ចៅក្រមអាមេរិក បញ្ជាឱ្យលោក ត្រាំ ប្រគល់ការគ្រប់គ្រងឆ្មាំជាតិ ទៅរដ្ឋកាលីហ្វ័រញ៉ាវិញ សមាជិកព្រឹទ្ធសភា អាមេរិកមកពីគណបក្ស ប្រជាធិបតេយ្យ ត្រូវសន្តិសុខ ចាប់វាយខ្នោះទៅក្រោយ បន្ទាប់ពីសួរសំណួរ ទៅរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ អំពីការវាយឆ្មក់ លើជនអន្តោប្រវេសន៍ ក្រោយពីធ្លាក់សម្លាប់ ២០៤ នាក់ នៅឥណ្ឌា ជើងហោះហើរមួយទៀតរបស់ Air India ចុះចតជាបន្ទាន់នៅថៃ...
មួយគ្រួសារមានទាំង ឪពុក-ម្តាយ និងកូនតូចៗ២នាក់ ស្លាប់ក្នុងករណីឆេះផ្ទះខ្លួនឯង ត្រីក្លាសេ និងត្រីខូចគុណភាពជាង១០តោន នាំចូលពីថៃ ត្រូវបានសមត្ថកិច្ចឃាត់ទុក សម្តេចតេជោ៖ មិនដល់១២ម៉ោងផង កម្ពុជា វាយបកលើចំណុចតូចៗ៣ ទៅកាន់ភាគីថៃ លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល ដាក់ពាក្យប្តឹងទៅ ICJ មិនមែននិយាយតែមាត់ទេ ការចាប់ខ្លួនជនជាតិបារាំង...
វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឲ្យដឹងថាសហរដ្ឋអាមេរិកមានភាគហ៊ុន នៅក្នុងក្រុមហ៊ុន United States Steel Corp. ដោយបន្ថែមថា វានឹងត្រូវបានគ្រប់គ្រងដោយរូបលោក បន្ទាប់ពីការវិនិយោគដ៏ធំរបស់ក្រុមហ៊ុន Nippon Steel Corp. នៅក្នុងក្រុមហ៊ុនផលិតដ៏ល្បីរបស់អាមេរិក។ លោក ត្រាំ បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានថា “យើងមានចំណែកមាស ដែលខ្ញុំគ្រប់គ្រង...
ឡូសអេនជឺឡេស៖ ចៅក្រមសហព័ន្ធមួយរូប បានចេញដីកាហាមឃាត់បណ្តោះអាសន្នមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបញ្ជាឱ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ប្រគល់ការគ្រប់គ្រងកងឆ្មាំជាតិទៅរដ្ឋកាលីហ្វ័រញ៉ាវិញ។ ការដាក់ពង្រាយកងឆ្មាំជាតិកាលីហ្វ័រញ៉ា និងទាហានម៉ារីនអាមេរិកនៅក្នុងទីក្រុង Los Angeles របស់លោក ត្រាំ គឺខុសច្បាប់ ទាំងការបំពានលើវិសោធនកម្មទី១០ និងលើសពីសិទ្ធិអំណាចច្បាប់របស់លោកនៃ បទបញ្ជា ដែលចូលជាធរមាននៅពេលរសៀលថ្ងៃសុក្រសប្ដាហ៍មុន។ ចៅក្រមស្រុកអាមេរិកលោក Charles Breyer បានឲ្យដឹងថា...
បរទេស៖ សំឡេងស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងជុំវិញរដ្ឋធានីហ្សកដានី នៅថ្ងៃសុក្រនេះ ខណៈយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ បានចូលទៅក្នុងគោលដៅរបស់អ៊ីស្រាអែលក្នុងការសងសឹក ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលមកលើអ៊ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋហ្ស៊កដានីបានផ្សាយថា កងទ័ពអាកាសរបស់ប្រទេសនេះកំពុងស្ទាក់ចាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅក្នុងលំហអាកាសរបស់ខ្លួន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានរដ្ឋបានដកស្រង់សម្តីមន្ត្រីយោធាជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះដោយនិយាយថា ការស្ទាក់ចាប់ត្រូវបានធ្វើឡើងដោយផ្អែកលើការវាយតម្លៃរបស់យោធាដែលបង្ហាញថា មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទំនងជាធ្លាក់ក្នុងទឹកដីហ្សកដានី រួមទាំងតំបន់ដែលមានប្រជាជនរស់នៅ ដែលបង្កការគំរាមកំហែងដល់សុវត្ថិភាពជនស៊ីវិល។...
បរទេស ៖ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ រោងចក្រមីស៊ីលផ្លោង និងទីបញ្ជាការយោធារបស់អ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ នៅក្នុងការចាប់ផ្តើម នៃអ្វីដែលខ្លួនបានព្រមានថា នឹងជាប្រតិបត្តិការដ៏យូរ ដើម្បីរារាំងទីក្រុងតេហេរ៉ង់ពីការផលិតអាវុធបរមាណូ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ និងសាក្សីនៅអ៊ីរ៉ង់ បានរាយការណ៍ពីការផ្ទុះ រួមទាំងការផ្ទុះនៅរោងចក្រចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូមដ៏សំខាន់របស់ប្រទេសនៅ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈ ដើម្បីផ្គត់ផ្គង់ Steel Cover Manhole ខ្សែបញ្ជូនក្រោមដីតង់ស្យុងខ្ពស់ ចំនួន 01មុខ (កញ្ចប់លេខ០៧) ជូន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ Spare Part, Relay NARI ចំនួន ០៨មុខ (កញ្ចប់លេខ០៣)...
ពីមុនបើនិយាយពីភេសជ្ជៈ ឬសូម្បីតែទឹកបរិសុទ្ធក៏យើងនាំចូលពីប្រទេសជិតខាងមកប្រើប្រាស់ដែរ ដោយសារតែការផលិតនៅក្នុងស្រុកមិនទាន់មាន ដែលត្រូវចំណាយប្រាក់រាប់លានដុល្លារនៅក្នុង១ឆ្នាំៗទៅប្រទេសដទៃ។ ប៉ុន្ដែឥឡូវនេះកម្ពុជាយើងគឺមានសមត្ថភាពក្នុងការផលិត ផលិតផលទាំងនេះដោយខ្លួនឯងហើយ ហើយមានគុណភាពខ្ពស់ថែមទៀតផងដែរ។ ជាក់ស្ដែងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេ បច្ចុប្បន្នបាននឹងកំពុងផលិតភេសជ្ជៈជាច្រើនប្រភេទដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង WURKZ, ទឹកក្រូចអាយស៍, ភេសជ្ជៈប៉ូវកម្លាំងដាហ្ស, ភេសជ្ជៈ EXPREZ...
យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនបានធ្វើការវាយប្រហារលើ “គោលដៅយោធារាប់សិប” រួមទាំងកន្លែងនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ីរ៉ង់។ កងកម្លាំងការពារអ៊ីស្រាអែល បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “អ៊ីរ៉ង់កាន់តែខិតជិតក្នុងការទទួលបានអាវុធនុយក្លេអ៊ែរ។ អាវុធនៃការបំផ្លិចបំផ្លាញដ៏ធំនៅក្នុងដៃនៃរបបអ៊ីរ៉ង់ គឺជាការគំរាមកំហែង ដែលមានស្រាប់ចំពោះរដ្ឋអ៊ីស្រាអែល និងពិភពលោកកាន់តែទូលំទូលាយ” ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់ប្រទេសទាំងមូល បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល...