ្រប់គ្រាន់ សម្រាប់ទប់ទល់ទៅនឹង យថាហេតុទាំងអស់ ប៉ុន្តែកម្ពុជាមិនចង់ធ្វើសង្គ្រាម ជាមួយប្រទេសណាមួយទេ ។ សម្តេចប្រធានព្រឹទ្ធសភាបន្តថា...
ក្នុងឱកាសដែល លោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរនៅក្រុង Astana រដ្ឋធានីប្រទេស កាហ្សាក់ស្ថាន ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្តប្រើ» (ប្រែជាភាសាបរទេស) ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មានសំខាន់ៗ ជាច្រើននៃប្រទេសអាស៊ីកណ្តាលទាំង ៥ ដូចជាកាហ្សាក់ស្ថាន...
១. ដំណើររបស់អ្នកក្នុងវិស័យប្រដាល់ Lethwei គឺពិតជាពិសេស។ តើអ្នកអាចចែករំលែកថាតើអ្វីដែលទាក់ចិត្តអ្នកដំបូងទៅកាន់ក្បាច់គុនបុរាណរបស់ភូមា និងវិធីដែលវាផ្សាភ្ជាប់ជាមួយអ្នកជាបុគ្គល?ខ្ញុំតែងតែជាចៀមខ្មៅ។ ខ្ញុំតែងតែទាក់ចិត្តជាមួយអ្វីដែលខុសប្លែក និងមិនមែនសាមញ្ញៗ ហើយប្រដាល់ Lethwei គឺពិតជាមិនមែនប្រភេទកីឡាធម្មតាៗនោះទេ។ វាជាកីឡាដែលនៅសេសសល់ចុងក្រោយមួយដែលអនុញ្ញាតឱ្យវាយបុកក្បាល។ ប៉ុន្តែវាមិនមែនគ្រាន់តែជាការវាយបុកក្បាល ឬវាយដៃទទេប៉ុណ្ណោះទេដែលទាក់ចិត្តខ្ញុំ។ វាជាវប្បធម៌ និងទស្សនវិជ្ជាដែលពុំមានការកាត់សេចក្តី តែជាការផ្តួលឱ្យសន្លប់ដើម្បីឈ្នះ។ វប្បធម៌របស់ប្រទេសភូមាពិតជាគួរឱ្យចាប់អារម្មណ៍ ហើយប្រជាជនស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ។ ខ្ញុំមើលឃើញខ្លួនឯងក្នុងចំណោមប្រជាជនក៏ព្រោះតែពួកគេរួសរាយនិងចិត្តល្អ ប៉ុន្តែចង់បានអ្វីដែលពិតប្រាកដនិងបរិសុទ្ធ។ ខ្ញុំក៏តែងតែមើលឃើញខ្លួនឯងក្នុងចំណោមប្រជាជនភូមា។...
ភ្នំពេញ ៖ គិតត្រឹមម៉ោង ៨:០០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ មន្រ្តីជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទៅដល់ទីតាំងច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ និងកំពុងប្រចាំការ ដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ ។ តាមរយៈ ការចុះផ្ទាល់របស់មន្រ្តីជំនាញខាងលើនេះ គឺដើម្បីផ្ដល់ព័ត៌មានទាក់ទងនឹងការចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ មិថុនា ២០២៥ វីតាល់ បានចូលរួមឧបត្ថម្ភគាំទ្ររៀបចំទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត” ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមវត្តមាន នៃការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោកស្រីបណ្ឌិត ដាំ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ចេញទៅក្រុងកោះរ៉ុង នាយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីជួយសង្គ្រោះស្ត្រីម្នាក់ ជាប្រជាពលរដ្ឋរស់នៅភូមិកោះតូច ដោយមានអាការលើសឈាមដួល បណ្ដាលរឹងថ្គាមសន្លប់ ដើម្បីនាំបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋរូបនេះមានឈ្មោះ សន ខេន អាយុ ៥៣ឆ្នាំ រស់នៅភូមិកោះតូច...
ភ្នំពេញ ៖ ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកម្ពុជា បានបញ្ជូនសំណុំរឿង ក្នុងតំបន់៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ហើយភាគីថៃ មិនព្រមឡើងតុលាការអន្តរជាតិ ជាមួយកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍អះអាងថា អ្នកណាដែលគេចវេះពី តុលាការគឺមានពិរុទ្ធភាព ដែលបានប្រព្រឹត្តអំពើខុសច្បាប់។ កាលពីថ្ងៃទី១៥ មិថុនា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអរគុណចំពោះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញនៅឆន្ទៈជាវិជ្ជមាន ក្នុងការពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលករដែលត្រលប់មកពីថៃវិញ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ខ្ញុំសូមអរគុណចំពោះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា...