បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinបានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីពិភាក្សាអំពីការកើនឡើងនៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ អ៊ីស្រាអែលបានបើកការវាយប្រហារដ៏ធំមួយលើអ៊ីរ៉ង់ពេញមួយយប់សំដៅលើទីតាំងនុយក្លេអ៊ែរ និងការដំឡើងយោធាផ្សេងៗ។ ការវាយប្រហារបានបន្តរហូតដល់ថ្ងៃ បន្ទាប់ហើយដោយបានធ្វើឱ្យខូចខាតសម្ភារៈយ៉ាងច្រើនសន្ធឹកសន្ធាប់ និងរបួសដល់ថ្នាក់ដឹកនាំយោធាកំពូលរបស់អ៊ីរ៉ង់ទៀតផង។ ទីភ្នាក់ងារសារព័ត៌មានរបស់វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី Donald Trump បានលើកឡើងថា សហរដ្ឋអាមេរិកនឹង ចេញមុខការពារខ្លួន និងអ៊ីស្រាអែលផងប្រសិនបើអ៊ីរ៉ង់សងសឹក ចំពោះការវាយប្រហារទុកជាមុន របស់ក្រុងយេរូសាឡឹមខាងលិច។ កងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ថាIDFបាននិយាយមុននេះថា ខ្លួនបានវាយប្រហារលើគោលដៅរាប់សិបនៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងការទីតាំងយោធា និងកន្លែងពង្រឹងនុយក្លេអ៊ែរនៅ Natanz ផងដែរ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu...
ម៉ិចស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថា លោកស្រីបានអះអាងជាថ្មីពីការប្រឆាំង ចំពោះការវាយឆ្មក់អន្តោប្រវេសន៍ ដែលកំពុងបន្តនៅក្នុងសហរដ្ឋអាមេរិក ដោយថាវិធានការនេះគឺផ្ទុយទៅនឹងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រី Sheinbaum បានប្រាប់អ្នកយកព័ត៌មានអំពីកិច្ចប្រជុំរបស់លោកស្រី ជាមួយនឹងការបំពេញទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក Christopher Landau កាលពីថ្ងៃពុធ។ លោកស្រីប្រធានាធិបតីបានលើកឡើងថា អ្នកទាំងពីរបាននិយាយអំពីបញ្ហាជាច្រើន រួមទាំងឧក្រិដ្ឋកម្ម អន្តោប្រវេសន៍ ពាណិជ្ជកម្ម និង...
បរទេស៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ បានសម្លាប់ឧត្តមសេនីយ៍ និងអ្នកវិទ្យាសាស្ត្រ ចំនួន ៧៨ នាក់ និងរបួសជាង ៣២០នាក់ កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សេវាពេទ្យរបស់អ៊ីស្រាអែលបាននិយាយថា ឯកអគ្គរដ្ឋទូតបាននិយាយភ្លាមៗបន្ទាប់ពីអ៊ីរ៉ង់បានសងសឹកជាមួយនឹងវាយប្រហារដោយមីស៊ីល រយៈចម្ងាយឆ្ងាយសំដៅទៅលើរដ្ឋធានីពាណិជ្ជកម្មរបស់អ៊ីស្រាអែលគឺ Tel Aviv...
បរទេស៖ ក្រសួងការបរទេសរុស្ស៊ីបានណែនាំពលរដ្ឋខ្លួនប្រឆាំងនឹងការធ្វើដំណើរ ទៅកាន់ប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានធ្វើកាលពីថ្ងៃសុក្រ។ ពលរដ្ឋរុស្ស៊ីបច្ចុប្បន្នស្ថិតក្នុងប្រទេសអ៊ីស្រាអែល ក៏ត្រូវបានណែនាំឲ្យចាកចេញដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើគោលដៅជាច្រើន – ទាំងទីតាំងយោធា និងទីតាំងនុយក្លេអ៊ែរនៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រ។ អាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់ថា ការវាយប្រហារបានសម្លាប់ឧត្តមសេនីយ Hossein Salami មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាមវរជនអ៊ីរ៉ង់...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា អ៊ីរ៉ង់បានបើកការវាយប្រហារ សងសឹកប្រឆាំងនឹងអ៊ីស្រាអែលកាលពីល្ងាចថ្ងៃសុក្រ ដោយបានបាញ់មីស៊ីលផ្លោងរាប់រយគ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែល។ កងឆ្មាំបដិវត្តន៍ឥស្លាមវរជនអ៊ីរ៉ង់ (IRGC) ក៏បានបញ្ជាក់អំពីការវាយប្រហារនេះផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា មីស៊ីលដែលវាយប្រហារចូលមកត្រូវបានទទួលស្គាល់ដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ដែលបានជំរុញឱ្យពលរដ្ឋផ្លាស់ទីទៅកាន់ទីជម្រក ហើយស្នាក់នៅទីនោះរហូតដល់មានការជូនដំណឹងបន្ថែម។ យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការចាកចេញពីកន្លែងដែលត្រូវបានការពារគឺត្រូវបានអនុញ្ញាតតែតាមការណែនាំច្បាស់លាស់។ បន្តធ្វើតាមការណែនាំរបស់...
ភ្នំពេញ: នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ លោក កុយ គួង បានប្រគល់ព្រះរាជសារតាំងជូន លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីក្លាយជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក។
ភ្នំពេញ៖ នាថ្ងៃ សុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥, លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យគណៈប្រតិភូ និងក្រុមហ៊ុនជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាលើ កិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រុមហ៊ុនជប៉ុន ដែលបំណងចង់វិនិយោគលើវិស័យកសិកម្ម ដើម្បីជំរុញការវិនិយោគលើវិស័យកសិកម្ម...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ករណីជម្លោះព្រំដែនជាមួយថៃ កម្ពុជា នឹងបញ្ជូនលិខិតជាផ្លូវការ ទៅតុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃទី១៥ មិថុនា ។ នៅលើគណនីហ្វេសប៊ុក នៅរាត្រីថ្ងៃទី១៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា៖ «ថ្ងៃសៅរ៍ទី១៤ មិថុនា ឆ្នាំ២០២៥...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា កម្ពុជាមិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នា រវាងកម្ពុជានិងថៃ នោះទេ តែកម្ពុជាស្នើសុំឲ្យលើកទឹកចិត្តដោះស្រាយ ដោយសន្តិវិធី តាមរយៈការចរចា តាមយន្តការទ្វេភាគីនិងផ្លូវតុលាការ។ ក្នុងនោះសម្ដេចតេជោ បានលើកឡើងនូវសំណូមពររបស់កម្ពុជា គឺស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ៤ចំណុច៖ទី១...