ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយការដាំ នូវពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុងស្រុក ដូចជា សែនក្រអូប ផ្ការំដួល ចំប៉ីស៧០ ជាដើម មានតម្លៃខ្ពស់ក្នុងទីផ្សារ។ ការលើកឡើងរបស់ លោក ឌិត...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃចន្ទ សេតវិមានបានឲ្យដឹងថា លោក ដូណាល់ ត្រាំ ដែលឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ នឹងដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស ។ សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកប្រធានាធិបតី ត្រាំ នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស” ។ ការផ្លាស់ប្តូរដែលត្រូវបានរំពឹងទុកនៅក្នុងបទបញ្ជាប្រតិបត្តិ លោក ត្រាំ នឹងចុះហត្ថលេខា នៅពេលក្រោយគឺជាផ្នែកមួយ...
សេអ៊ូល៖ លោក ដូណាល់ ត្រាំ ដែលនឹងចូលកាន់សេត វិមានឡើងវិញនៅថ្ងៃចន្ទនេះ បានលើកឡើង ពីការអះអាងមិនច្បាស់លាស់ អំពីការក្លែងបន្លំអ្នកបោះឆ្នោត នៅគ្រាដែលគាត់ចាញ់លោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ។នាពេលឥឡូវនេះ អ្នកគាំទ្រ របស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលកំពុងប្រឈមមុខនឹងភាពស្រដៀងគ្នារវាងការចោទប្រកាន់របស់លោក ត្រាំ និងការអះអាងរបស់លោក...
ព្រៃវែង ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហើបអំពីការត្រៀម លក្ខណៈពិនិត្យកែសម្រួលឡើងវិញ នូវនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និង សមាជិកភូមិ ទូទាំងប្រទេស។...
ភ្នំពេញ ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាស ឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថាៈ អគ្គិសនីសៀមរាបនឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភារ ចំនួន ០៤មុខ ជូនអគ្គិសនីសៀមរាប ។ អគ្គិសនីសៀមរាប បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និង...
ភ្នំពេញ ៖ តំណាងភាគីនិយោជក និងសហជីព បានលើកឡើងថា ជីវភាពរបស់កម្មករ និយោជិត នាពេលបច្ចុប្បន្ន មានលក្ខណសមរម្យ និងធូរធារជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់លើការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលិតផលធ្វើដំណើរនិងកាបូប រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដល់កម្មករនិយោជិត ។ ទន្ទឹមនេះ ការដំឡើងប្រាក់ឈ្នួល អប្បបរមាសមស្របជាមួយផលិតភាពក្នុងស្រុកនេះ អាចរក្សាបានទាំងស្ថិរភាព នៃការវិនិយោគនៅក្នុងស្រុក...
ភ្នំពេញ ៖ ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលព័ត៌មាន ពីករណីកសិករបានបិទផ្លូវ ដើម្បីស្នើសុំជួយដោះស្រាយបញ្ហាខ្វះខាតទឹក សម្រាប់បង្កបង្កើនផលស្រូវ នៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នោះលោកទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋមន្ត្រីក្រសួង កសិកម្ម លោក ឌិត ទីណា និងរដ្ឋមន្ត្រីក្រសួងធនធានទឹក...
ខណៈបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំម្សាញ់ របស់ប្រជាជាតិចិន ជិតចូលមកដល់ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និង ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានជួបសំណេះសំណាល ជាមួយអ្នកទទួលខុសត្រូវ នៃមជ្ឈិមបក្សប្រជាធិបតេយ្យនានា សមាគមឧស្សាហកម្ម និងពាណិជ្ជកម្មទូទាំងប្រទេស និងឥស្សរជនមិនមែនសមាជិកបក្ស ដើម្បីរួមគ្នាអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅរសៀលថ្ងៃទី...
បរទេស៖ លោក Donald Trump បានលើកលែងទោសដល់ អ្នកគាំទ្ររបស់លោកប្រហែល ១.៥០០នាក់ដែលបានវាយប្រហារវិមាន Capitol របស់សហរដ្ឋអាមេរិកកាលពី៤ឆ្នាំមុន ខណៈដែលលោកបានផ្លាស់ប្តូរ យ៉ាងឆាប់រហ័សដើម្បីដាក់ឆន្ទៈ លើរដ្ឋាភិបាលសហរដ្ឋអាមេរិកត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីការដណ្តើមតំណែងប្រធានាធិបតី ឡើងវិញកាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់ពីមួយថ្ងៃនៃពិធី លោក...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទដោយនិយាយថា ទីភ្នាក់ងារសុខភាពពិភពលោក បានគ្រប់គ្រងខុសលើជំងឺរាតត្បាត COVID-19 និងវិបត្តិសុខភាពអន្តរជាតិផ្សេងទៀត ដូច្នេះសហរដ្ឋអាមេរិកនឹងចាកចេញពី អង្គការសុខភាពពិភពលោកនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Trump ថា WHO បានបរាជ័យក្នុងការធ្វើសកម្មភាពដោយឯករាជ្យពី...